27/02/2023 - 16:42

វត្ត​ព្រែក​ពិន្ទង សកម្ម​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​

វត្ត​ព្រែក​ពិន្ទង ស្ថិត​នៅ​ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ តែង​សកម្ម​ឃោសនា​ កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​រ​ក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ​។​

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ពិន្ទង សហ​ការ​ស្អិត​ល្មួត​ក្នុង​ការ​ឃោស​នា​។​

តាម​ប្រ​សាសន៍​អនុសេនីយ៍​ឯក​ ត្រឹង​វ៉ាន់​ធ្វឹង​ ប្រ​ធាន​នគរ​បាល​ឃុំ​ភូមី ឆ្នាំ ​២០២២ ឃុំ​បាន​ជ្រើស​រើស​វត្ត​ព្រែក​ពិន្ទង ធ្វើ​ជា​ទម្រង់​គំរូ​អំ​ពី​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។​ នគរ​បាល​ឃុំ​ បាន​សហការ​ជា​មួយ​នឹង​រណ​សិរ្ស​ អង្គ​ការ​មហា​ជន​និង​វត្ត​ បង្ហាញ​មុខ​ទម្រង់​ “ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​” ដោយ​មាន​សមាជិក​ ២០ រូប​។​ បង្កើត​ទម្រង់​នេះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ប្រុង​ប្រ​យ័ត្ន​ សកម្ម​ចូល​រួម​បង្ការ​ តស៊ូ​ទប់​ស្កាត់​រាល់​សកម្ម​ភាព​ ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ លុប​បំ​បាត់​នូវ​បាប​គ្រោះ​សង្គម​ ធ្វើ​ឱ្យ​ភូមិ​សាស្រ្ត​មាន​ភាព​ស្អាត​ស្អំ​។​ មក​ទល់​ពេល​នេះ​ ទម្រង់​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ មាមីង​ខ្មែរ​មិន​ញ​ញើត​ក្នុង​ការ​ថ្កោល​ទោស​ពេល​ឃើញ​ជន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ ម្ចាស់​ការ​ផ្តល់​ប្រ​ភព​ដំ​ណឹង​សំ​ខាន់​ៗ​ជា​ច្រើន​ ដើម្បី​កម្លាំង​នគរ​បាល​វិនិច្ឆ័យ​បាន​ទាន់​ពេល​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។​

វត្ត​ព្រែក​ពិន្ទង​ បង្ហាញ​មុខ​ទម្រង់ “ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​សំឡេង​ឧគ្ឃោ​សនា​សព្ទ​សន្តិ​សុខ​សណ្តាប់​ធ្នាប់។

ពេល​មាមីង​ខ្មែរ​មក​វត្ត​ ឬ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ ព្រះ​ចៅ​អធិ​ការ​វត្ត​ សម្តែង​ធម៌​ទេស​នា​តែង​ផ្គួប​បញ្ចូល​ឃោសនា​ កៀរ​គរ​ពុទ្ធ​បរិស័ទ​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់; សកម្ម​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ មោះ​មុត​ក្នុង​ការ​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស; ប្រុង​ប្រ​យ័ត្ន​ មិន​បិទ​បាំង​ឱ្យ​អា​នុភាព​ខាង​ក្រៅ​ឆក់​ឱកាស​ពី​បញ្ហា​ជន​ជាតិ​ សាសនា​ ដើម្បី​ញុះ​ញង់​ បំ​បែក​បំ​បាក់​ផែន​មហា​សាមគ្គី​ជន​ជាតិ​។​ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​ញ៉ាង ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ពិន្ទង មាន​ថេរដី​កា​៖ “វត្ត​ជា​ទីបង្អែក​ ផ្នែក​ខាង​ស្មារតី​របស់​មាមីង​ពុទ្ធ​បរិស័ទ​ ម្ល៉ោះ​ហើយ​អា​ត្មា​ភាព​តែង​ដាស់​តឿន​ពុទ្ធ​បរិស័ទ​ អប់រំ​ដឹក​នាំ​កូន​ចៅ​ត្រូវ​តែគោ​រព​តាម​ច្បាប់​ ដូច​ជា​៖ បើក​បរ​ម៉ូតូ​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ កុំ​ឌុប​ ៣ នាក់ កុំ​ជល់មាន់​ លួច​ប្លន់​ និង​កុំ​សេពគ្រឿង​ញៀន​ជា​ដើម​។​ ជា​សន្សឹម​ៗ​ មាមីង​ពុទ្ធ​បរិស័ទ​មាន​ការ​យល់​ដឹង​ និង​គោ​រព​ម៉ឺង​ម៉ាត់​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់​ ម្ល៉ោះ​ហើយ​ឥឡូវ​ភូមិ​ស្រុក​មាន​ភាព​សុខ​សាន្ត។​ ពិសេស​ ក្នុង​ថ្ងៃ​បុណ្យ​ទាន​ គណៈ​កម្ម​ការ​វត្ត​តែង​សហ​ការ​ជា​មួយ​នឹង​កម្លាំង​សមត្ថ​កិច្ច​ កសាង​ផែន​ការ​ការ​ពារ​សន្តិ​សុខ​ ដើម្បី​ពុទ្ធ​បរិស័ទ​ស្ងប់​ចិត្ត​មក​វត្ត​កម្សាន្ត​សប្បាយ​ និង​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន”។​

ជា​មួយ​នឹង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំ​ណាក់​ ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​វត្ត​ព្រែក​ពិន្ទង ឃើញ​ថា​ប្រ​ជា​ជន​បាន​ព្រួត​ដៃ​អនុវត្ត​ល្អ​នូវ​ការ​ងារ​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ មោះ​មុតក្នុង​ការ​ថ្កោល​ទោស​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ អនុវត្ត​ល្អ​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​ ពូន​ជ្រំ​ចំ​ណង​មិត្ត​ភាព​ភូមិ​ផង​របង​ជា​មួយ​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​ធានា​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ឃុំ​ភូមី​សម្រេច​ផែន​ការ​ប្តូរ​ភូមិ​សាស្រ្ត​ដែល​ជា​ចំ​ណុច​សំ​ខាន់​ ស្មុគ​ស្មាញ​ខាង​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ឆ្នាំ​ ២០២២៕​

                                     យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ