នៅអគាររដ្ឋសភា ក្រុមប្រឹក្សាជនជាតិ បានសហការជាមួយនឹងសម្ព័ន្ធបណ្តាសមាគមវិទ្យាសាស្ត្របច្ចេកទេសវៀតណាម រៀបចំបើកសិក្ខាសាលាអន្តរកម្មរបស់សេចក្តីសម្រេចលេខ ៦៥៣/២០១៩/UBTVQH ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំ ដំណាក់កាល ២០១៩-២០២១ រហូតដល់ភូមិសាស្ត្រតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អ៊ីថាញហាណេក្ដាំ ថ្លែងបើកអង្គសិក្ខាសាលា។
ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ លើភូមិសាស្ត្រទូទាំងប្រទេសមាន ៨ ខេត្ត ត្រូវបានរៀបចំកាត់បន្ថយ ចាប់ពី ២១ ចុះនៅ ១៣ អង្គភាពរដ្ឋបាលថ្នាក់ស្រុក (កាត់បន្ថយ ៩ ស្រុក); ៤៥ ខេត្តរៀបចំកាត់បន្ថយពី ១.០៥៦ ចុះនៅ ៤៩៥ អង្គភាពរដ្ឋបាលថ្នាក់ឃុំ (កាត់បន្ថយ៥៦១ឃុំ)។ ចំពោះភូមិសាស្ត្រតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ មាន ៥ ខេត្ត ត្រូវបានអនុវត្តរៀបចំកាត់បន្ថយពី ១៤ ចុះនៅត្រឹមតែ ៨ អង្គភាពរដ្ឋបាលថ្នាក់ស្រុក និង ១៨ ខេត្តអនុវត្តការរៀបចំកាត់បន្ថយពី ៣៩២ នៅត្រឹមតែ ១៩១ អង្គភាពរដ្ឋបាលថ្នាក់ឃុំ។ ទន្ទឹមនឹងការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំក៏មាន ១៨ ខេត្តតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក៏បានរៀបចំចាត់តាំងឡើងវិញ ដោយកាត់បន្ថយពី ៩.៥៦៥ ឃុំចុះនៅត្រឹមតែ ៤.៦៣៩ ឃុំផងដែរ។
នៅអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយបានបញ្ចេញមតិធ្វើបទអន្តរាគមន៍អំពីកត្តាប៉ះពាល់ ស្ថិរភាព ភាពចម្រូងចម្រាស មេរៀនបទពិសោធន៍ និងសំណើផ្សេងៗ ដោយស្នើឡើងជាក់ស្តែង ជាប់ពាក់ព័ន្ធដល់ការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំ ដំណាក់កាល ២០១៩-២០២១ រហូតភូមិសាស្ត្រតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ៘ ថ្លែងក្នុងអង្គសិក្ខាសាលា លោកផាងស្វឹងយុង ប្រធានសម្ព័ន្ធបណ្តាសមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម អះអាង៖ ការរួមបញ្ចូលភូមិសាស្ត្ររដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំ ដំណាក់កាល ២០១៩-២០២១ គឺជាគោលការណ៍មួយដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋ។ ដែលមានអត្ថន័យខាងផ្នែកសេដ្ឋកិច្ច - វប្បធម៌និងគ្រប់ផ្នែកក្នុងជីវភាពរបស់ប្រជាជន។ ពិសេសភូមិភាគនីមួយៗ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏ធំរបស់បក្ស។ បើតាមប្រសាសន៍លោកយុង ការរួមបញ្ចូលមានផលប៉ះពាល់ជាវិជ្ជមានដល់ការកាត់បន្ថយដើមទង កាត់បន្ថយក្បាលម៉ាស៊ីនគ្រប់គ្រង លើកកម្ពស់ប្រសិទ្ធភាព សុពលភាពនៃក្បាលម៉ាស៊ីន។ ដូច្នេះការប្រើប្រាស់ទុនវិនិយោគសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ទាញយកបាននូវឧត្តមភាព សក្តានុភាពលើភូមិសាស្ត្រ៘
យោង៖ កាសែតជនជាតិ- ប្រែសម្រួល៖ លីសៀ