ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរណាមបូ លើកទី ៨ នៅខេត្តសុកត្រាំង និងពិធីអកអំបុក-ប្រណាំងទូក-ងលើកទី ៥ តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ ២០២២ (ហៅកាត់ថា ទិវាបុណ្យ) ដោយមានសកម្មភាពដ៏សម្បូរបែប ដូចជា៖ ប្រកួតវិញ្ញាសាកីឡាប្រពៃណី; សកម្មភាពវប្បធម៌ និងទេសចរណ៍។ ពិសេស នៅល្ងាចថ្ងៃទី ៦ ខែវិច្ឆិកា នឹងប្រព្រឹត្តឡើងនូវពិធីបើកទិវាបុណ្យ ដោយមានកម្មវិធីសិល្បៈដិតដាមដោយលក្ខណៈវប្បធម៌របស់ជនជាតិខ្មែរណាមបូ។ ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង លើកទី ៥ តំបន់វាលរាបទន្លេគឺវឡុងឆ្នាំ ២០២២ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នៅលើដងព្រែក Maspero ដោយមានទូក-ងផ្នែកបុរសនិងទូក-ងផ្នែកនារីចំនួន ៥៥ ទូក នៅក្នុងនិងក្រៅខេត្តចូលរួម។ ទូក-ងផ្នែកនារីនឹងចូលរួមអុំប្រណាំងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ ចំណែកផ្នែកបុរសអុំប្រណាំងចម្ងាយខ្សែទឹក ១.២០០ ម៉ែត្រ។ ទិវាបុណ្យនឹងបិទនៅល្ងាច ថ្ងៃទី ៨ ខែវិច្ឆិកា។
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ទស្សនាល្វែងទំនិញនានាក្នុងពិធីតាំងពិព័រណ៍។
ក្នុងក្របខណ្ឌនៃទិវាបុណ្យនៅទាំងមានផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផល OCOP និងផលិតផលពិសេសនៅតំបន់នានានៃខេត្តសុកត្រាំង ដោយមានល្វែងដាក់តាំងជាង ៣០០ ល្វែង; ធ្វើពិធីបណ្ដែតប្រទីប និងទូកគែហៅ; តាំងពិព័រណ៍ចល័ត រូបភាពឯកសារផ្សព្វផ្សាយអំពីជនជាតិ សាសនានៅមូលដ្ឋាន; សម្តែងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ប្រពៃណីភូមិភាគ; សមោសរសិល្បៈមហាជន សម្តែងបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរ; សម្តែងបង្ហាញ ឧទ្ទេសនាម ដកស្រង់ឈុតឆាកក្នុងពិធីបុណ្យ របៀបរបបនៃការប្រជុំជីវភាពវប្បធម៌ប្រពៃណីជនជាតិ និងប្រគំភ្លេងពិណពាទ្យ; តាំងបង្ហាញការច្នៃនិងឧទ្ទេសនាមមុខម្ហូបអាហារជាដើម៕
លីធាន-វិមាន