20/03/2026 - 07:24

ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ​អា​ស្រ័យ​សេចក្តី​កំ​ណត់​របស់​ច្បាប់ បើក​លំ​ហូរ​ប្រ​ភព​កម្លាំង​អភិ​វឌ្ឍ 

ចំ​ណុច​រាំង​ស្ទះ​អា​ស្រ័យ​សេចក្តី​កំ​ណត់​របស់​ច្បាប់ បាន​ដោះ​ស្រាយ​បន្តិច​ម្តងៗ បង្ក​ភាព​លោត​ផ្លោះ​អំ​ពី​យន្ត​ការ​អភិ​វឌ្ឍ។

គួរ​កត់​សម្គាល់ គឺ​លទ្ធ​ផល​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៦៦-​NQ/​TW រយៈ​ពេល​កន្លង បាន​បង្ក​ការ​វិវឌ្ឍន៍​យ៉ាង​ច្បាស់ ដោយ​មាន​ខ្លឹម​សារ​លោត​ផ្លោះ​ជា​ច្រើន​ក្នុង​ការ​កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​និង​ច្បាប់ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​របស់​ប្រ​ទេស​ជាតិ។ សម្រេច​បាន​នូវ​ទិស​ដៅ “ឆ្នាំ​២០២៥ ជា​សារ​វន្ត​សម្រេច​បាន​ការ​ដោះ​ស្រាយ​នូវ “ចំ​ណុច​រាំង​ស្ទះ” អា​ស្រ័យ​សេចក្តី​កំ​ណត់​របស់​ច្បាប់” ដោយ​មាន​ការ​លំ​បាក ជំ​ពាក់​ជំ​ពិន អា​ស្រ័យ​សេចក្តី​កំ​ណត់​របស់​ច្បាប់​បាន​ដោះ​ស្រាយ​ចំ​នួន ៤៦២​/៤៧០ (ស្រូប​អត្រា ៩៨,៣%)។

​ ឆ្នាំ ២០២៦ ការ​ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​សេចក្តី​កំ​ណត់​របស់​ច្បាប់ បាន​យក​ចិត្ត​ទុក​ដាក់​ជា​បន្ត។ រូប៖ ង្វៀង​ក្វាង 

តាម​ក្រ​សួង​យុត្តិ​ធម៌ អាច​បញ្ជាក់​បាន​ថា ចំ​ណុច​រាំង​ស្ទះ​អា​ស្រ័យ​សេចក្តី​កំ​ណត់​របស់​ច្បាប់​ជា​សារ​វន្ត​បាន​ដោះ​ស្រាយ ពិ​សេស​លើ​វិស័យ​ហិ​រញ្ញ​វត្ថុ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ផ្លាស់​ថ្មី​ច្នៃប្រ​តិដ្ឋ; បង្កើន​វិមជ្ឈ​ការ​អំ​ពី​វិនិ​យោគថវិ​កា​រដ្ឋ ធ្វើ​វិសោ​ធន​កម្ម​ច្បាប់​ពន្ធ​ដារ បង្ក​ភាព​លោត​ផ្លោះ​អំ​ពី​យន្ត​ការ​អភិ​វឌ្ឍ ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ​និងឧប​សគ្គ; យក​ប្រ​ជា​ជន​និង​សហ​គ្រាស​ធ្វើ​ជា​ស្នូល ដើម្បី​កៀរ​គរ​និង​ដោះ​ស្រាយ​រាល់​ប្រ​ភព​កម្លាំង; ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ទី​ផ្សារ​ឆ្ពោះ​ទិស​ដៅ​សង្គម​និយម បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​សេដ្ឋ​កិច្ច​ឯក​ជន​ក្លាយ​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​នៃ​ខឿន​សេដ្ឋ​កិច្ច​ជាតិ។

ក្រ​សួង ផ្នែក​នា​នា​បាន​ពិ​និត្យ​ផ្ទៀត​ផ្ទាត់ និង​កាត់​បន្ថយ​ធាតុ​ពិត​ជាក់​ស្ដែង​នូវ​លក្ខណៈ​វិនិ​យោគធ្វើ​អា​ជីវ​កម្ម ដោយ​អត្រា​កាត់​បន្ថយ​ពី ៣០% ដល់​ជិត ៤០% លើ​វិស័យ​មួយ​ចំ​នួន ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​អនុ​លោម​ភាព​និង​ជំ​រុញ​បរិ​យា​កាស ប្រ​កួត​ប្រ​ជែង។

ឆ្នាំ ២០២៦ ក្នុង​ការ​កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​បាន​កំ​ណត់​នឹង​បន្ត​ជំ​រុញ​ការ​កាត់​បន្ថយ​បែប​បទ​រដ្ឋ​បាល ធ្វើ​ឱ្យ​សា​មញ្ញ កាត់​បន្ថយ​លក្ខណៈ​វិនិ​យោគធ្វើ​អា​ជីវ​កម្ម និង​បែប​បទ​រដ្ឋ​បាល​ដែល​មិន​សម​ហេតុ​ផល។

ទាក់​ទង​នឹង​បញ្ហា​នេះ ក្នុង​អង្គ​សន្និ​សីទ​សារ​ព័ត៌​មាន​របស់​រដ្ឋា​ភិបាល អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​ង្វៀង​ថាញ​ទូ ឱ្យ​ដឹង សេចក្តី​សម្រេច​ចិត្ត​លេខ ០១/​NQ​-CP ឆ្នាំ​២០២៦ បាន​ដាក់​ចេញ​នូវ​តម្រូវ​ការ​អំ​ពី​ការ​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ និង​ច្បាប់។ ពិ​សេស បញ្ហា​ធ្វើ​ឱ្យ​សុក្រឹត​ច្បាប់ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព គុណ​ភាព​ការ​ចាត់​តាំង​អនុ​វត្ត​ច្បាប់ គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់​របស់​រដ្ឋា​ភិបាល​ក្នុង​ឆ្នាំ ២០២៦។

អនុ​រដ្ឋ​មន្ត្រី ឱ្យ​ដឹង៖ ក្នុង​កម្ម​វិធី​បង្កើត​ច្បាប់​ឆ្នាំ ២០២៦ រដ្ឋា​ភិ​បាល មាន​គម្រោង​នឹង​លើក​ជូន​រដ្ឋ​សភា ពិ​និត្យ​ផ្ទៀង​ផ្ទាត់​និង​អនុ​ម័ត​លើ​គម្រោងច្បាប់​និង​សេចក្តី​សម្រេច​ចិត្ត​បទ​ដ្ឋាន​គតិ​យុត្ត​ចំ​នួន ៤៤ ក្នុង​នោះ មាន​ឯក​សារ​ជា​ច្រើន​ទាក់​ទងដោយ​ផ្ទាល់​ដល់​សកម្ម​ភាព​ផលិត និង​ធ្វើ​អា​ជីវ​កម្ម​របស់​អា​ជីវ​កម្ម ដូច​ជា​ច្បាប់​ប្រ​កួត​ប្រ​ជែង ច្បាប់​វិសោ​ធន​កម្ម​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​គយ ច្បាប់​វិសោ​ធន​កម្ម​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​គាំ​ទ្រ​អា​ជីវ​កម្ម​ខ្នាត​តូច និង​មធ្យម... ឬ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ភូមិ​ភាគ ដូច​ជា​ច្បាប់​រដ្ឋ​ធា​នី (ធ្វើវិ​សោ​ធន​កម្ម)។

“ក្រ​សួង​យុត្តិ​ធម៌​នឹង​សហ​ការ​ជា​មួយ​នឹង​ក្រ​សួង ផ្នែក​ដំ​ណើរ​ការ​ពិ​និត្យ ដើម្បី​ក្នុង​អំ​ឡុង​ពេល​ធ្វើ​វិសោ​ធន​កម្ម កសាង​ច្បាប់​និង​សេចក្តី​សម្រេច​ចិត្ត​ចំ​នួន ៤៤ លើក​ជូន​រដ្ឋ​សភា នឹង​ប្រ​មូល​ផ្តុំ​លើ​បញ្ហា​វិមជ្ឈ​ការ វិសហ​មជ្ឈ​ការ និង​បញ្ហា​កំ​ណែ​ទម្រង់​រដ្ឋ​បាល កែ​លម្អ​បរិ​ស្ថាន​វិនិ​យោគ និង​ធ្វើ​អា​ជីវ​កម្ម ដើម្បី​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម” អនុ​រដ្ឋ​មន្ត្រី បាន​ឱ្យ​ដឹង​ដូច្នេះ៕

យោង៖ laodong.vn - ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ