11/04/2022 - 16:59

លក្ខណៈ​ពិសិដ្ឋ​នៃ​ពិធី​បុណ្យ​ខាវ​លេថេ​លិញ​ហ្វាង​សា

ខេត្ត​ក្វាង​ង៉ាយ រួម​ជាមួយ​នឹង​វង្ស​ត្រកូល​នានា​ ដែល​រស់​នៅ​ស្រុក​កោះ​លីសើុង ទើប​តែចាត់​តាំង​ពិធី​បុណ្យ​ខាវ​លេថេ​លិញ​ហ្វាង​សា នៅ​សាលា​ភូមិ​អាង​ហាយ​។​ នេះ​ជាឱកាស​ដើម្បី​ប្រ​ជា​ជន​រំឭក​និង​សម្តែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​បុព្វ​ជន​វីរៈ​កង​ទ័ព​ហ្វាង​សា គ្រប់​គ្រង​បាក់​ហាយ​ ព្រម​ទាំង​ជាការ​ស្នង​បន្ត​ប្រ​វេណី​ជូន​តា ការ​ពារ​រឹង​មាំអធិប​តេយ្យ​សមុទ្រ​ កោះ​ដ៏​ពិសិដ្ឋ​របស់​មាតុ​ភូមិ​។​

ទិដ្ឋ​ភាព​ពិធី​បុណ្យ​ខាវ​លេថេលិញ​ហ្វាង​សា ប្រ​ព្រឹត្ត​ឡើង​នៅ​សាលា​ភូមិ​អាង​ហាយ​។​

កិច្ច​បណ្តែត​ទូក​ក្នុង​ពិធី​បុណ្យ​ខាវ​លេ​ថេលិញ​ហ្វាង​សា។​

ពិធីបុណ្យ​ខាវ​លេថេ​លិញ​ហ្វាង​សា​ឆ្នាំ​នេះ​ បាន​គណៈ​កម្ម​ការ​សាលា​ភូមិ​អាង​ហាយ​ និង​វង្ស​ត្រកូល​នានា​រស់​នៅ​លើ​កោះ​ ប្រារព្ធ​ឡើង​យ៉ាង​អធិក​អ​ធម សម្ដែង​នូវ​ទឹក​ចិត្ត​គោរព​ស្មោះ​សរ​ រួម​មាន​ពិធី​សែន​ព្រេន​ជា​ច្រើន​ ដូច​៖ ពិធី​ថ្វាយ​បង្គំ ពិធី​អញ្ជើញ​និង​ពិធី​បណ្តែត​ទូក​ ។​ល។​ ដង្វាយ​មួយ​មុខ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ពិធី​នេះ​ គឺ​ទូក​ស្ទូច​ត្រី​ និង​ស្លាក​ព្រលឹង​វីរៈ​កង​ទ័ព​ដែល​បាន​ពលី​ជីវិត​នៅ​លំ​ហមហា​សមុទ្រ​។​

បន្ទាប់​ពីពិធី​សែន​ព្រេន សំ​នៀង​ផ្លុំ​ខ្យង​ស័ង្ខ​ បាន​បន្លឺ​ឡើង​ជា​សញ្ញា​ប្រ​កាស​ឱ្យ​កំ​លោះ​ពេញ​កម្លាំង​ប្រារព្ធ​ពិធី​ដង្ហែ​ទូក​និង​រូប​សំ​ណាក​តំ​ណាង​ មនុស្ស​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ហ្វាង​សា តាម​ផ្លូវ​ដែល​បុព្វ​ជន​លីសើុង បាន​ចេញ​ទៅ​កាល​ពី​ជាង​ ៤០០ ឆ្នាំ​មុន​។​

ពិធី​នេះ​បាន​សម្តែង​បង្ហាញ​ឡើង​វិញ​នូវ​ពិធី​កិច្ច​ចេញ​ទៅ​សមុទ្រ​របស់​កង​ជីវ​ពល​ហ្វាង​សា កាល​ពី​ដើម​ ទន្ទឹម​នឹង​នោះ​ ឆ្លុះ​បញ្ចាំង​ពីភាព​រស់​រវើក​នៃ​លក្ខណៈ​វប្ប​ធម៌​តំ​បន់​ព្រែក​ទន្លេ​ និង​ការ​ប្តេជ្ញា​ចិត្ត​ច្បាម​សមុទ្រ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​សមុទ្រ​លីសើុង។​

លោក​ប៉ូយ​មិញ​កាញ់​ ប្រ​ធាន​គណៈ​កម្ម​ការ​រៀប​ចំ​ពិធី​បុណ្យ​នៅ​សាលា​ភូមិ​អាង​ហាយ​ ឱ្យ​ដឹង​៖ ទោះ​បីជំងឺ​ COVID-១៩ ប្រែ​ប្រួល​ស្មុគ​ស្មាញ​ ប៉ុន្តែ​ដោយ​សារ​មាន​អត្ថ​ន័យ​ដ៏​ពិសិដ្ឋ​ ម្ល៉ោះ​ហើយ​គណៈ​កម្ម​ការ​រៀប​ចំ​ពិធី​បុណ្យ​សាលា​ភូមិ​អាង​ហាយ​ នៅ​តែប្រារព្ធ​ពិធី​ខាវ​លេថេ​លិញ​ហ្វាង​សា។​ មុន​ពេល​ប្រារព្ធ​ពិធី​ គណៈ​កម្ម​ការ​បុណ្យ​បាន​សំ​ណូម​ពរ​ដល់​ប្រ​ជា​ជន​ដែល​មក​ចូល​រួម​ទាំង​អស់​ត្រូវ​អនុ​វត្ត​សារ​ “៥K”។​ អា​ស្រ័យ​ហេតុ​នោះ​ ពិធី​បុណ្យ​បាន​ចាត់​តាំង​យ៉ាង​ឱឡារិក​ និង​រួម​ចំ​ណែក​អប់​រំដល់​កូន​ចៅ​ ស្នង​បន្ត​វេន​ដូន​តា។​ 

 តាម​សៀវ​ភៅ​ប្រ​វត្តិ​សាស្រ្ត​បាន​កត់​ត្រា​ថា​ នៅ​ដើម​សតវត្សរ៍ទី ១៧ ក្សត្រ​ង្វៀង​ បាន​រាជា​នុញ្ញាត​បង្កើត​កង​ហ្វាង​សា ព្រម​ទាំង​គ្រប់​គ្រង​បាក់​ហាយ​ នៅ​ភូមិ​អាង​វិញ​ និង​អាង​ហាយ​ (ចំ​ណុះស្រុក​កោះ​លីសើុង)។​ រៀង​រាល់​ឆ្នាំ​ តែង​មាន​ទា​ហាន​ចំ​នួន​ ៧០ នាក់​ ដែល​ជាយុវ​ជន​ មាន​កម្លាំង​មាំមួន​ ហែល​ទឹក​ពូកែ​ ត្រូវ​បាន​ចាត់​ចូល​កង​ហ្វាង​សា​គ្រប់​គ្រង​បាក់​ហាយ​។​ លុះ​ដល់​សតវត្សរ៍​ទី ១៩ កង​ជីវ​ពល​ក្នុង​កង​ហ្វាង​សា គ្រប់​គ្រង​បាក់​ហាយ​ ភាគ​ច្រើន​គឺ​យុវ​ជន​ពេញកម្លាំង​នៃ​វង្ស​ត្រកូល​ទាំង​ឡាយ​ដែល​រស់​នៅ​លើ​កោះ​លីសើុង ត្រូវ​បាន​ប្រ​គល់​ភារ​កិច្ច​ដូច​ពោល​ខាង​លើ​។​

ពិធី​បុណ្យ​ខាវ​លេថេលិញ​ហ្វាង​សា បាន​បំ​ផុស​ទឹក​ចិត្ត​ស្នេហា​ជាតិ​ អភិ​រក្ស​នូវ​តម្លៃ​វប្ប​ធម៌​របស់​ដូន​តា ទោះ​ជាត្រូវ​ប្រ​ឈម​នឹង​ការ​លំ​បាក​ សាក​ល្បងយ៉ាង​ណាក៏​ដោយ​ ប៉ុន្តែ​នេសាទ​ករនៅ​កោះ​លីសើុង តែង​ប្តេជ្ញា​ចិត្ត​ច្បាម​សមុទ្រ​ហ្វាង​សា ទ្រឿង​សា​ជា​និច្ច​។​ ជាកន្លែង​ទាំង​ ២ ដែល​នេសាទ​ករ​វៀត​ណាម​បាន​នេសាទ​តាំង​ពីដើម​មក​ ក្នុង​នោះ​មាន​នេសាទ​ករកោះ​លី​សើុង ៕​

យោង​៖ កាសែត​កង​នាវា​ចរវៀត​ណាម​-វិមាន​

ចែករំលែកអត្ថបទ