12/04/2022 - 10:22

អភិរក្ស​និង​ពង្រីក​បេតិកភណ្ឌ​ វប្បធម៌​ប្រ​ណាំ​ងទូក​-ង

ឆ្នាំ​ ២០២១ ក្រសួង​វប្បធម៌​ កីឡា​និង​ទេ​សចរណ៍ បាន​ទទួល​ស្គាល់​ពិធី​បុណ្យ​អុំ​ទូក​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ ជាបេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​។​ នេះ​ជាមោទន​ភាព​និង​ជា​កម្លាំង​ចិត្ត​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​អភិរក្ស​និង​ពង្រីក​តម្លៃ​ពិធី​បុណ្យ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​។​

  ក្រុម​ទូក​-ង មក​ជួប​ជុំ​នៅ​ខ្សែ​ទឹក​អុំ​ប្រ​ណាំ​ង។​

ប្រ​ណាំង​ទូក​-ង ជាវិញ្ញា​សាកីឡា​ស្រ​ពៃណី ដែល​ជន​រួម​ជាតិ​ខ្មែរ​ស្រឡាញ់​ចូល​ចិត្ត​បំ​ផុត​តាំង​ពី​អើយ​មក​។​ នៅ​ ខេត្ត​សុក​ត្រាំង​ ការ​ប្រ​ណាំង​ទូក​-ងត្រូវ​បាន​ប្រារព្ធ​ឡើង​ជារៀង​រាល់​ឆ្នាំ​នៅ​ពិធី​បុណ្យ​អក​អំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ​ (ថ្ងៃ​ពេញ​បូណ៌​មី ខែ​កត្តិក)។​ នៅ​ថ្ងៃ​ប្រ​ណាំង​ទូក​-ង ជន​រួម​ជាតិ​ខ្មែរ​នៅ​គ្រប់​ភូមិ​ស្រុក​បាន​ប្រ​មូល​ផ្តុំ​គ្នា​មក​ក្រុង​សុក​ត្រាំង​ ដើម្បី​ទស្សនា​និង​លើក​ទឹក​ចិត្ត​ដល់​ទូក​-ងទាំង​អស់​។​ ពិសេស​ ទូក​-ងនីមួយ​ៗ​ សុទ្ធ​តែ​តំ​ណាង​ឱ្យ​វត្ត​ខ្មែរ​នីមួយ​ៗ​ក្នុង​ខេត្ត​។​

ព្រះ​តេជ​ព្រះ​គុណ​តាំង​ណោ ប្រ​ធាន​គណៈ​អភិបាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ និង​ជាអនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ មាន​ថេរដី​កា​៖ “ប្រ​ណាំង​ទូក​-ងត្រូវ​បាន​ទទួល​ស្គាល់​ជា​បេ​តិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ ជា​កិត្តិ​យស​និង​មោទ​នភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ជាច្រើន​ឆ្នាំ​កន្លង​ ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​គ្រប់​វត្ត​បាន​អភិរក្ស​និង​ពង្រីក​កីឡា​ប្រ​ពៃណី​នេះ​។​ ព្រោះ​ថា​តាំង​ពី​ដើម​មក​ទូក​-ងត្រូវ​បាន​គេ​ចាត់​ទុក​ជា​វត្ថុ​សក្ដិ​សិទ្ធិ​តំ​ណាង​ឱ្យ​វត្ត​ ដូច្នេះ​ ទើប​បាន​រក្សា​ទុក​នៅ​ក្នុង​វត្ត​។​ ដល់​ថ្ងៃ​ចូល​រួម​ប្រ​ណាំ​ង ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​កាវត្ត​តែង​ចលនា​មាងមីចំ​ណុះ​ជើង​វត្ត​មក​ហាត់​សម ដើម្បី​ចូល​រួម​អុំ​ប្រ​ណាំង។​ ដោយ​ឡែក​ទូក​-ង វត្ត​ឃ្លាំង​តែង​ចូល​រួម​ប្រ​ណាំង​ជា​រៀង​រាល់​ឆ្នាំ​។​ ទោះ​បីមិន​ទាន់​ទទួល​ បាន​រង្វាន់​អ្វី​ក៏​ដោយ​ ប៉ុន្តែ​អា​ត្មា​ភាព​បាន​លើក​ទឹក​ចិត្ត​និង​គាំ​ទ្រឱ្យ​ចូល​រួម​ប្រ​ណាំ​ង ដោយ​គោល​បំ​ណង​អភិរក្ស​វប្បធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

ព្រះ​តេជ​ព្រះ​គុណ​ឡឹម​សឿង ព្រះ​ចៅ​អធិ​ការ​វត្ត​អម្ពូរ​យា មាន​ថេរដី​កា​៖ “កីឡា​ករ​ប្រ​ណាំ​ ទូក​-ង សុទ្ធ​តែ​ជា​យុវ​ជន​នៅ​ក្នុង​ភូមិ​ស្រុក​។​ បច្ចុប្បន្ន​ យុវ​ជន​ភាគ​ច្រើន​ទៅ​ធ្វើ​ការ​រក​ស៊ី​ស្រុក​ឆ្ងាយ​ ដូច្នេះ​ការ​ប្រ​មូល​គ្នា​មក​ហាត់​សម ដើម្បី​ចូល​រួម​ប្រ​ណាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែលំ​បាក​។​ ច្រើន​ឆ្នាំ​មក​នេះ​ អា​ត្មា​និង​គណៈ​កម្ម​ការ​វត្ត​ តែង​ចលនា​កីឡា​ករ​ខ្មែរ​គ្រប់​ភូមិ​ចំ​ណុះ​ជើង​វត្ត​ ដើម្បី​ចូល​រួម​ពិធីប្រ​ណាំង​របស់​ខេត្ត​ តំ​បន់​ សំ​ខាន់​គឺព្រួត​ដៃ​គ្នា​អភិរក្ស​វប្បធម៌​ ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​”។​

លោក​លី ភ័ណឈរ​ក្បែរ​ទូក​-ង​ដែល​គាត់​ឧបត្ថម្ភ​គាំ​ទ្រ។​

មិន​ត្រឹម​តែ​វត្ត​អា​រាម​ប៉ុណ្ណោះ​ទេ​ ជន​រួម​ជាតិ​ខ្មែរ​គ្រប់​រូប​ក៏​តែង​ចូល​រួម​អភិរក្ស​វិញ្ញា​សាកីឡា​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​ពៃនេះ​ដែរ​។​ តួយ៉ាង​ដូច​ លោក​លីភ័ណ នៅ​សង្កាត់​ ២ ក្រុង​សុក​ត្រាំង​ ចំ​ណាយ​ប្រាក់​ជាង​ ២០០ លាន​ដុង​/ឆ្នាំ​ ឧបត្ថម្ភ​ដល់​កីឡា​ករ​ហាត់​សម​និង​ចូល​រួម​ពិធី​ប្រ​ណាំង​របស់​ខេត្ត​ តំ​បន់​ នា​ឱកាស​បុណ្យ​អក​អំ​បុក​។​ ទូក​-ង​ដែល​លោក​លីភ័ណ ឧបត្ថម្ភ​គាំ​ទ្រ គឺទូក​-ង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​។​ លោក​លីភ័ណ ឱ្យ​ដឹង​ ៖នេះ​ជាវិញ្ញា​សាកីឡា​ប្រ​ពៃណី​មាន​ច្រើន​ជំ​នាន់​មក​ហើយ​ ដូច្នេះ​ខ្ញុំ​ព្យា​យាម​រក្សា​ឱ្យ​គង់​វង្ស​។​ ជាង​ ៩ ឆ្នាំ​កន្លង​ ទូក​-ងយើង​ខ្ញុំ​បាន​ចាត់​ចូល​ក្នុង​ចំ​ណោម​ទូក​-ងពូកែ​ទាំង​ ៨ តែម្ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​ឆ្នាំ​ណា​ខ្ញុំ​ក៏​ចូល​រួម​ ឧបត្ថម្ភ​ទាំង​អស់​។​ ដោយ​សារ​តែខ្ញុំ​ស្រឡាញ់​ ចូល​ចិត្ត​វិញ្ញា​សាកីឡា​នេះ​។​ ខ្ញុំ​កាន់​តែមាន​មោទនភាព​ ពេល​ដឹង​ថា​ វិញ្ញា​សាប្រ​ណាំង​ទូក​-ងរបស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ទទួល​ស្គាល់​ជាបេ​តិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​”។​

លោក​ថាច់​ថាញ​តុង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “រៀង​រាល់​ឆ្នាំ​ ក្រៅ​ពី​រៀប​ចំ​ពិធីប្រ​ណាំង​ទូក​-ង ខេត្ត​នៅ​ទាំង​លើក​ទឹក​ចិត្ត​ដល់​ភូមិ​ភាគ​ទាំង​ឡាយ​ឧបត្ថម្ភ​ថវិកា​ ដើម្បី​វត្ត​បោះ​ទូក​-ង​និង​ចូល​រួម​អុំ​ប្រ​ណាំង។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ឃោ​សនា​ចលនា​មាមីង​ជន​រួម​ជាតិ​ខ្មែរ​និង​វត្ត​អា​រាម រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ អភិរក្ស​កីឡា​ប្រ​ណាំង​ទូក​-ង។​ បច្ចុប្បន្ន​ ខេត្ត​កំ​ពុង​កសាង​គម្រោង​អភិរក្ស​វិញ្ញា​សាកីឡា​ប្រ​ណាំ​ងទូក​-ង ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​”៕​

យ៉ីអាញ-ទីទុយ​

ចែករំលែកអត្ថបទ