រយៈពេលកន្លង ព្រះតេជព្រះគុណ ចៅបេន ព្រះចៅអធិការវត្តខេត្តបរិវេណ (កោះចន្លុះ) ក្រុងហាតៀង ខេត្តគៀងយ៉ាង បានខ្នះខ្នែងចូលរួមផ្សព្វផ្សាយចលនាប្រជាជននិងពុទ្ធបរិស័ទលើភូមិសាស្រ្ត ឱ្យចូលរួមចលនាស្វ័យគ្រប់គ្រងខ្សែបន្ទាត់ បង្គោលព្រំដែន។ល។ ឆ្លងតាមរយៈនោះ បានរួមចំណែកលំនឹងស្ថានភាពសន្តិសុខតំបន់ព្រំដែន។
ព្រះតេជព្រះគុណ ចៅបេន (អង្គកណ្តាល) រួមជាមួយកងកម្លាំងសមត្ថកិច្ចដោះដូរជាមួយព្រះសង្ឃនិងប្រជាជនអំពីការការពារខ្សែបន្ទាត់ បង្គោលព្រំដែន។
ជាអង្គមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ព្រះតេជព្រះគុណ ចៅបេន ជិតដិតនិងរួមដំណើររាល់សកម្មភាពចំពោះជនរួមជាតិខ្មែរ។ រៀងរាល់ឆ្នាំឱ្យតែដល់រដូវវិស្សមកាល ព្រះអង្គតែងបើកសាលាបង្រៀនអក្សរខ្មែរ និងបង្រៀនរបរប្រពៃណីដល់កូនចៅជនរួមជាតិខ្មែរ។ តាមរយៈការសិក្សានេះ ដើម្បីអភិរក្សភាសា អក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរ។ ចំពោះការងារសាសនា ព្រះតេជព្រះគុណ ចៅបេន តែងយកគំរូរបស់អ៊ំ ដើម្បីអនុវត្តការងារ ដែលមានប្រយោជន៍ដល់ប្រជាជននិងកសាងភូមិស្រុក។
ព្រះតេជព្រះគុណ ចៅបេន តែងយកព្រះទ័យទុកដាក់ចំពោះកិច្ចការការពារប្រទេស សន្តិសុខ ខ្សែបន្ទាត់ បង្គោលព្រំដែន និងជីវភាពរបស់ជនរួមជាតិខ្មែរ។ ក្នុងឱកាសថ្ងៃសីល ឬទេសនានៅតាមពិធីបុណ្យផ្សេងៗ ព្រះអង្គតែងឆ្លៀតផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អ គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ; ការងារបង្កបង្កើនផល អភិវឌ្ឍសេដ្ឋកិច្ច; កសាងគ្រួសារវប្បធម៌ ពិសេសចលនាប្រជាជន ភូមិស្រុករក្សាសន្តិសុខព្រំដែន។
“ប្រជាជននៅភូមិស្រុក ខណៈបានព្រះតេជព្រះគុណ ចៅបេន ផ្សព្វផ្សាយ ចលនារក្សាសន្តិសុខព្រំដែនតែងអនុវត្តតាមជានិច្ច។ ផ្តើមពីនោះ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន មានស្ថិរភាព ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនមានការរីកចម្រើន” ពូចៅខន ស្នាក់នៅមណ្ឌល ក្រុងសាសៀ ឱ្យដឹងដូច្នេះ។
ឆ្នាំកន្លង ព្រះតេជព្រះគុណ ចៅបេន បានរៀបចំការផ្សព្វផ្សាយចំនួន ៤០ លើក ដោយមានប្រជាជនចូលរួមជាង ១.០០០ លើកនាក់។ ជានិច្ចកាលព្រះអង្គតែងផ្សព្វផ្សាយដល់ពុទ្ធបរិស័ទអនុវត្តត្រឹមត្រូវតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ព្រះតេជព្រះគុណ ចៅបេន មានថេរដីកា៖ “អាត្មាភាពបានសហការជាមួយកងកម្លាំងការពារព្រំដែន ផ្សព្វផ្សាយ ចលនាប្រជាជនមិនត្រូវឆ្លងដែនខុសច្បាប់ ខំប្រឹងអភិវឌ្ឍសេដ្ឋកិច្ច និងកសាងភូមិស្រុក។ រយៈពេលខាងមុខ អាត្មាភាពនឹងបន្តការអនុវត្តកិច្ចការដែលមានប្រយោជន៍ទាំងនេះ ដើម្បីរួមជាមួយរដ្ឋអំណាចភូមិភាគលើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់ប្រជាជន ជាពិសេស ចលនាប្រជាជនឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព”។
“ក្នុងនាមជាអង្គមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ព្រះតេជព្រះគុណ ចៅបេន សកម្មចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច កសាងភូមិ ស្រុកនិងការពារខ្សែបន្ទាត់ បង្គោលព្រំដែនជាដើម។ ចំពោះគ្រួសារប្រជាជនដែលរស់នៅតំបន់ព្រំដែន នៅពេលបានព្រះអង្គផ្សព្វផ្សាយតែងអនុវត្តតាម ផ្តើមពីនោះ គ្មានស្ថានភាពចេញចូលឆ្លងដែនខុសច្បាប់ទៀតឡើយ” សមមិត្ត ត្រឹងវ៉ាន់សើុ - ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់មីឌឹក បានឱ្យដឹង ដូច្នេះ៕
យោង៖ កាសែតគៀងយ៉ាង- ប្រែសម្រួល៖ លីសៀ