ខេត្តសុកត្រាំង ទើបបានដាក់ឱ្យដំណើរការគម្រោង “ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍នៅតាមឆ្នេរសមុទ្រតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាលទី ១ ” ។ គម្រោងនេះអាស្រ័យក្រសួងអាកាសធាតុ បរិស្ថាន និងថាមពលនៃសាធារណរដ្ឋ អូទ្រីស ឆ្លងតាមរយៈអង្គការនំបុ័ងសម្រាប់ពិភពលោក (BfdW) ធ្វើហិរញ្ញប្បទាន និងមូលនិធិកម្មវិធីនៃគម្រោងសុខុមាលសង្គមវៀតណាម (AFV) សហការជាមួយគណៈកម្មការគ្រប់គ្រង គម្រោង ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្រុងវិញចូវ ។
ទិដ្ឋភាពនៃពិធីផ្តើមអនុវត្តគម្រោង។
គម្រោងសំដៅស្តារឡើងវិញនូវមុខងាររបស់ព្រៃលិចទឹកប្រៃ ឆ្លងតាមរយៈការដាំប្រភេទឈើស្រុកចំនួន ១០៥ ហិកតានិងធ្វើរបាំងទប់រលកដោយឬស្សីមានប្រវែង ១.០០០ ម៉ែត្រ។ បណ្តុះបណ្តាលនិងផ្សព្វផ្សាយបណ្តាដំណោះស្រាយ ដើម្បីបានខិតជិតនឹងការរកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាព ផ្សារភ្ជាប់ជាមួយនឹងការការពារព្រៃលិចទឹកប្រៃ ។ បង្កើតបណ្តាញនិងសហភាព ដើម្បីជំរុញកិច្ចសហការគ្រប់គ្រងក្នុងការរកស៊ីចិញ្ចឹមជីវិតនៅព្រៃលិចទឹកប្រៃ ដោយវិធានការការពារនិងក្រមណែនាំអំពីក្រមគតិយុត្តិ និងគោលនយោបាយបង្កលក្ខណសម្បត្តិសម្រាប់សហគមន៍ បានខិតជិតដោយស្របច្បាប់ជាមួយព្រៃការពារ និងលើកកម្ពស់ការអភិរក្សព្រៃ។ កសាងទម្រង់រកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាពសម្រាប់សហគមន៍ក្រីក្រនៅតាមឆ្នេរសមុទ្រ និងចងសម្ពន្ធផលិតកម្មដើម្បីបង្កើតខ្សែសង្វាក់តម្លៃ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន៕
លីធាន