10/10/2022 - 10:51

កិច្ច​ការ​មួយ​ចំ​នួន​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ពីបាន​ផ្តល់​ជូន​អត្តសញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប

កែប្រែ​ព័ត៌​មាន​លើ​លិខិត​ឆ្លង​ដែន​
នៅ​លើ​លិខិត​ឆ្លង​ដែន​បង្ហាញ​ព័ត៌​មាន​អំ​ពី​លេខ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ ដូច្នេះ​ពេល​ប្តូរ​ពី​អត្តសញ្ញាណ​ប័ណ្ណ​ ៩ លេខ​ ទៅ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ ១២ លេខ​ ប្រ​ជា​ជន​ត្រូវ​ទៅ​កែ​ប្រែ​ព័ត៌​មាន​លើ​លិខិត​ឆ្លង​ដែន​ដើម្បី​ប្រើ​ប្រាស់​ឯក​ភាព​។​

រូប​ថត​ជា​ឧទាហរណ៍​។​

រាយ​ការណ៍​អំ​ពី​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ថ្មី​ទៅ​ធានា​រ៉ាប់​រង​សង្គម​
យោង​តាម​សារ​លិខិត​លេខ​ ៣៨៣៥/BHXH -CST ចុះ​ថ្ងៃ​ ២៧/៩/២០១៣ របស់​ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ ប្រ​សិន​បើ​អ្នក​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​និកម្ម​ភាព​ មាន​ផ្លាស់​ប្តូរ​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ គឺ​មិន​ផ្តល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សង្គម​ឡើង​វិញ​ទេ។​

ប៉ុន្តែ​ ពេល​ប្តូរ​ពី​អត្ត​សញ្ញាណ​ប័ណ្ណ​ ៩ លេខ​ទៅ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ ១២ លេខ​ ប្រ​ជា​ជន​ក៏​នៅ​តែធ្វើ​បែប​បទ​កែ​តម្រូវ​ព័ត៌​មាន​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ ដើម្បី​ស្ថាប័ន​សមត្ថ​កិច្ច​ធ្វើ​បច្ចុប្បន្ន​ភាព​ កែ​តម្រូវ​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​។​

ផ្លាស់​ប្តូរ​ព័ត៌​មាន​ចុះ​បញ្ជី​ពន្ធ​
យោង​តាម​មា​ត្រា​ ២ ប្រ​ការ​ ៣៦ នៃ​ច្បាប់​គ្រប់​គ្រង​ពន្ធ​ ឆ្នាំ​ ២០១៩ បុគ្គល​ចុះ​បញ្ជី​បង់​ពន្ធ​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ស្ថា​ប័ន​ពន្ធ​ដារ ពេល​ផ្លាស់​ប្តូរ​ព័ត៌​មាន​នៃ​ការ​ចុះ​បញ្ជី​ពន្ធ​ (រួម​ទាំង​ព័ត៌​មាន​អំ​ពី​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ ឬ​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​) ត្រូវ​អនុវត្ត​បែប​បទ​រាយ​ការណ៍​ពី​ការ​ផ្លាស់​ប្តូរ​ដល់​ស្ថាប័ន​ពន្ធ​ដារ​គ្រប់​គ្រង​ផ្ទាល់​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​ធ្វើ​ការ​ ចាប់​តាំង​ពី​ថ្ងៃ​ផ្លាស់​ប្តូរ​។​

កែប្រែ​ព័ត៌​មាន​លើ​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​
ការ​ដែល​អ្នក​ប្រើ​ប្រាស់​ដី​ធ្លី​ ម្ចាស់​កម្ម​សិទ្ធិ​ ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ភ្ជាប់​ជា​មួយ​ដី​ធ្លី​ ពេល​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ទៅ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ មិន​ប៉ះ​ពាល់​ដល់​ផល​ប្រ​យោជន៍​របស់​អ្នក​ប្រើ​ប្រាស់​ដី​ធ្លី​ មិន​ចាប់​បង្ខំ​ផ្លាស់​ប្តូរ​ព័ត៌​មាន​។​

ប៉ុន្តែ​ យោង​តាម​ចំ​ណុច​ g ប្រ​ការ​ ១ មាត្រា​ ១៧ នៃ​សារាចរលេខ​ ២៣/២០១៤/TT-BTNMT កែ​ប្រែ​បំ​ពេញ​បន្ថែម​ត្រង់​ប្រ​ការ​ ១៤ មាត្រា​ ៦ នៃ​សារាចរលេខ​ ៣៣/២០១៧/TT-BTNMT អ្នក​ប្រើ​ប្រាស់​ដី​ធ្លី​ ម្ចាស់​កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ភ្ជាប់​ជា​មួយ​ដី​ធ្លី​ ត្រូវ​បាន​អនុញ្ញាត​ ឱ្យ​បញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ ឬ​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ ដើម្បី​ជៀស​វាង​បញ្ហា​ស្មុគ​ស្មាញ​ពេល​ដោះ​ដូរ​ ផ្ទេរ​កម្ម​សិទ្ធិ​អចលនា​ទ្រព្យ​នៅ​ពេល​ក្រោយ​។​

ធ្វើ​បច្ចុប្បន្ន​ភាព​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ថ្មី​ជា​មួយ​នឹង​ធនា​គារ​
ការ​ធ្វើ​បច្ចុប្បន្ន​ភាព​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ថ្មី​ នឹង​ជួយ​ឱ្យ​ការ​ដោះ​ដូរ​មាន​ភាព​ងាយ​ស្រួល​និង​ឆាប់​រហ័ស​ជាង​។​ នេះ​គឺ​ជា​សេវា​កម្ម​មួយ​ត្រូវ​បាន​អនុវត្ត​ដោយ​ឥត​គិត​ថ្លៃ​នៅ​គ្រប់​ធនា​គារ​។​

 សេចក្តី​ប្រ​កាស​ធ្វើ​បច្ចុប្បន​ភាព​ព័ត៌​មាន​ចុះ​បញ្ជី​អា​ជីវ​កម្ម​
ត្រង់​ចំ​ណុច​ a ប្រ​ការ​ ១ មាត្រា​ ៦៣ នៃ​អនុក្រឹត្យ​ ០១/២០២១/NĐ-CP ណែនាំ​៖
a) ក្នុង​ករណី​អា​ជីវ​កម្ម​ធ្វើ​បច្ចុប្បន្ន​ភាព​ បំ​ពេញ​ព័ត៌​មាន​បន្ថែម​ក្នុង​សំ​ណុំ​លិខិត​ចុះ​បញ្ជី​អា​ជីវ​កម្ម​ ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ខ្លឹម​សារ​វិញ្ញា​បន​បត្រ​ ចុះ​បញ្ជី​អា​ជីវ​កម្ម​ ប៉ុន្តែ​មិន​ស្ថិត​ក្នុង​ករណី​ចុះ​បញ្ជី​ផ្លាស់​ប្តូរ​ខ្លឹម​សារ​ចុះ​បញ្ជី​អា​ជីវ​កម្មបាន​កំ​ណត់​ពី​មាត្រា​ ៤៧ ដល់​មាត្រា​ ៥៥ នៃ​អនុក្រឹត្យ​នេះ​ អា​ជីវ​កម្ម​ត្រូវ​ផ្ញើ​សេចក្តី​ប្រ​កាស​ស្នើ​សុំ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ បំ​ពេញ​ព័ត៌​មាន​ចុះ​បញ្ជី​អា​ជីវ​កម្ម​ទៅ​ការិ​យាល័យ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​កន្លែង​អា​ជីវ​កម្ម​ដាក់​ទី​តាំង​។​ ការិ​យាល័យ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ទទួល​បាន​សេចក្តី​ប្រ​កាស​ ពិនិត្យ​ ពិច័យ​ពីលក្ខណៈ​ស្រប​ច្បាប់​និង​ផ្តល់​ជូន​វិញ្ញា​បន​បត្រ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ដល់​អា​ជីវ​កម្ម​៕

យោង​៖ https://hoahoctro.tienphong.vn/-ប្រែសម្រួល​៖ មុនី​

ចែករំលែកអត្ថបទ