ខេត្តអាងយ៉ាង ផ្សព្វផ្សាយអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាពនូវគម្រោង គោលនយោបាយនៅតំបន់ជនជាតិភាគតិច គួបផ្សំនឹងការអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ ផ្តើមពីនោះ ធ្វើឱ្យផ្លាស់ប្តូរមុខមាត់ និងមានភាពវិវឌ្ឍន៍នៅតំបន់ជនបទ តំបន់មានជនជាតិភាគតិចរស់នៅកុះករ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន។
ជូនផ្ទះមហាសាមគ្គីដល់គ្រួសារជនជាតិភាគតិចក្រីក្រ។
ក្នុងការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ខេត្តតែងយកចិត្តទុកដាក់ដល់តំបន់ជនជាតិភាគតិច ដូច៖ វិនិយោគដល់បណ្តុំប្រជាជនបញ្ចៀសទឹកជំនន់នៅតំបន់ជនជាតិភាគតិច ដើម្បីរៀបចំចាត់ចែងឱ្យប្រជាជនមានកន្លែងស្នាក់នៅលំនឹង ទាំងការចលនាឧបត្ថម្ភសាងសង់ផ្ទះដល់មុខសញ្ញាជាគ្រួសារក្រីក្រ ក៏តែងបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្ត។ ការឃោសនា ផ្សព្វផ្សាយនូវគោលនយោបាយ តែងបានគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុង ចង្អុលការអនុវត្ត ឆ្លងតាមរយៈនោះ ជួយដល់គ្រួសារប្រជាជនដែលជាមុខសញ្ញាបានទទួលផលគោលនយោបាយ បានយល់ច្បាស់ពីគោលនយោបាយនិងម្ចាស់ការអនុវត្ត។ សកម្មភាពឥណទានបម្រើដល់ការអនុវត្តនូវគោលនយោបាយក៏ត្រូវបានធានាបង្កលក្ខណៈងាយស្រួលឱ្យគ្រួសារប្រជាជនបានបុលទុន និងប្រើប្រាស់ប្រភពទុនចំគោលដៅ មានប្រសិទ្ធភាព។
អនុវត្តសេចក្តីសម្រេចលេខ ២០៨៥/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីគោលនយោបាយដាច់ដោយឡែក ឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៧-២០២០ រយៈពេលកន្លង ខេត្តអាងយ៉ាង បានដោះស្រាយជូនប្រជាជនដែលមានតម្រូវការឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់ បុលទុនផ្លាស់ប្តូរមុខរបរ ៦.៧៣៦ គ្រួសារ សរុបថវិកាជិត ១១៨ ពាន់លានដុង។ ក្នុងនោះ ឧបត្ថម្ភដីសង់ផ្ទះជូន ១.២២៣ គ្រួសារ គិតជាថវិកាជិត ៥០ ពាន់លានដុង; ឧបត្ថម្ភដីផលិតកម្មជូន ១.០៩៧ គ្រួសារ គិតជាថវិកាជិត ២៩ ពាន់លានដុង ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន ២.១៥៨ គ្រួសារ គិតជាថវិកាជិត ៨៦ ពាន់លានដុង និងឧបត្ថម្ភទឹកស្អាតប្រើប្រាស់រាយប៉ាយជូន ២.២៥៨ គ្រួសារ គិតជាថវិកាជាង ៣,៣ ពាន់លានដុង។ ទន្ទឹមនឹងនោះ ឧបត្ថម្ភផ្ដល់កម្ចីឥណទានអនុគ្រោះផ្លាស់ប្តូរមុខរបរពីធនាគារគោលនយោបាយសង្គមខេត្ត បានរំសាយទុនឱ្យបុលជាង ១២ ពាន់លានដុងដល់គ្រួសារជនជាតិភាគតិចជាង ៣៧០ គ្រួសារ។
តាមប្រសាសន៍ លោកត្រឹងអាញធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង កម្មវិធី គម្រោងនិងគោលនយោបាយជនជាតិ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធត្រូវបានយកចិត្តទុកដាក់វិនិយោគ។ ការកសាងប្រព័ន្ធនយោបាយនៅតំបន់ជនជាតិភាគតិចរស់នៅកុះករ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង តម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិភាគតិច ត្រូវបានអភិរក្សនិងពង្រីក ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍វប្បធម៌ ពិធីបុណ្យទានរបស់ខេត្ត។ ជីវភាពរបស់ជនជាតិភាគតិច ត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ៕
យោង៖ កាសែតអាងយ៉ាង-វិមាន