16/01/2023 - 10:11

ឆ្នាំ​ជោគ​ជ័យ​នៃ​កីឡា​វៀត​ណាម​

ឆ្នាំ ​២០២២ វិញ្ញា​សា​កីឡា​មួយ​ចំ​នួន​របស់​វៀត​ណាម​ សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​លើ​ឆាក​អន្តរ​ជាតិ​ និង​មាន​កីឡា​ករលេច​ធ្លោ​ជា​ច្រើន​ដែល​បន្សល់​នៅ​ចំ​ណាប់​អា​រម្មណ៍​ក្នុង​ប្រ​ទេស​ ក្នុង​នោះ​ កីឡា​ករ​ជា​ជន​ជាតិ​ខ្មែរ​ក៏​បាន​រួម​ចំ​ណែក​ក្នុង​ភាព​ជោគ​ជ័យ​នេះ​។

ថាច់​ធីយ៉េវ​ហៀង​ (ឆ្វេង) បញ្ចេញ​ស្នៀត​ចំ​គោល​ដៅ​ក្នុង​ការ​ប្រ​កួត​វគ្គ​ផ្ដាច់​ព័ត្រ​
នៅ​មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​។

ក្រុម​នារី​មាស​នៃ​វិញ្ញា​សា​កីឡា​ស្តេច-បាល់​ទាត់​ ប្រកួត​បាន​យ៉ាង​ល្អ​និង​ឆ្លង​វគ្គ​ចែក​ពូល​ ដើម្បី​បង្កើត​ជា​ប្រវត្តិ​សាស្ត្រ​ សម្រាប់​កីឡា​បាល់​ទាត់​ក្នុង​ប្រ​ទេស​ លើក​ដំបូង​ មាន​វត្ត​មាន​ក្នុង​ការ​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ World Cup ឆ្នាំ​ ២០២៣ ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែល​សេ​ឡង់​។ មិន​សូវ​មាន​ការ​ចាប់​អា​រម្មណ៍​និង​វិនិ​យោគ​ច្រើន​ដូច​មិត្ត​រួម​អា​ជីព​ផ្នែក​ខាង​បុរស​ ប៉ុន្តែ​ក្រុម​បាល់​ទាត់​នារី​វៀត​ណាម​បាន​បង្កើត​ឯតទគ្គ​កម្ម​ដោយ​ឈ្នះ​ពាន​ជើង​ឯក​ Seagame ចំ​នួន​ ៧ លើស​គូ​ប្រ​កួត​ ដ៏​ខ្លាំង​គឺ​ថៃ​។ ដូច​គ្នា​នឹង​បាល់​ទាត់​នារី វិញ្ញា​សាកីឡា​មុជ​ទឹក​របស់​វៀត​ណាម​ក៏​បាន​យក​ឈ្នះ​លើ​កីឡា​ករ​ថៃ​ ដើម្បី​ទទួល​តំ​ណែង​ជើង​ឯក​ដែរ​។

កីឡា​ករវាយ​សីង្វៀង​ធ្វីលិន បាន​ធ្វើ​ឱ្យ​ល្បី​ឈ្មោះ​វិញ្ញា​សាកីឡា​វាយ​សីវៀត​ណាម​នៅ​ពេល​ “រក្សា” បាន​ពាន​ជើង​ឯក​ជាលើក​ដំបូង​សម្រាប់​អ្នក​គាំ​ទ្រ​ក្នុង​ប្រទេស​។ អាច​និយាយ​បាន​ថា នេះ​ជាជំ​ហាន​មូល​ដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​កីឡា​វាយ​សីវៀត​ណាម​ ព្រោះ​ចាប់​តាំង​ពី​ការ​រៀប​ចំ​ពាន​រង្វាន់​វៀត​ណាម​បើក​ទូលាយ​រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​ធ្វី​លិន​ម្នាក់​ប៉ុណ្ណោះ​ ដែល​ឈ្នះ​ពាន​ជើង​ឯក​ក្នុង​ការ​ប្រកួត​ឯក​ត្តជន​នារី។ ការ​ប្រកួត​ “ដ៏​កក្រើក” មិន​ធម្ម​តា​របស់​កីឡា​វៀត​ណាម​ នោះ​គឺ​វិញ្ញា​សា​អុក​ចត្រង្គ ពេល​ដែល​អ្នក​លេង​អុក​ចត្រង្គ​របស់​វៀត​ណាម​ បាន​យក​ឈ្នះ​កីឡាករ​ចិន​ជា​លើក​ដំបូង​ ដើម្បី​ដណ្ដើម​បាន​មេ​ដាយ​មាស​ពិភព​លោក​។

ការ​រួម​ចំ​ណែក​ញុាំង​ឱ្យ​ក្រុម​កីឡា​បាល់​ទាត់​នារី​វៀត​ណាម​ បាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់​ពិភព​លោក​ គឺ​មាន​វត្ត​មាន​ខ្សែ​ការ​ពារ​កណ្តាល​ចឿង​ធីកេវ​។ កីឡា​ការិនី​ខ្មែរ​ នៅ​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ នាង​តែង​ប្រ​កួត​បាន​យ៉ាង​ល្អ​នៅ​វគ្គ​ជម្រុះ គឺ​ជា​ខែល​ដែក​ថែប​នៅ​ពី​មុខ​ទីរបស់​ក្រុម​ម្ចាស់​ផ្ទះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ចឿងធីកេវ​ ក៏​បាន​ចូល​រួម​ក្នុង​ការ​វាយ​សម្រុក​ជា​ច្រើន​លើក​ បង្កើត​ឱកាស​និង​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ជម្រើស​វៀត​ណាម​។

មិន​ទាន់​ឈាន​ដល់​កម្រិត​ទ្វីប ដូច​រៀម​ច្បង​ចឿង​ធីកេវ​ ប៉ុន្តែ​នារី​ខ្មែរ​ពីរ​នាក់​ទៀត​គឺ​ ង្វៀង​ធីប៊ិច​ត្វៀង និង​ថាច់​យ៉េវ​ហៀង​ ទទួល​បាន​ជោគ​ជ័យ​និង​ពោរ​ពេញ​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ឆ្នាំ​ ២០២២​ដែរ​។ កីឡា​ការិនី​ប៊ិច​ត្វៀង មក​ពី​ខេត្ត​វិញ​ឡុង​ ទទួល​បាន​ ៦១ ពិន្ទុ​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុម​បាល់​ទះ​នារី​និញ​ប៊ិញ​។ បច្ចុប្បន្ន​ ក្រៅ​ពី​ខ្សែ​ប្រ​យុទ្ធ​ក្រុម​ជម្រើស​វៀត​ណាម​ ត្រឹងធីថាញ​ធ្វី មាន​ប្រាក់​បៀវ​ត្សរ៍​ខ្ពស់​ដោយ​សារ​ទៅ​ប្រ​កួត​ ឱ្យ​ក្លិប​មួយ​នៅ​ប្រ​ទេស​ជប៉ុន​ កីឡា​ការិនី​ទះ​បាល់​ឆ្នើម កម្ពស់​ ១,៨៨ម៉ែត្រ​ ប៊ិច​ត្វៀង គឺ​ជា​កីឡា​ការិនី​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​នៅ​វៀត​ណាម​។

នារីរាង​តូច​ស្ទាវ​ថាច់​យ៉េវ​ហៀង​ នៅ​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ បាន​នាំ​មក​នូវ​ក្ដី​សង្ឃឹម​នៅ​ពេល​នាង​ឈ្នះ​មេ​ដាយ​មាស​វិញ្ញាសា Jujitsu នៅ​មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​ទូទាំង​ប្រទេស​ឆ្នាំ​ ២០២២។ ចំ​ណុច​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ គឺ​យ៉េវ​ហៀង​ ទើប​តែ​ “ចាប់​យក​អា​ជីព ”វិញ្ញាសា Jujitsu បាន​ប៉ុន្មានខែ​ បន្ទាប់​ពី​បែក​ចេញ​ពី​វិញ្ញាសា Karate។ ស្នា​ដៃ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នេះ​ គឺ​ជា​ឈ្នាន់​សម្រាប់​យ៉េវ​ហៀង​ បន្ត​ដំណើរ​បោះ​ជំហាន​ទៅ​មុខ​ទៀត​៕ 

      ហា​ថាញ-ទីទុយ

ចែករំលែកអត្ថបទ