(កឹងធើ) គណៈកម្មការរៀបចំសមយុទ្ធកីឡាអប់រំការពារប្រទេសនិងសន្តិសុខសម្រាប់សិស្ស និស្សិតក្រុងកឹងធើ លើកទី XII ឆ្នាំ ២០២២ បានធ្វើការបូកសរុបនិងបិទវគ្គ។
លោកត្រឹងថាញប៊ិញ នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ជូនរង្វាន់លេខ ១ ឯកត្តជនដល់អត្តពលិកទាំងឡាយ។
សមយុទ្ធកីឡា មានអត្តពលិក ៣៣៣ នាក់ មកពីវិទ្យាល័យនិងអនុមហាវិទ្យាល័យចំនួន ៣៩ លើភូមិសាស្ត្រក្រុងចូលរួម។ អត្តពលិក ចូលរួមប្រឡង ១០ វិញ្ញាសា រួមមាន៖ កងជួរចែកជាក្រុមៗ កងជួរម្នាក់ៗដែលមិនមានកាំភ្លើងដោះផ្គុំជាធម្មតាកាំភ្លើងតូច AK បច្ចេកទេស សង្គ្រោះនិងបញ្ជូនអ្នករងរបួស រត់ប្រដាប់អាវុធចម្ងាយ ៨០០ ម៉ែត្រ ដោយព្រនាក់កាំភ្លើងតូច AK។ល។ គណៈកម្មការរៀបចំសមយុទ្ធកីឡាផ្តល់ជូនរង្វាន់លេខ ១ លេខ ២ លេខ ៣ និងរង្វាន់លើកទឹកចិត្ត ២៦២ រង្វាន់ដល់អត្តពលិកនៃអង្គភាពនានាដែលមានស្នាដៃល្អ។ ក្នុងនោះ រង្វាន់លេខ ១ ទូទាំងក្រុមចំនួន ២ រង្វាន់បានជូនដល់វិទ្យាល័យលឺវហ៊ឺវភឿក (ខណ្ឌអូរម៉ូង) និងអនុមហាវិទ្យាល័យសុខាភិបាលកឹងធើ។
សមយុទ្ធកីឡា សំដៅជ្រើសរើសអត្តពលិកឆ្នើម តំណាងឱ្យកងជួរសិស្សក្រុងចូលរួមសមយុទ្ធកីឡាអប់រំការពារប្រទេសនិងសន្តិសុខសម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេស លើកទី III អាស្រ័យក្រសួងអប់រំនិងបណ្តុះបណ្តាល រៀបចំឡើងនៅក្រុងកឹងធើ នាខែធ្នូ ឆ្នាំ ២០២២ នេះ៕
ផាមទ្រុង-លីសៀ