សាខាសម្ព័ន្ធយុវជនប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបរៀបចំមហាសន្និបាត អាណត្តិកាល ២០២២-២០២៤។ នេះគឺជាអង្គភាពរៀបចំមហាសន្និបាតគំរូថ្នាក់មូលដ្ឋាននៃសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្ត។ មហាសន្និបាតបានបោះឆ្នោតជ្រើសរើសអនុសេនីយ៍ឯកបម្រុង ហ្វិញលីតឿង ស្នងការនយោបាយរង ទទួលតំណែងជាលេខាសាខាសម្ព័ន្ធយុវជនប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា។
បោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិការសាខាសម្ព័ន្ធយុវជនប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា អាណត្តិកាល ២០២២-២០២៤។
អាណត្តិកាល ២០២២-២០២៤ សាខាសម្ព័ន្ធយុវជនប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា បន្តការគិតគូរអប់រំលត់ដំសមាជិកសម្ព័ន្ធយុវជនក្នុងអង្គភាពរីកចម្រើនគ្រប់ជ្រុងជ្រោយ មានគោលជំហរនយោបាយរឹងមាំ ជឿជាក់ដាច់ខាតទៅលើការដឹកនាំរបស់បក្ស; មានសីលធម៌ ផ្នត់រស់នៅថ្លៃថ្នូរ; មានសុជីវធម៌ សុខភាព ចំណេះដឹង កម្រិតវិជ្ជាមុខជំនាញយោធា និងបំណិនក្នុងការរស់នៅ; ស្ម័គ្រចិត្តទទួលភារកិច្ច និងប្តេជ្ញាចិត្តឆ្លងកាត់ការលំបាក សម្រេចជោគជ័យរាល់ភារកិច្ចដែលប្រគល់ជូន; សហការស្អិតល្មួតជាមួយនឹងសាខាសម្ព័ន្ធយុវជនភូមិភាគ និងកងកម្លាំងនានាអនុវត្តល្អនូវតួនាទីស្នូលឆ្លើយតបតម្រូវការការពាររឹងមាំអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនក្នុងស្ថានភាពថ្មី។ល។
យ្វីអាញ-លីសៀ