22/03/2026 - 13:49

បង្កើន​ចំ​ណូល​ពី​របរ​ចង​ខ្ទឹម​ក្រ​ហម 

នៅ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ ពេល​ឈាន​ចូល​រដូវ​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម មា​មីង​នៅ​ទី​នេះ​មាន​ការ​ងារ​ធ្វើ​បន្ថែម​ទៀត។ អ្នក​ខ្លះ​ធញវៈការឈ្នួល​ដក​ខ្ទឹម​ រែក​ខ្ទឹម ហាល​ខ្ទឹម ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ចង​ខ្ទឹម​ទៅ​ជា​បាច់ នៅ​តាម​កន្លែង​​ច្នៃ​។ ការ​ងារ​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​ដំ​ណាំ​ខ្ទឹម​នៅ​តំ​បន់​ដី​មាត់​សមុទ្រ​វិញ​ចូវ​កាន់​តែ​បាន​ល្អ​ទៀត​ផង។

នៅ​សហ​ករណ៍​ខ្ទឹម​ក្រ​ហម​វិញ​ចូវ ការ​ងារ​កែ​ច្នៃ​ខ្ទឹម​ក្រ​ហម​ចាប់​ផ្តើម​តាំង​ពី​ព្រ​លឹម​ស្រាងៗ ដោយ​មាន​ការ​ចូល​រួម​ពី​បង​ប្អូន​នារី​នៅ​ភូមិ​ភាគ។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ មាន​អ្នក​មីង​លី​ធី​លៀង ទោះ​បី​ជា​ឆ្នាំ​នេះ​មាន​អា​យុ​ជាង​ ៧០ ឆ្នាំ​ទៅ​ហើយ​ក្តី នៅ​តែ​បន្ត​ការ​ងារ​នេះ​ជា​រៀង​រាល់​ថ្ងៃ។

អ្នក​មីង​លី​ធី​លៀង (ខាង​ស្តាំ​ដៃ) កំ​ពុង​ចង​ខ្ទឹម​ក្រ​ហម។

“ខ្ញុំ​ចង​ខ្ទឹម​ក្រ​ហម​ក្នុង​មួយ​ថ្ងៃ​បាន​ជាង ៤០ គី​ឡូ​ក្រាម យើង​ចាស់​ហើយ មិន​អាច​ធ្វើ​បាន​ច្រើន​ដូច​ក្មេងៗ​ទេ រក​បាន​តែ​ជាង​ ១០០ ពាន់​ដុង​ក្នុង​មួយ​ថ្ងៃ​ទេ គ្រាន់​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ ព្រោះ​ចាស់​ហើយ​ធ្វើ​ការ​ធ្ងន់​មិន​កើត​ទេ” អ្នក​មីង​លី​ធី​លៀង​បាន​ចែក​រំ​លែក​ជា​មួយ​យើង​ខ្ញុំ​ដូច្នេះ។

ដោយ​មាន​បទ​ពិ​សោធន៍​និង​ភាព​ប៉ិន​ប្រ​សប់ អ្នក "ចង​ខ្ទឹម​ក្រ​ហម" នៅ​ទី​នេះ​បាន​ចង​ខ្ទឹម​មើម​នីមួយៗ​ឱ្យ​ទៅ​ជា​បាច់​យ៉ាង​ស្អាត ដើម្បី​ត្រៀម​ផ្គត់​ផ្គង់​ដល់​ទី​ផ្សារ។ ការ​ងារ​នេះ​ភាគ​ច្រើន​ទាក់​ទាញ​ស្ត្រី​វ័យ​កណ្តាល និង​មនុស្ស​ចាស់ ជួយ​ឱ្យ​ពួក​គាត់​មាន​ប្រ​ភព​ចំ​ណូល​នៅ​ឯស្រុក​កំ​ណើត ដោយ​មិន​ចាំ​បាច់​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ។ បង​ស្រី​ស៊ើង​ធី​សា​មេត នៅ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ “ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ចង​បាន​១០០​គីឡូ​ក្រាម ឬ​លើស​១០០​គី​ឡូ​ក្រាម​ក៏​មាន​ដែរ ប្រ​ហែល​ម៉ោង​៨​ព្រឹក ពេល​ត្រ​ឡប់​មក​ពី​ផ្សារ​វិញ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ធ្វើ ចំ​ណូល​នេះ​គឺ​ល្មម​សម្រាប់​ចំ​ណាយ​ក្នុង​គ្រួ​សារ និង​ទុក​មួយ​ចំ​ណែក​ឱ្យ​កូន​ទៅ​រៀន។ ធ្វើ​ការ​នៅ​ទី​នេះ​ជិត​ផ្ទះ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ខ្ញុំ​ច្រើន​ណាស់ ​មិន​បាច់​ទៅ​ធ្វើ​ការ​ឆ្ងាយ​ចោល​កូន​ចៅ ហើយ​នៅ​មាន​ចំ​ណូល​សម្រាប់​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​ទៀត​ផង”។

តាម​រយៈ​ការ​ច្នៃ​ប និង​ការ​វេច​ខ្ចប់​នៅ​នឹង​កន្លែង សហ​ករណ៍​បាន​នាំ​យក​ផលិត​ផល​ខ្ទឹម​ក្រ​ហម​ដែល​មាន​គុណ​ភាព​ខ្ពស់ ចូល​ទៅ​កាន់​ទី​ផ្សារ​ទូ​ទាំង​ប្រ​ទេស។ សកម្ម​ភាព​នេះ​បាន​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ទ្វេ​ដង៖ គឺ​ការ​លើក​កម្ពស់​តម្លៃ​ផលិត​ផល​និង​ការ​ដោះ​ស្រាយ​បញ្ហា​ការ​ធ្វើ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​នារី​នៅ​ភូមិ​ភាគ។ លោក​ថាច់​ឌីន នា​យក​សហ​ករណ៍​ខ្ទឹម​ក្រ​ហម​វិញ​ចូវ​បាន​ឱ្យ​ដឹង បច្ចុប្បន្ន​សហ​ករណ៍​កំ​ពុង​បង្ក​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ជូន​ពល​ករ​ពី​៤០​-៥០​នាក់ ដើម្បី​ចូល​រួម​ក្នុង​ការ​ច្នៃ​និង​វេច​ខ្ចប់​ផលិត​ផល។ ចំ​ណូល​សម្រាប់​ពល​ករ​មាន​ពី​២៥០.០០០​ដល់​៣០០​ពាន់​ដុង/​ថ្ងៃ ចំ​ណែក​ពល​ការិ​នីគឺ​ចាប់​ពី​ ២០០.០០០ ​ដល់ ២៥០.០០០ ដុង​/ថ្ងៃ។

មិន​ចាំ​បាច់​មាន​គ្រឿង​ចក្រ​ទំ​នើប​ឡើយ របរ​ច្នៃ​ខ្ទឹម​ក្រ​ហម​នៅ​តំ​បន់​វិញ​ចូវ នៅ​តែ​បន្ត​រក្សា​ភាព​រស់​រវើក​បាន​ជា​ច្រើន​ជំ​នាន់​មក​ហើយ។ ភាព​ផ្ចិត​ផ្ចង់​របស់​អ្នក​ស្រុក​ក្នុង​តំ​បន់ បាន​ប្រែ​ក្លាយ​មើម​ខ្ទឹម​ធម្ម​តាៗ ឲ្យ​ទៅ​ជា​ផលិត​ផល​ដែល​មាន​គុណ​ភាព​ខ្ពស់ រួម​ចំ​ណែក​សាយ​ភាយ​កេរ្តិ៍​ឈ្មោះ​ផលិត​ផល​ប្រ​ណីត​របស់​ភូមិ​ស្រុក​និង​បង្ក​មុខ​របរ​សម្រាប់​សហ​គមន៍​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ផង​ដែរ៕

ថាញ់​ហ៊ុង-ដា​លីន

ចែករំលែកអត្ថបទ