04/04/2022 - 14:32

ស្ថាប័ន​នគរ​បាល​ ក្រើន​រំលឹក​ពីល្បិច​កល​បោក​ប្រាស់​ថ្មី​មួយ​ចំ​នួន​

ការិ​យាល័យ​សន្តិ​សុខ​បណ្ដាញ​អីុនធឺ​ណិត និង​បង្ការ​បង្រ្កាប​បទ​ល្មើស​បច្ចេក​វិទ្យា​ខ្ពស់​ នគរ​បាល​ក្រុង​ហូជីមិញ​ ទើប​ផ្ដល់​ព័ត៌​មាន​ក្រើន​រំលឹក​ប្រ​ជា​ជន​អំ​ពី​ល្បិច​បោក​ប្រាស់​ថ្មី​មួយ​ចំ​នួន​ទើបកើត​មាន​រយៈ​ពេល​ជិត​ៗ​នេះ​។​

មុខ​សញ្ញា​បោក​ប្រាស់​ ឧក្រិដ្ឋ​ជន​បច្ចេក​វិទ្យា​ខ្ពស់​ ប្រើ​កលល្បិចក្លែង​បន្លំ​ជាបុគ្គ​លិក​បម្រើ​សេវា​កម្ម​បណ្ដាញ​អីុនធឺ​ណិត ធនាគារ​កាបូប​អេឡិច​ត្រូនិក​ ដើម្បី​បោក​ប្រាស់​អតិថិ​ជន​។​

ជាក់​ស្ដែង​ មុខ​សញ្ញា​បោក​ប្រាស់​ ឧក្រិដ្ឋ​ជន​បច្ចេក​វិទ្យា​ខ្ពស់​ ប្រើ​ល្បិចកល ក្លែង​បន្លំ​ជាបុគ្គ​លិក​បម្រើ​សេវា​កម្ម​បណ្ដាញ​អីុន​ធឺ​ណិត ធនាគារ​ កាបូប​អេឡិច​ត្រូនិច ដើម្បី​ជំនួយ​ដោះ​ស្រាយ​បញ្ហា​ដល់​អតិថិ​ជន​។​ ក្រោយ​មក​ ជន​ទុច្ចរិត​សំ​ណូម​ពរ​អតិថិ​ជន​ផ្ញើ​សារ​តាម​វាក្យ​សម្ព័ន្ធ​ **21*#។​

ក៏​ប៉ុន្តែ​ វាក្យ​សម្ព័ន្ធ​ **21*# ធាតុ​ពិត​គឺ​វាក្យ​សម្ព័ន្ធ​ផ្លាស់​ប្ដូរ​ទិស​ការ​ហៅ​ទូរ​ស័ព្ទ​ (Call Forward) -សេវា​នៃ​បណ្ដាញ​៖ Mobifone, Vinaphone, Vietnamobile អនុញ្ញាត​ម្ចាស់​លេខ​ទូរ​ស័ព្ទ​ចល័ត​ប្ដូរ​ទិស​ហៅ​ទូរ​ស័ព្ទ​ដល់​ប្រ​ព័ន្ធ​ដូច​គ្នា​ឬ​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ឯទៀត​។​ បន្ទាប់​ពីនោះ​ មុខ​សញ្ញា​ក៏​បញ្ចូល​គណ​នីកម្ម​វិធី​កា​បូប​ Momo របស់​ជន​រង​គ្រោះ​ពីចម្ងាយ​។​ ទូរ​ស័ព្ទ​ការិ​យា​ល័យ​កណ្ដាល​ Momo នឹង​ហៅ​ទូរ​ស័ព្ទ​ដើម្បី​ផ្គត់​ផ្គង់​លេខ​កូដ​ OTP ថ្វី​បើ​ដូច្នោះ​ក្ដី​ ការ​ហៅ​ទូរ​ស័ព្ទ​នេះ​បាន​ប្ដូរ​ទិស​ទៅ​កាន់​លេខ​ទូរ​ស័ព្ទ​របស់​មុខ​សញ្ញា​។​ ផ្ដើម​ពីនោះ​ ជន​ទុច្ចរិត​នឹង​កិប​កេង​ប្រាក់​ក្នុង​កាបូប​អេឡិច​ត្រូនិក​ គណ​នី​ធនាគារ​តភ្ជាប់​ជាមួយ​នឹង​កាបូប​។​

ជន​ទុច្ចរិត​ក៏​អាច​សំ​ណូម​ពរអតិថិ​ជន​ផ្ញើ​សារតាម​វាក្យ​សម្ព័ន្ធ​ DS បញ្ជូន​ទៅ​លេខ​ ៩០១។​ នេះ​ជាវាក្យ​សម្ព័ន្ធ​ប្ដូរ​ស៊ីម​កាត​ទូរ​ស័ព្ទ​ទៅ​ស៊ីម​ទទេ​តាម​វិធី​ផ្ញើ​សារ (SMS)។​ បន្ទាប់​ពីនោះ​ ជន​ទុច្ច​រិត​ផ្ញើ​សារ​បោក​ប្រាស់​ថា​ ជួយ​អ្នក​ប្រើ​ប្រាស់​បង្កើន​កម្រិត​ស៊ីម​ទូរ​ស័ព្ទ​ក្លាយ​ជាស៊ី​ម៤G ៥G។​

មុខ​សញ្ញា​ទាំង​នេះ​សំ​ណូម​ពរអ្នក​ប្រើ​ប្រាស់​ ផ្ញើ​សារ​តាម​វាក្យ​សម្ព័ន្ធ​ខាង​លើ​។​ ពេល​អនុវត្ត​ជោគ​ជ័យ​ អ្នក​ប្រើ​ប្រាស់​នឹង​បាត់​សិទ្ធិ​គ្រប់​គ្រង​ស៊ីម​របស់​ខ្លួន​ ដ្បិត​អី​ស៊ីម​របស់​មុខ​សញ្ញា​បោក​ប្រាស់​បាន​ក្លាយ​ជាស៊ីម “ម្ចាស់​កម្ម​សិទ្ធិ​” រួច​ហើយ​ចុច​ចូល​កម្ម​វិធី​កា​បូប​អេឡិច​ត្រូនិក​ ចូល​កម្ម​វិធី​ទូទាត់​អន​ឡាញ​ដើម្បី​កិប​កេង​ប្រាក់​។​

ល្បិច​កលផ្សេង​មួយ​ចំ​នួន​ទៀត​ ត្រូវ​បាន​នគរ​បាល​កត់​សម្គាល់​ថ្មី​ៗ​នេះ​ គឺ​មាន​ប្រ​ជា​ជន​ជាច្រើន​ទទួល​បាន​សារ​ “មាន​ដី​កា​ចាប់​ខ្លួន​”។​ ខ្លឹម​សារ​នៃ​សារ​គឺ​លើក​ឡើង​នូវ​ពេល​វេលា​ចេញ​សេចក្ដី​សម្រេច​និង​ទង្វើ​រង​ការ​ចាប់​ខ្លួន​;ព្រម​ទាំង​សំ​ណូម​ពរអ្នក​ទទួល​សារ​ស្ម័គ្រ​ចិត្ត​ចេញ​បង្ហាញ​មុខ​។​ ពេល​ទទួល​បាន​សារ​ដែល​មាន​ខ្លឹម​សារ​ប្រ​ហាក់​ប្រ​ហែល​ខាង​លើ​ មាន​អ្នក​ជាច្រើន​ជ្រួល​ច្រ​បល់​​ជាប់​ល្បិច​កល​ជន​បោក​ប្រាស់​។​

នគរ​បាល​ក្រុង​ហូជីមិញ​ ក្រើន​រំលឹក​ប្រ​ជា​ជន​ចូរ​ប្រុង​ប្រ​យ័ត្ន​ មិន​ត្រូវ​អនុវត្ត​តាម​ខ្លឹម​សារ​នៃ​សារ​ក្លែង​ក្លាយ​នោះ​ទេ។​

ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ប្រ​ជា​ជន​មិន​ត្រូវ​ផ្ដល់​ពាក្យ​សម្ងាត់​និង​លេខ​កូដ​ផ្ទៀង​ផ្ទាត់​ (OTP) របស់​កា​បូប​អេឡិច​ត្រូនិច​ឱ្យ​នរណា​ម្នាក់​ក្រៅ​កម្ម​វិធី​នោះ​ទេ។​ ប្រ​ជា​ជន​មិន​ត្រូវ​ចុច​ចូល​តំ​ណភ្ជាប់​ចម្លែក​ ដើម្បី​បញ្ចូល​ពាក្យ​សម្ងាត់និង​លេខ​កូដ​ផ្ទៀង​ផ្ទាត់​នោះ​ទេ; ព្រម​ជា​មួយ​នោះ​ ត្រូវ​ស្វែង​រកព័ត៌​មាន​ដើម្បី​ក្ដាប់​ច្បាស់​ គោល​ដៅ​ អត្ថ​ន័យ​របស់​វាក្យ​សម្ព័ន្ធ​មុន​ពេល​អនុវត្ត​៕​

 យោង​៖ Chinhphu.vn – ប្រែសម្រួល​៖ ថាច់​ធី

 

ចែករំលែកអត្ថបទ