មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/08/2022 - 15:28

“ការ​ងារ​ណា​មាន​ប្រ​យោជន៍​ដល់​មាមីង​ខ្ញុំ​នឹង​ធ្វើ​”

មក​កាន់​ភូមិ​ង៉ាយ​ហ្វា ឃុំ​តឹប​ង៉ាយ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ សួរ​រក​លោក​ ត្រឹង​កុង​ធុង​ លេខា​សាខា​បក្ស​ភូមិ​ មា​មីង​នៅ​ទីនេះ​ស្គាល់​សឹង​តែគ្រប់​គ្នា​។​ ពីព្រោះ​គាត់​តែង​បង្ហាញ​ពីគំ​រូ​ឈាន​មុខ​របស់​បក្ខ​ជន​ អស់​ពីចិត្ត​នឹង​ការ​ងារ​ ជួយ​គ្រួ​សារ​មាមីង​ខ្មែរ​ជា​ច្រើន​ចាក​ផុត​ពីភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​។​

ដងផ្លូវ​ខេត្ត​លេខ​ ៩១២ កសាង​សម្រេច​រួច​រាល់​ ក្នុង​នោះ​ក៏​មាន​ចំ​ណែក​ដី​ដែល​គ្រួ​សារ​លោក​ត្រឹង​កុង​ធុង​ (អ្នក​ឈរ​ខាង​ឆ្វេង​ដៃ​) បរិច្ចាគ​ផង​ដែរ​។​

ភូមិ​ង៉ាយ​ហ្វា​មាន​ ៣៥៧ គ្រួ​សារ​ ក្នុង​នោះ​ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៣៤% ។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ មុខ​មា​ត់ជន​បទ​ភូមិ​ង៉ាយហ្វា មាន​ភាព​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​។​ សម្រេច​បាន​លទ្ធ​ផល​ទាំង​នេះ​ គឺ​អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញទំ​ហឹង​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ក្នុង​នោះ​ ត្រូវ​រៀប​រាប់​ដល់​តួនាទី​របស់​លេខា​សា​បក្ស​ភូមិ​ ត្រឹង​កុង​ធុង​ផង​ដែរ​។​ លោក​ធុង​ យល់​ច្បាស់​ពីជីវ​ភាព​ សុខ​ទុក្ខ​របស់​មាមីង​ ម៉្លោះ​ហើយ​ ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែដល់​ថ្ងៃ​បុណ្យ​ទាន​ម្ដង​ៗ​ គាត់​តែង​ចលនា​សប្បុរស​ជន​រៀប​ចំ​អំ​ណោយ​រាប់​សិប​ចំ​ណែក​ជូន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​។​ ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​ដែល​ខ្វះ​ដើម​ទុន​ គាត់​ចូល​រួម​ពិនិត្យ​មើល​និង​ស្នើ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ឱ្យ​បុល​ទុន​ ជំនួយ​ពូជ​ឈើ​ដំណាំ​ សត្វ​ចិញ្ចឹម​ ដើម្បី​ពង្រីក​ការ​បង្ក​បង្កើន​ផល។​ លោក​ត្រឹង​កុង​ធុង​ ឱ្យ​ដឹង​៖ “ការ​ងារ​ណា​មាន​ប្រ​យោជន៍​ដល់​មាមីង​ខ្ញុំ​នឹង​ធ្វើ​។​ ពិសេស​ ពេល​មាន​គោល​នយោ​បាយ​អា​ទិភាព​ពិសេស​របស់​រដ្ឋ​ចំ​ពោះ​មាមីង​ខ្មែរ​ ខ្ញុំ​រួម​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​បើក​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​ ដើម្បី​ស្រង់​មតិ​ ស្វែង​យល់​ពីទឹក​ចិត្ត​និង​បំ​ណង​ប្រាថ្នា​របស់​មាមីង​។​ ផ្តើម​ពី​នោះ​ ស្នើ​ថ្នាក់​លើ​ពិនិត្យ​ពិច័យ​ និង​ជំនួយ​សម​ស្រប​ដើម្បី​មា​មីង​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​”។​

បង​ថាច់​សម​ នៅ​ភូមិ​ង៉ាយ​ហ្វា ឱ្យ​ដឹង​៖ “ពូត្រឹង​កុង​ធុង​ តែង​ខ្នះ​ខ្នែង​ជួយ​ប្រ​ជា​ជន​អស់​ពីចិត្ត​។​ ថ្មី​ៗ​នេះ​ ពូធុង​ ឧទ្ទេស​នាម​ខ្ញុំ​បុល​ទុន​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ចំ​នួន​ ៧០ លាន​ដុង​ ដើម្បី​សង់​ផ្ទះ​និង​ពង្រីក​សេដ្ឋ​កិច្ច​។​ ស្តាប់​តាម​ការ​ណែនាំ​របស់​ពូ ខ្ញុំ​កែ​ប្រែ​ផ្ទៃ​ដី​ចម្ការ​ចាស់​ប្រ​មាណ​ ១ កុង​ ដាំ​ដំណាំ​រួម​ផ្សំ​ មាន​៖ ត្រកួន​ ភ្លៅ​កង្កែប ស្ពៃ​ចង្កឹះ​ ស្ពៃ​ខៀវ​ ។​ល។​ រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​។​ ឥឡូ​វនេះ​ គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពីភាព​ក្រី​ក្រ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ដឹង​គុណ​ពូខ្លាំង​ណាស់​”។​

លោក​ង្វៀង​តឹង​ខ្វា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​តឹប​ង៉ាយ បញ្ជាក់​៖ “សម​មិត្ត​ត្រឹង​កុង​ធុង​ ជាកម្មា​ភិបាល​គំ​រូ​ តែង​សម្រេច​ល្អ​ភារកិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​។​ ក្នុង​ការ​ងារ​ សម​មិត្ត​ តែង​ស្តាប់​យោ​បល់​ ចែក​រំលែក​និង​ជួយ​អ្នក​រាល់​គ្នា​ដោយ​សុទ្ធ​ចិត្ត​។​ ជា​ពិសេស​ គ្រួ​សារ​សម​មិត្ត​នាំ​មុខ​បរិច្ចាគ​ដី​ជាង​ ៥០០ ម៉ែត្រ​កា​រ៉េ​ សម្រាប់​រដ្ឋ​ធ្វើ​ផ្លូវ​ខេត្ត​លេខ​ ៩១២ ។​ សម​មិត្ត​ធុង​ តែង​បាន​ប្រ​ជា​ជន​ស្រ​ឡាញ់​រាប់​អាន ម៉្លោះ​ហើយ​រាល់​ករណី​ទំ​នាស់​វិវាទ​ក្នុង​ភូមិ​ សម​មិត្ត​តែង​ចូល​រួម​សម្រប​សម្រួល​សម្រេច​ជោគ​ជ័យ​ជាច្រើន​ករណី​។​ សម​មិត្ត​ធុង​ ជាកម្មា​ភិបាល​ខ្មែរ​គំ​រូ​ គួរ​ឱ្យ​គោត​សរ​សើរ​ណាស់​”៕​

                                   សឺន​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ