02/11/2022 - 08:46

ធានា​សន្តិ​សុខ​ សុវត្ថិ​ភាព​ជាដាច់​ខាត​សម្រាប់​ទិវា​បុណ្យ​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​បើក​យុទ្ធនា​ការ​ចំ​ណុច​ខ្ពស់​វាយ​លុក បង្ក្រាប​បទ​ល្មើស​ ធានា​សន្តិ​សុខ​ សុវត្ថិ​ភាព​សណ្ដាប់​ធ្នា​ប់​សម្រាប់​សកម្ម​ភាព​នៃ​ទិវា​បុណ្យ​វប្បធម៌​ កីឡា​ ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ លើក​ទី VIII នៅ​ខេត្ត​សុក​ត្រាំង​ និង​ពិធី​បុណ្យ​អក​អំ​បុក​ - អុំ​ទូក​ ខេត្ត​សុក​ត្រាំង​លើក​ទី V តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​

កម្លាំង​នគរ​បាល​ រៀប​ចំ​បើក​យុទ្ធ​នា​ការ​ចំ​ណុច​ខ្ពស់​វាយ​លុក បង្ក្រាប​បទ​ល្មើស​ ធានា​សន្តិ​សុខ​ សណ្ដាប់​ធ្នា​ប់​សម្រាប់​សកម្ម​ភាព​នៃ​ទិវា​បុណ្យ​។​

មាន​ប្រ​សាសន៍​ក្នុង​ឱកាស​បើ​ក​យុទ្ធនា​ការ​ វរសេនី​យ៍ឯក​ ផាម​ក្វឹក​វៀត​ នា​យក​រង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ សង្កត់​ធ្ងន់​៖ ទិវា​បុណ្យ​គឺជា​ព្រឹត្តិ​ការណ៍​វប្បធម៌​ដ៏​សំ​ខាន់​ ម្ល៉ោះ​ហើយ​ក្នុង​រយៈ​ពេល​ប្រតិ​បត្តិ​ការ​ចំ​ណុច​ខ្ពស់​ ចាប់​ពី​ថ្ងៃ​ ២៩ តុលា​ ដល់​ថ្ងៃ​ ៣០ វិច្ឆិកា​ កម្លាំង​នគរ​បាល​ត្រូវ​បង្កើន​កង​កម្លាំង​ មធ្យោ​បាយ​ គ្រឿង​ឧបករណ៍​បច្ចេក​ទេស ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​គ្នា​ យ៉ាង​ប្ដូរ​ផ្ដាច់​នូវ​វិធាន​ការ​វិជ្ជា​ជីវៈ ផ្ដោត​សំ​ខាន់​ទៅ​លើក​ការ​ក្ដាប់​ស្ថាន​ការណ៍​ពី​ចម្ងាយ​ បាន​ឆាប់​រហ័ស​ ដោះ​ស្រាយ​ដាច់​ស្រឡះ​រាល់​ករណី​ដែល​កើត​មាន​ឡើង​ចាប់​ពី​មូល​ដ្ឋាន​ មិន​ទុក​ឱ្យ​បាត់​ម្ចាស់​ការ​ជាយ​ថា​ហេតុ​។​ ទន្ទឹម​នឹង​នោះ​ ផ្ដុំ​កម្លាំង​វាយ​លុក​បង្ក្រាប​យ៉ាង​ពេញ​ទំ​ហឹង​នូវ​បទ​ល្មើស​គ្រប់​ប្រ​ភេទ​អំ​ពី​សណ្ដាប់​ធ្នាប់​សង្គម​និង​បាប​គ្រោះ​សង្គម​ ដាច់​ខាត​មិន​ឱ្យ​កើត​មាន​បទ​ល្មើស​ដែល​មាន​បក្ស​ពួក​។​ បង្កើន​ការ​ល្បាត​ត្រួត​ពិនិត្យ​ ធានា​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍ មិន​ទុក​ឱ្យ​កើត​មាន​ហេតុ​ការណ៍​កក់​ស្ទះ​ចរាចរណ៍។​ ធានា​សន្តិ​សុខ​ សុវត្ថិ​ភាព​ជាដាច់​ខាត​សម្រាប់​ទិវា​បុណ្យ​៕​

យី្វអា​ញ-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ