21/03/2022 - 14:20

អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ជន​ជាតិ​ភាគ​តិច​ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរណ៍

ក្រសួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ ទើប​មាន​ឯក​សារ​ណែនាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ “អភិរក្សនិង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរណ៍”។​ គម្រោង​នេះ​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០។​

ភូមិ​ត្បាញ​សំ​ពត់ចរ​បាប់​ខ្មែរ​ នៅ​ឃុំ​វ៉ាន់​យ៉ាវ ស្រុក​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ ដែល​ជាគោល​ដៅ​មួយ​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។​ រូប​៖ ថាញ​ឡុង​

ឆ្លង​តាម​រយៈ​នោះ​ គប្បី​អនុវត្ត​គម្រោង​យោង​លើ​គោល​ការណ៍​វិនិ​យោគ​មាន​ចំ​ណុច​សំ​ខាន់​ៗ​ និង​ចីរ​ភាព​ ផ្តុំ​កម្លាំង​ដល់​ឃុំ​ ភូមិ​ដែល​លំ​បាក​បំ​ផុត​; ដោះ​ស្រាយ​នូវ​បញ្ហា​កង្វល់​ បន្ទាន់​បំ​ផុត​ និង​អា​ទិភាព​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ក្រុម​ជន​ជាតិ​ភាគ​តិច​ ដែល​លំ​បាក​បំ​ផុត​។​ ធានា​បើក​ចំ​ហប្រ​ជា​ធិប​តេយ្យ​ ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​ និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ ម្ចាស់​ការ​របស់​សហគមន៍​និង​ប្រ​ជា​ជន​; ពង្រីក​ស្មារតី​ខិត​ខំ​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ ទន្ទឹម​នឹង​នោះ​ ជំរុញ​សហវិមជ្ឈ​ការ​ និង​វិមជ្ឈ​ការ​ដល់​ភូមិ​ភាគ​ក្នុង​ការ​កសាង​ ចាត់​ចែង​អនុវត្ត​គម្រោង​ សម​ស្រប​នឹង​លក្ខណៈ​ចំ​ណុច​ពិសេស​ សក្តានុ​ភាព​ ឧត្តមភាព​ អត្ត​សញ្ញាណ​វប្ប​ធម៌​ ទំ​នៀម​ទម្លាប់​ដ៏​វិសេស​វិសាល​របស់​បណ្តា​ជន​រួម​ជាតិ​ភាគ​តិច​ បណ្តា​តំ​បន់​ភូមិ​ភាគ​ផ្សារ​ភ្ជាប់​នឹង​ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​។​ អា​ទិភាព​ជ្រើស​រើស​ ខ្លឹម​សារ​វិនិ​យោគ​មាន​ការ​ដាក់​កម្រិត​កាន់​តែខ្ពស់​ ដើម្បី​រៀប​ចំ​អនុវត្ត​ចំ​ពោះ​មុខ​សញ្ញា​បាន​ទទួល​ផល; ធានា​គោល​ការណ៍​មិន​ផ្គងលើ​គ្នា​ ខ្លឹម​សារ​វិនិ​យោគ​របស់​គម្រោង​មិន​ផ្គង​លើ​ភូមិ​សាស្រ្ត​តែ​មួយ​ ឬ​លើ​មុខ​សញ្ញា​ទទួល​ផល​ដដែល​ៗ​៕​

                យោង​តាម​៖ គណៈ​កម្មា​ធិការ​ជន​ជាតិ​- ប្រែសម្រួល​៖ វិមាន

ចែករំលែកអត្ថបទ