យោងតាមគណៈជនជាតិក្រុងកឹងធើ ឆ្នាំ ២០១៦ (តាមបទដ្ឋានក្រពហុទិស) ក្រុងមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ១.៣៩២ ស្រូបអត្រា ១៥,៨៥% លើចំនួនគ្រួសារជនជាតិភាគតិចសរុប។ ដំណាច់ ឆ្នាំ២០២១ ក្រុងនៅមានគ្រួសារក្រីក្រត្រឹមតែ ៤៨ គ្រួសារប៉ុណ្ណោះ ស្រូបអត្រា ០,៥៣% លើចំនួនគ្រួសារជនជាតិភាគតិចសរុប។
ដោយការដាំដំណាំរួមផ្សំ គ្រួសារខ្មែរជាច្រើននៅភូមិដុងថាំង ឃុំដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ មានជីវភាពធូរធារ។ រូបថត៖ លីយ៉ាង
លទ្ធផលខាងលើ តាមប្រសាសន៍លោក ឡេទ្រុងកៀង ប្រធានគណៈជនជាតិក្រុងកឹងធើ ឱ្យដឹង៖ “ការផ្លាស់ថ្មីនិងពិពិធកម្ម រូបភាពផ្សាព្វផ្សាយ បានជួយឱ្យគណៈ ផ្នែក គ្រប់លំដាប់ថ្នាក់ និងជនជាតិភាគតិច ក្តាប់បានទាន់ពេលនូវគោលការណ៍ គោលនយោបាយថ្មីរបស់បក្សនិងរដ្ឋ អំពីឥណទានគោលនយោបាយអនុគ្រោះចំពោះជនជាតិភាគតិច។ ផ្តើមពីនោះ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ជាជនជាតិភាគតិចជាច្រើន បានកៀកជិតប្រភពទុនបុលអនុគ្រោះ មានលក្ខណៈអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល និងដោះស្រាយនូវបញ្ហាសំខាន់ ចាំបាច់ក្នុងជីវភាព”។ ឆ្លងតាមរយៈនោះ ការផ្ដល់ជូនព័ត៌មាន ផ្សព្វផ្សាយអំពីគោលនយោបាយឥណទានអនុគ្រោះ លទ្ធផលផ្សព្វផ្សាយអនុវត្តគោលនយោបាយឥណទានអនុគ្រោះរបស់បក្សនិងរដ្ឋ ចំពោះគ្រួសារក្រីក្រជាជនជាតិភាគតិច ត្រូវបានគណៈជនជាតិក្រុងកឹងធើរៀបចំអនុវត្តដោយរូបភាពជាច្រើន។ តួយ៉ាងដូច៖ ចុះផ្សាយព័ត៌មានលើច្រកទ្វារអេឡិចត្រូនិករបស់ស្ថាប័នជនជាតិដោយប្រើប្រាស់ ៣ ភាសា (វៀត-ខ្មែរ-ចិន) ចុះផ្សាយក្នុងព្រឹត្តិបត្រការងារជនជាតិរាល់ត្រៃមាស; ផ្គួបបញ្ចូលក្នុងកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយច្បាប់ដល់អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច។
តាមស្ថិតិរបស់សាខាធនាគារគោលនយោបាយសង្គមក្រុងកឹងធើ រយៈពេលជាង ១០ ឆ្នាំមកនេះ សាខាធនាគារបានឧបត្ថម្ភជនជាតិភាគតិចបុលទុនដោយមិនយកប្រាក់ការជាង ៨,៨២ ពាន់លានដុង ដើម្បីឧបត្ថម្ភដោះស្រាយដីសង់លំនៅឋាន និងដោះស្រាយការងារធ្វើជូនជនជាតិភាគតិចក្រីក្រ មានជីវភាពលំបាក ឧបត្ថម្ភបុលទុនបង្កើតការងារធ្វើ ផ្លាស់ប្តូរមុខរបរជូនគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ២៣ គិតជាទឹកប្រាក់ ៧៣៥ លានដុង។ល។ ដើមឆ្នាំ ២០២២ ក្រោយពីធ្វើការពិនិត្យ វាយតម្លៃគ្រួសារក្រីក្រតាមលក្ខឋានថ្មី ដំណាក់កាល ២០២២-២០២៥ បច្ចុប្បន្ន ក្រុងនៅមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ១៥២ ស្រូបអត្រា ១,៥៨% លើចំនួនគ្រួសារជនជាតិភាគតិចក្រីក្រសរុប។ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តក្រុងកឹងធើ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ តាមរយៈលទ្ធផលនៃការពិនិត្យផ្ទៀងផ្ទាត់ ឃើញថាទូទាំងក្រុងមានគ្រួសារជនជាតិភាគតិចចំនួន ៤៣ មានតម្រូវការបុលទុនសាងសង់លំនៅឋាន ផ្លាស់ប្តូរមុខរបរ ជាមួយនឹងដើមទុនបម្រុងប្រមាណ ១,៧៤ ពាន់លានដុង។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិច លោកឡេទ្រុងកៀង ឱ្យដឹង៖ កម្រិតឱ្យបុលខ្ពស់បំផុតនៃកម្មវិធីឥណទានគោលនយោបាយ គប្បីធានាសមស្របជាមួយនឹងលក្ខណៈជាក់ស្តែង ឆ្លើយតបទៅនឹងតម្រូវការផលិតនិងធ្វើអាជីវកម្ម និងផ្លាស់ប្តូរមុខរបររបស់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ គប្បីផ្សារភ្ជាប់ជាងទៀតក្នុងការវិនិយោគកម្មវិធីឥណទានគោលនយោបាយជាមួយទម្រង់រកស៊ីមានប្រសិទ្ធភាព សមស្របជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមភូមិភាគនីមួយៗ។ គប្បីអនុវត្តឱ្យបានល្អនូវគោលនយោបាយជំរុញកសិកម្ម ជំរុញនេសាទកម្ម ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស មានការកំណត់ទិសទីផ្សារប្រើប្រាស់។ល។ ផ្តើមពីនោះ ជួយដល់គ្រួសារប្រជាជនបង្កើនទិន្នផល គុណភាពផលិតផល និងពង្រីកវិសាលភាពទម្រង់ចាកផុតពីភាពក្រីក្រដោយចីរភាពក្នុងជនជាតិភាគតិច៕
ថាញឡុង-វិមាន