ក្រោយរយៈពេលជាង ៣០ ថ្ងៃ ដំណើរការសាងសង់ ឃើញថាស្ពានភូមិតាមោង បានតភ្ជាប់ភូមិចំនួន ២ គឺ ភូមិតាមោងនិងភូមិមីធ្វឹង ចំណុះឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង បានដាក់ឱ្យប្រើប្រាស់។ ស្ពាននេះ អាស្រ័យដោយមូលនិធិសប្បុរសធម៌ ភុកបាវ វត្តតឿងង្វៀន ខ័ណ្ឌ ៤ ក្រុងហូជីមិញ បានចលនាគ្រួសារអាណិកជន តាំងហ្វែហាញ ឧបត្ថម្ភថវិកា ៣៥០ លានដុងសម្រាប់សាងសង់។
ស្ពានភូមិតាមោង មុនថ្ងៃធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់។
ស្ពានភូមិតាមោង បានឆ្លើយតបតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់មាមីង និងសិស្សានុសិស្សទៅរៀនសូត្របានយ៉ាងងាយស្រួយ។ ពិសេស ភូមិទាំង ២ នេះ ក៏ជាភូមិចំណុះកម្មវិធី ១៣៥ ម្ល៉ោះហើយពេលស្ពានភូមិតាមោងសាងសង់រួចរាល់ បានរួមចំណែកបង្កលក្ខណៈដើម្បីមាមីងជនជាតិខ្មែរ អភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពសម្ភារៈនិងស្មារតី៕
ទ្រុកម៉ាយ-ត្រឹងរ៉ូន