11/07/2022 - 16:29

ផ្សព្វ​ផ្សាយ​កម្ម​វិធី​អភិវឌ្ឍន៍​យុវ​ជន​កង​ទ័ព​ ដំណាក់​កាល​ ២០២១-២០៣០

គណៈ​កម្ម​ការ​យុវ​ជន​កង​ទ័ព​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​អភិវឌ្ឍន៍​យុវ​ជន​កង​ទ័ព​ ដំណាក់​កាល ២០២១-២០៣០។​

កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​កឹង​ធើ ចូល​រួម​សកម្ម​ភាព​លត់ដំ​សុខ​ភាព​។​

កម្ម​វិធី​នេះ​សំ​ដៅ​កសាង​ជំនាន់​យុវ​ជន​កង​ទ័ព​អភិវឌ្ឍន៍​គ្រប់​ផ្នែក​ ពោរ​ពេញដោយ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ មោទនភាព​ជាតិ​; មាន​គោល​ជំហរ​ ឧត្តមគតិ​បដិវត្តន៍ មិន​ងាក​រេប្រាស​ចាក​ទិស​ដៅ​ឧត្តម​គតិ​ឯក​រាជ្យ​ជាតិ​និង​លទ្ធិ​សង្គម​និយម​ មាន​ឆន្ទៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​; មាន​សុខ​ភាព​ សីល​ធម៌​ ផ្នត់​រស់​នៅ​ត្រឹម​ត្រូវ​ ពូកែ​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ ធ្វើ​ម្ចាស់​គ្រឿង​សព្វា​វុធ​ បាន​បំ​ពាក់​បំ​ប៉ន​បច្ចេក​ទេស​ ឆន្ទៈ​ប្រ​យុទ្ធ​ខ្ពស់​ គោរព​ច្បាប់​ ក្រឹត្យ​វិន័យ​តឹង​រឹង​។​ កង​កម្លាំង​យុវ​ជន​កង​ទ័ព​ ពង្រីក​ចរិយា​សម្បត្តិ​ “កង​ទ័ព​អ៊ំ​ហូ” ប្រ​វេណី​ដ៏​ត្រចះ​ត្រចង់​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ដ៏​អង់​អាច មាន​ស្មារតី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​ ច្នៃ​ប្រ​តិដ្ឋ​ មាន​បំ​ណង​ចូល​រួម​ចំ​ណែក​ឆ្លើយ​តប​តម្រូវ​ការ​កសាង​កង​ទ័ព​ “បដិវត្តន៍ រៀប​រយ​ ចំ​ណាន ទំ​នើប​” រួម​ចំ​ណែក​កសាង​និង​ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និយម​ក្នុង​ស្ថាន​ភាព​ថ្មី​។​ រៀង​រាល់​ឆ្នាំ​ គណៈ​កម្ម​ការ​យុវ​ជន​កង​ទ័ព​ ខិត​ខំ​មាន​យុវ​ជន​កង​ទ័ព​ទាំង​ ១០០% បាន​ឃោ​សនា ផ្សព្វ​ផ្សាយ រៀន​សូត្រ​ សិក្សា​ស្រាវ​ជ្រាវ​ បញ្ជ្រាប​ទ្រឹស្ដី​លទ្ធិ​ម៉ាក្ស-លេនីន ឧត្តម​គតិ​ហូជី​មិញ​ ទស្សនៈ​ គោល​មាគ៌ា​ សេចក្ដី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​ គ្រប់​លំ​ដាប់​ថ្នាក់​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ក្រឹត្យ​វិន័យ​កង​ទ័ព​និង​ស្ថាន​ភាព​ ភារកិច្ច​យោធា​ ការ​ពារ​ប្រ​ទេស​។​ល។​

ស្រប​ឱកាស​នេះ​ គណៈ​កម្ម​ការ​យុវជន​ កង​ទ័ព​រៀប​ចំ​ហ្វឹក​ហ្វឺន​បំ​ណិន​ វិជ្ជា​ជីវៈ ផ្សព្វ​ផ្សាយ អប់​រំច្បាប់​ជូន​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​ កម្មា​ភិបាល​ទទួល​បន្ទុក​ការ​ងារ​យុវ​ជន​នៅ​ក្នុង​កង​ទ័ព​៕​

    ជុងកឿង​-ថាច់​ធី

ចែករំលែកអត្ថបទ