07/11/2022 - 11:08

កម្ម​វិធី​ គោល​នយោ​បាយ​ជា​ច្រើន​ ជួយ​លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​

គ្រប់​ស្ថាប័ន​ គណៈ​ ផ្នែក​របស់​ខេត្ត​បាក​លីវ​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ អា​ទិភាព​អនុវត្ត​ពេញ​លេញ​ ទាន់​ពេល​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ គឺ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ពី​សំ​ណាក់​ប្រ​ជា​ជន​ បាន​និង​កំ​ពុង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​មុខ​មាត់​ភូមិ​ស្រុក​មាន​ការ​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

 មាមីង​ខ្មែរ​នៅ​ឃុំ​នានា​នៃ​ជាយ​ក្រុង​បាក​លីវ​ មាន​ជីវ​ភាព​លំ​នឹង​ អា​ស្រ័យ​
អនុវត្ត​ទម្រង់​ដាំ​ដំណាំ​រួម​ផ្សំ​។​

លោក​ផាង​ថាញ​យ្វី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ ការ​ងារ​ជន​ជាតិ​ គឺ​ជា​កិច្ច​ការ​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​ពង្រឹង​និង​កសាង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​។​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ខេត្ត​ បាន​ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​។​ ភូមិ​ភាគ​តែង​អា​ទិភាព​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​គោល​នយោ​បាយ​ជា​ច្រើន​ ដើម្បី​ជួយ​លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ ដូច​ជួយ​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ បង្កើត​ទម្រង់​រក​ទទួល​ទាន​ ឧបត្ថម្ភ​សង់​ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​មហា​សាមគ្គី​ ជំនួយ​ការ​សិក្សា​ ថែទាំ​សុខ​ភាព​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ឋាន​ ឱ្យ​បុល​ទុន​ដោយ​ការ​ប្រាក់​អា​ទិភាព​ ដើម្បី​អភិ​វឌ្ឍ​ផលិត​កម្ម​។ល។​

សាលា​រៀន​ជា​ច្រើន​នៅ​បាក​លីវ​ ត្រូវ​បាន​កសាង​មាន​ភាព​សម​រម្យ​។​

ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​ ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ខេត្ត​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ពល​ករ​ខ្មែរ​ជាង​ ៣.០០០ នាក់​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជាង​ ២.០០០ នាក់​។​ ជា​រៀង​រាល់​ឆ្នាំ​ ខេត្ត​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ជាង​​ ១៩០.០០០ ប័ណ្ណ​ដល់​ជន​ជាតិ​ភាគ​តិច​ ដើម្បី​ជួយ​មាមីង​មាន​លក្ខណ​សម្បត្តិ​ថែ​ទាំ​សុខ​ភាព​ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​។ល។​ ចាប់​តាំង​ពីឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២១ ធ្យម​ភាគ​ជា​រៀង​រាល់​ឆ្នាំ​ ខេត្ត​មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជិត​ ៣.០០០ គ្រួ​សារ​ បាន​ទទួល​ស្គាល់​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ រហូត​ដល់​ខែធ្នូ ឆ្នាំ​ ២០២១ អត្រា​គ្រួ​សារ​ក្រី​ក្រ​ចុះ​នៅ​ក្រោម​ ៥% នៃ​ចំ​នួន​គ្រួ​សារ​ខ្មែរ​ក្នុង​ខេត្ត​។​ ក្រៅ​ពីនោះ​ ខេត្ត​ក៏​បាន​បញ្ជូន​កូន​ចៅ​មាមីង​ខ្មែរ​រាប់​ពាន់​នាក់​ទៅ​បណ្តុះ​បណ្តាល​ តាម​របប​ជម្រើស​តាំង​ បន្ទាប់​មក​ក៏​រៀប​ចំ​ការ​ងារ​ធ្វើ​ជូន​និស្សិត​ពេល​បញ្ចប់​ការ​សិក្សា​ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ បង្កើត​ប្រ​ភព​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ ជំរុញ​មាំ​ការ​អភិ​វឌ្ឍប្រ​ភព​ធនធាន​មនុស្ស​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​។​

ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ បង​ឡឹម​ជី​តឹម នៅ​អនុសង្កាត់​ ៤ សង្កាត់​ហោ​ផុង ទីរួម​ខេត្ត​យ៉ារ៉ាយ​ បាន​ភូមិ​ភាគ​ឧទ្ទេស​នាម​បុល​ទុល​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​សម្រាប់​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​។​ បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​ បង​តឹម​វិល​មក​ប្រ​ទេស​ជា​មួយ​នឹង​ប្រាក់​សន្សែ​សន្សំ​បាន​មួយ​ចំ​នួន​ជួយ​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រ។​   ដោយ​មាន​បំ​ណង​ឈាន​ឡើង​ធូរ​ធារ បង​តឹម​ក៏​បាន​បុល​ទុន​ពីធនាគារ​គោល​នយោ​បាយ​សង្គម​ ៥០ លាន​ដុង​ ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​៕​ 

                              យោង​៖ TTXVN-មុនី​

ចែករំលែកអត្ថបទ