ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ៦ ខែដើម ឆ្នាំ ២០២២ នៅលើភូមិសាស្រ្តឃុំវិញវៀងA ស្រុកឡុងមី ខេត្តហូវយ៉ាង ដែលជាឃុំមួយមានជនរួមជាតិខ្មែររស់នៅកុះករ តែងរក្សាបានស្ថិរភាព រាល់បទល្មើសត្រូវបានកាត់បន្ថយបើប្រៀបនឹងឆ្នាំ ២០២១។
នគរបាលឃុំជានិច្ចកាលតែងសហការជាមួយនឹងគណៈ ផ្នែកនៅភូមិភាគ ឃោសនាផ្សព្វផ្សាយដល់ប្រជាជន គោរពតាមគោលការណ៍ច្បាប់។
ជាក់ស្តែង ឃុំគ្មានករណីបទល្មើសព្រហ្មទណ្ឌ កាត់បន្ថយ ២ ករណីបើប្រៀបនឹងឆ្នាំទៅមិញ; បង្ក្រាបបានបាបគ្រោះសង្គម ២ ករណី កាត់បន្ថយ ១ ករណី និងគ្មានករណីគ្រោះថ្នាក់ចរាចរណ៍។ល។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ តាំងពីដើមឆ្នាំ នគរបាលឃុំបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ចង្អុលការដល់គណៈ ផ្នែក អង្គការមហាជន សហការជាមួយនឹងអង្គភាពអនុវត្តវិធានការធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត; កសាងផែនការធានាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសគឺក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗ ឬរាល់ពេលបើកយុទ្ធនាការបង្ក្រាបបទល្មើសផ្សេងៗ។
វរសេនីយ៍ទោត្រឹងវ៉ាន់ម៉ន ប្រធាននគរបាលឃុំវិញវៀងA ឱ្យដឹង៖ “ក្រៅពីផ្សព្វផ្សាយដើម្បីប្រជាជនលើកកម្ពស់ស្មារតីភ្ញាក់រលឹក ហ៊ានតស៊ូបង្ការប្រឆាំងបទល្មើស នគរបាលឃុំនៅទាំងធ្វើការកោះហៅ អប់រំមុខសញ្ញាទាំងឡាយ ដែលមានចេតនាប្រព្រឹត្តបំពានច្បាប់។ តាមរយៈការអប់រំ នគរបាលឃុំក៏បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ចង្អុលការដល់គណៈ ផ្នែក អង្គការមហាជនជួយដាស់តឿន ក្រើនរំលឹកមុខសញ្ញាទាំងនេះ ដើម្បីក្លាយជាពលរដ្ឋល្អទៀតផង។ ពិនិត្យជារួម ក្រោយពីធ្វើការដាស់តឿន អប់រំ មុខសញ្ញាទាំងនេះបានប្តូរចិត្តគំនិតអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់នៅភូមិស្រុក។
នគរបាលឃុំ ក៏បានយកចិត្តទុកដាក់ជំរុញនូវវិធានការប្រយុទ្ធប្រឆាំង លុបបំបាត់បទល្មើសគ្រប់ប្រភេទ។ ក្នុងនោះ សហការជាមួយនឹងភូមិភាគជាប់ព្រំប្រទល់ បង្កើនការដោះដូរព័ត៌មានអំពីបទល្មើស; សហការនឹងកងកម្លាំងយោធាឃុំ ដើរល្បាតប្រដាប់អាវុធបានចំនួន ២០ លើក។ ឆ្លងតាមរយៈនោះ បំបែកក្រុមយុវជន ១៤ នាក់តែងជុំគ្នាពេលអាធ្រាត្រ បង្កអសន្តិសុខ សណ្តាប់ធ្នាប់ ពិន័យ ១២ ករណីប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ល។ ម្យ៉ាងទៀត ផ្តុំកម្លាំងគ្រប់គ្រងរឹតបន្តឹងមុខសញ្ញាភូមិសាស្រ្ត ដើម្បីបង្រ្កាបបទល្មើសគ្រប់ប្រភេទបានទាន់ពេល។
វរសេនីយ៍ឯកបម្រុង ឡេហ្វាងខាយ អនុប្រធាននគរបាលស្រុកឡុងមី វាយតម្លៃ៖ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ឃុំវិញវៀងA ក្នុងប៉ុន្មានឆ្នាំមកនេះតែងមានស្ថិរភាព បទល្មើសគ្រប់ប្រភេទបានកាត់បន្ថយពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រេចបានលទ្ធផលទាំងនេះ គឺអាស្រ័យនគរបាលឃុំធ្វើសេនាធិការបានទាន់ពេលជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ដើម្បីចង្អុលការដល់គណៈ ផ្នែក អង្គការមហាជនអនុវត្តនូវវិធានការបង្ការ ប្រឆាំងបទល្មើស។ ជាពិសេស កងកម្លាំងទាំងនេះបានច្បាមភូមិសាស្រ្ត មុខសញ្ញា ធ្វើការបង្រ្កាបបទល្មើសគ្រប់ប្រភេទបានទាន់ពេល រួមចំណែករក្សាស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់រួមរបស់ស្រុក៕
យោង៖ កាសែតហូវយ៉ាង-លីសៀ