គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទើបតែចាត់តាំងសន្និសីទផ្សព្វផ្សាយផែនការអនុវត្តយុទ្ធនាការ “៦០ថ្ងៃយប់ ណែនាំប្រជាជនបើកដំណើរការ និងបញ្ចូលព័ត៌មាន ទិន្នន័យនៅលើកម្មវិធី VNeID កម្រិត ២” រួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថល និងអភិវឌ្ឍន៍ពលរដ្ឋឌីជីថលនៅលើភូមិឋានឃុំ។ អញ្ជើញចូលរួមមានសមមិត្ត ឡឹមតៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ; សមមិត្ត ហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ។

ទិដ្ឋភាពនៃពិធីបំផុសយុទ្ធនាការ “៦០ថ្ងៃយប់” ជំនួយប្រជាជនបើកដំណើរការ
VNeID កម្រិត ២។

ចេញទ័ពអនុវត្តយុទ្ធនាការ “៦០ថ្ងៃយប់”។
យុទ្ធនាការនេះបានអនុវត្តចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ដោយផ្តោតលើការលើកកម្ពស់អត្រាប្រជាជនបើកដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២; ព្រមទាំងជួយបញ្ចូលបណ្តាប្រភេទឯកសារផ្ទាល់ខ្លួនផ្សេងៗ ដូចជាប័ណ្ណធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងសង្គម ប័ណ្ណបើកបរ លិខិតចុះបញ្ជីយានយន្ត រួមជាមួយព័ត៌មានចាំបាច់ជាច្រើនទៀតនៅលើកម្មវិធី VNeID។
តាមផែនការ នគរបាលឃុំឡុងភូ នឹងសហការជាមួយបណ្តាគណៈ ផ្នែក អង្គការមហាជន ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ សាលារៀននានា និងអាជីវកម្មទូរគមនាគមន៍ ចាត់តាំងឃោសនា ណែនាំដោយផ្ទាល់ដល់គ្រួសារប្រជាជននីមួយៗ។ ក្នុងនោះ ផ្តល់អាទិភាពជំនួយដល់មនុស្សចាស់ជរា នាក់ពិការ និងជនជាតិភាគតិច ក្នុងការដំឡើង បើកដំណើរការគណនី និងបញ្ចូលឯកសារនៅលើកម្មវិធី។
| ថ្លែងការក្នុងសន្និសីទ សមមិត្ត ឡឹមតៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ និងសមមិត្ត ហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយអនុវត្តយុទ្ធនាការប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខខណ្ឌ ដើម្បីឱ្យប្រជាជនឈានដល់ការទទួលយក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវផលប្រយោជន៍នៃឌីជីថល សេវារដ្ឋអនឡាញ យោងតាមគម្រោងលេខ ០៦ របស់រដ្ឋាភិបាល បម្រើការកាន់តែល្អប្រសើរនូវតម្រូវការក្នុងជីវភាព និងការដោះស្រាយនីតិវិធីរដ្ឋបាលប្រចាំថ្ងៃ៕ |
សុកា - សុផន