ពេលនឹកដល់អត្ថន័យនៃបទចម្រៀង “ក្រុងហ្វេ ជាទីស្រឡាញ់” របស់អតីតកវីនិពន្ធ អាងថៀង បានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមកកាន់ក្រុងហ្វេ។
ស្ពានថ្មើរជើងសាងពីឈើផ្ចឹកលើដងទន្លេហឿងគឺជាសំណង់ថ្មី ទាក់ទាញភ្ញៀវទេសចរ
និងប្រជាជនភូមិភាគ។
អ្នកចូលចិត្តដើរទេសចរណ៍មួយរូបបានរំលឹកខ្ញុំ៖ យើងកុំនិយាយថា “ធ្វើដំណើរទៅក្រុងហ្វេ”ឡើយ គួរតែនិយាយថា “មកកាន់ក្រុងហ្វេ” សមជាង ដ្បិតអីនៅទីនេះហាក់ដូចជាដួងព្រលឹងរបស់យើងអ៊ីចឹង។ បើចង់យល់ពីសោភណភាពនៃក្រុងហ្វេ លោកអ្នកកុំមើលដោយភ្នែកធម្មតា គប្បីចំណាប់អារម្មណ៍ដោយបេះដូង។
ទន្លេហឿងស្ងប់ស្ងាត់។
ជិះស៊ីក្លូកម្សាន្តអតីតរាជធានីហ្វេ ក្រោមជំនោរភ្លៀងរោយស្បៃគួរជាទីមនោរម្យ។
ថ្មីៗនេះមានគ្រាមួយមកកាន់ក្រុងហ្វេ ខ្ញុំបានបណ្តែតអារម្មណ៍ក្រោមតំណក់ភ្លៀងរោយ ស្បៃលើទឹកដីក្រុងហ្វេ។ ជំនោរខ្យល់ត្រជាក់ៗ ការធ្វើដំណើរដោយបោះជំហានមួយៗរបស់អ្នករស់នៅទឹកដីអតីតរាជធានី ធ្វើឱ្យខ្ញុំក៏ស្លុងអារម្មណ៍មើលជំនោរភ្លៀងធ្លាក់តាមជួរដើមឈើនៅបរមរាជវាំង ភ្លៀងជោកចុងស្មៅនៃកំពង់ផែត័រខាំ រួចបញ្ចប់ដោយមានឃ្លាថា “អាអើយ” លើដងទន្លេហឿងដ៏មហិមា។ រំពេចនោះ ចិត្តនឹកមមៃ បណ្តែតអារម្មណ៍តាម “បទចម្រៀងហ្វេ”។ សូរភ្លៀងធ្លាក់ ទូកបណ្ដែតតិមៗ បទចម្រៀងនៃបរមរាជវាំងពីរោះរណ្តំ ដក់ជាប់ក្នុងក្រឪបេះដូងភ្ញៀវទេសចរ។
ក្រុងហ្វេ សព្វថ្ងៃដូចជាបាតដៃទាំងពីរអ៊ីចឹង ព្រោះអីមានអាគារខ្ពស់ៗ មានស្ពានបេតុង តភ្ជាប់ឆ្លងកាត់ដងទន្លេហឿង ប៉ុន្តែនៅឡើយ មានស្ពានត្រាងតៀង ផ្សារដុងបាបុរាណនិងបង្អែមបែបបរមរាជវាំង គ្រាន់តែឃើញគឺលេបទឹកមាត់តែម្តង។
ក្រោយពីរួមជាមួយអ្នកធាក់ស៊ីក្លូធ្វើដំណើរកម្សាន្តជុំវិញរាជធានី ខ្ញុំបានឆៀងចូលហាងលក់ភេសជ្ជៈមួយតូចរបស់ម៉ែហ្វេ (លោកយាយឡេធីហ្វេ) នៅទល់មុខនឹង Highland ដ៏ទំនើបក្បែរផ្លូវបែកជាបួនតភ្ជាប់វិថីឡេឡើយនិងវិថីដោយគុង ក្បែរកំពង់ផែត័រខាំ ដើម្បីស្តាប់គាត់រៀបរាប់ពីក្រុងហ្វេ។ លោកយាយហ្វេ អាយុ ៧០ ឆ្នាំប្លាយ លក់ភេសជ្ជៈគ្រប់ប្រភេទ។ របៀបលោកយាយលាយភេសជ្ជៈគឺសាមញ្ញណាស់ មិនដូចបុគ្គលិកដែលជំនាញនោះទេ ប៉ុន្តែធានាសុវត្ថិភាពតាំងពីកូនកាំបិតរហូតដល់ក្តារជ្រញ់។ លោកយាយហ្វេ ឱ្យដឹង៖ “រយៈពេលជាង ១០ ឆ្នាំដែលលក់ភេសជ្ជៈនៅផ្លូវកាច់ជ្រុងនេះ ខ្ញុំទំនាក់ទំនងភ្ញៀវទេសចររាប់ពាន់លើកនាក់ មានអ្នកខ្លះមកទីនេះច្រើនលើក ព្រោះពួកគាត់គិតថា ”មកកាន់ក្រុងហ្វេ”។ ដូចជាពួកគាត់ផងដែរ លោកយាយឃើញក្រុងហ្វេមានភាពឆ្លាស់ថ្មី កាន់តែទំនើប ប៉ុន្តែនៅតែរក្សាបានព្រលឹងនៃទឹកដីអតីតរាជធានីដដែល”។
ព្រឹកព្រលឹម ខ្ញុំឡើងជិះស៊ីក្លូតាមបណ្ដោយដងទន្លេហឿង ឆ្លងកាត់បរមរាជវាំង រួចសម្លឹងមើលចរន្តអ្នកដំណើរដើររួតរះឆ្លងស្ពានត្រាងតៀង។ ចំណាយពេលមួយថ្ងៃដើម្បីធ្វើដំណើរ ទៅគោរពប្រាង្គតម្កល់សពរាជវង្សង្វៀង។ លុះដល់ពេលយប់ ខ្ញុំទៅកាន់តៀមដែលធ្លាប់ស្គាល់ហើយទទួលទាននំបញ្ចុកសាច់គោ ដែលមានរសជាតិដោយឡែកនៃក្រុងហ្វេ៕
ហាថាញ-លីសៀ