មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/01/2023 - 08:46

គ្រូ​បង្រៀន​ស្ម័គ្រ​ស្មោះ​

លោក​គ្រូ​ថាច់​អូន​ អា​យុជាង​ ៧០ ឆ្នាំ​ កើត​និង​ធំ​ដឹង​ក្ដី​នៅ​ភូមិ​ស្វឹង​មិញ​ ២ ឃុំ​វុង​លីម ខេត្ត​វិញ​ឡុង​ ទើប​គាត់​យល់​ច្បាស់​ពី​ជីវ​ភាព​គ្រួសារ​នីមួយ​ៗក្នុង​ភូមិ​ស្រុក​។ លោក​គ្រូ​អូន​ មាន​ប្រសាសន៍​៖ ត្រង់​នេះ​ហើយ​គឺ​ជា​ឧត្តម​ភាព​របស់​លោក​គ្រូ ពេល​ដែល​ក្លាយ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​មូល​ដ្ឋាន​។

លោក​គ្រូថាច់​អូន​។

លោក​គ្រូ​អូន​ ជា​កូន​ប្រុស​ពៅ​ក្នុង​គ្រួសារ​ធូរ​ធារ​មួយ​ ដូច្នេះ​គាត់​បាន​ឪពុក​ម្តាយ​ឱ្យ​ទៅ​រៀន​នៅ​សាលា​រៀន​ខេត្ត​។ ក្រោយ​មក​ក៏​បាន​ចូល​វត្ត​សាង​ផ្នួស បាន​ព្រះ​សង្ឃ​បង្រៀន​អក្សរ​ខ្មែរ​។ លោក​គ្រូ​អូន​ រៀប​រាប់​៖ “កាល​នៅ​ជា​សិស្ស​ ខ្ញុំ​សង្កេត​ឃើញ​ភាព​ថ្លៃ​ថ្នូរ និង​ភាព​ស្ម័គ្រ​ស្មោះ​របស់​លោក​គ្រូអ្នក​គ្រូ ហើយ​ក៏​ស្រ​ឡាញ់​អា​ជីព​ជា​គ្រូ​បង្រៀន​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង​។ ប្រាប់​ពី​បំ​ណង​ប្រាថ្នា​របស់​ខ្លួន​ ឪ​ពុក​ម្តាយ​គាត់​ក៏​ពេញ​ចិត្ត​ដែរ​។ ក្រោយ​ពី​លា​ចាក​សិក្ខា​បទ​ ខ្ញុំ​ក៏​ក្លាយ​ជា​គ្រូ​បង្រៀន​ រួច​ហើយ​ត្រ​ឡប់​មក​ប​ង្រៀននៅ​សាលា​ក្បែរ​ផ្ទះ​វិញ​”។

អស់​រយៈ​ពេល​ជាង​ ៣០ ឆ្នាំ​ ជា​គ្រូ​បង្រៀន​នៅ​សាលា​រៀន​មួយ​កន្លែង​ លោក​គ្រូ​អូន​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​គ្រប់​រូប​ដូច​កូន​ចៅ​ក្នុង​គ្រួសារ​។ សម្រាប់​លោក​គ្រូ ការ​បង្រៀន​មិន​ត្រឹម​តែ​ជា​អា​ជីព​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ចំ​ណង់​ ចំ​ណូល​ចិត្ត​របស់​គាត់​ដែរ​។ រាល់​ពេល​ឃើញ​សិស្ស​ចេះ​អាន ចេះ​សរ​សេរ​បាន​ត្រឹម​ត្រូវ​ គាត់​សប្បាយ​ចិត្ត​ជា​ខ្លាំង​។ បង​សើុង​សយ លេខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ស្វឹង​មិញ ​២ មាន​ប្រ​សាសន៍​៖ “ខ្ញុំ​មាន​កូន​ប្រុស​ពីរ​នាក់​សុទ្ធ​តែ​ផ្ញើ​លោក​គ្រូអូន​ ជួយ​បង្ហាត់​បង្រៀន​ទាំង​អស់​។ ប្តីប្រន្ធ​ខ្ញុំ​ទុក​ចិត្ត​គាត់​ ព្រោះ​គាត់​បង្រៀន​ទាំង​អក្សរ​សាស្ត្រ​ផង​ទាំង​សីល​ធម៌​ផង​ ដើម្បី​កូន​ៗដឹង​ក្ដី​ស្គាល់​ខុស​ត្រូវ​។ បច្ចុប្បន្ន​ កូន​ខ្ញុំ​ម្នាក់​រៀន​ចប់​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​ស្រួល​បួល​ និង​កូន​ម្នាក់​ទៀត​កំ​ពុង​ជា​និស្សិត​ឆ្នាំ​ទី ៣”។

លោក​គ្រូថាច់​អូន​ (ខាង​ឈ្វេង) និង​លោក​សើុង​សយ លេខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ស្វឹង​មិញ​ ២ កំ​ពុង​ពិភាក្សា​ការ​ងារ​សង្គម​ និង​ការ​ងារ​ជំរុញ​ការ​សិក្សា​របស់​ភូមិ​។

ការ​ជឿ​ទុក​ចិត្ត​របស់​មាមីង​នៅ​ភូមិ​ស្រុក​ កាន់​តែ​បញ្ជាក់​ច្បាស់​នៅ​ពេល​ដែល​លោក​គ្រូ​អូន​ ចូល​និវត្តន៍​។ លោក​គ្រូអូន​ ឱ្យ​ដឹង​៖ “ថ្ងៃ​ដែល​ជ្រើស​រើស​ខ្ញុំ​ជា​អ្នក​មាន​ប្រជា​ប្រិយ ខ្ញុំ​មិន​ចង់​ទទួល​ទេ ពី​ព្រោះ​ខ្ញុំ​ចាស់​ ហើយ​ពេល​ចូល​និវត្តន៍​ ខ្ញុំ​ចង់​សម្រាក។ ប៉ុន្តែ​ ពូសយ និង​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ទៀត​បាន​និយាយ​ថា នេះ​មិន​មែន​ជា​ផល​ប្រយោជន៍​ទេ តែ​នេះ​ជាភារ​កិច្ច​ចំ​ពោះ​មាមីង​ក្នុង​ភូមិ​ស្រុក​ដែល​ខ្លួន​រស់​នៅ​។ ដូច្នេះ​ ខ្ញុំ​ក៏​បន្ត​ធ្វើ​ទៀត​ទៅ​”។

ទម្លាប់​រស់​នៅ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ និង​ស្មោះ​ត្រង់​ ម៉្លោះហើយ​លោក​គ្រូក៏​បាន​ចូល​រួម​យ៉ាង​អស់​ពី​ចិត្ត​ក្នុង​ការ​ចលនា​របស់​មូល​ដ្ឋាន​។ លោក​ម៉ាយ​បែ នៅ​ភូមិ​ស្វឹង​មិញ​២ បាន​រៀប​រាប់​៖ “ដោយ​ជីវ​ភាព​លំ​បាក​ពេក​ ខ្ញុំ​មាន​បំ​ណង​ឱ្យ​កូន​ប្រុស​ឈប់​រៀន​ ប៉ុន្តែ​ លោក​គ្រូ​អូន​ ណែ​នាំ​ខ្ញុំ​ឱ្យ​ខិត​ខំ​ពុះ​ពារ​ជម្នះ​ការ​លំ​បាក​។ កាល​នោះ​ ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​មួយ​ខ្នង និង​ជំនួយ​បុល​ទុន​ទិញ​គោចិញ្ចឹម​... ឥឡូវ​នេះ​ ជីវ​ភាព​គ្រួសារ​ខ្ញុំ​បាន​លំ​នឹង​បង្គួរ ខ្ញុំ​អរ​គុណ​ លោក​គ្រូ​អូន​ខ្លាំង​ណាស់​ ដោយ​បាន​គាត់​ជួយ​ដាស់​តឿន​ដោយ​ស្ម័គ្រ​ស្មោះ​  ទើប​ខ្ញុំ​មិន​បោះ​បង់”៕

                            ហាថាញ-លេងមី

ចែករំលែកអត្ថបទ