28/02/2022 - 10:04

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​តភ្ជាប់​ប្រ​ជា​ជន​ជា​មួយ​នឹង​នគរ​បាល​មូល​ដ្ឋាន​

គណៈ​ចង្អុល​ការ​ ១៣៨ នៅ​សង្កាត់​លេខ​ ៣ (ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​) ទើប​បង្ហាញ​មុខ​ទម្រង់​៖ “ក្រុម​ Zalo អំ​ពី​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​” ជា​មួយ​នឹង​ក្រុម​ Zalo ចំ​នួន​ ៨ នៅ​តាម​អនុសង្កាត់​ទាំង​ ៨ ។​

គណៈ​នាយ​ក​នគរ​បាល​ខេត្ត​បាក​លីវ​ ជូន​អំ​ណោយ​ក្រុម​វង្ស​ត្រកូល​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ទីប្រ​ជុំ​ជន​ហ្វា​ប៊ិញ ស្រុក​ហ្វា​ប៊ិញ ក្នុង​ឱកាស​ “ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​ប្រ​ទេស​ជាតិ​” ឆ្នាំ​២០២១។​

អង្គ​ការ​មហា​ជន​នេះ​ បំ​ពេញ​ភារកិច្ច​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ផ្សារ​ភ្ជាប់​នឹង​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​នៅ​មូល​ដ្ឋាន​ ដោយ​មាន​ការ​ចូល​រួម​របស់​នគរ​បាល​ បុគ្គ​លិក​សុខា​ភិបាល​ ជាមួយ​នឹង​ប្រ​ជា​ជន​ ឆ្លង​តាម​រយៈ​សារ​ Zalo; មាន​លក្ខន្តិកៈ​ចាត់​តាំង​សកម្ម​ភាព​។​

ឆ្លង​តាម​រយៈ​ក្រុម​ Zalo នគរ​បាល​សង្កាត់​ លេខ​ ៣ ជូន​ដំណឹង​បាន​ទាន់​ពេល​ពីវិធី​សាស្រ្ត​ ឧបាយកល​របស់​ប្រ​ភេទ​ឧក្រិដ្ឋ​កម្ម​ ដើម្បី​ប្រ​ជាជន​បង្ការ​ទប់ស្កាត់​។​ វរសេនី​យ៍ត្រី​ ង្វៀង​ហ្វាង​យ័ញ​ ប្រ​ធាន​នគរ​បាល​សង្កាត់​លេខ​ ៣ ឱ្យ​ដឹង​៖ ឆ្លង​តាម​រយៈ​ក្រុម​ Zalo ប្រ​ជា​ជន​បាន​ផ្ញើ​សារ​ជូន​នគរ​បាល​រហ័ស​បំ​ផុត​ អំ​ពី​ការ​សំ​ណូម​ពរ ឆ្លុះ​បញ្ចាំ​ង សំ​ណើ​ដោះ​ស្រាយ​ការ​លំ​បាក​ បញ្ហា​ទាក់​ទិនក្នុង​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​ ផ្ទុយ​មក​វិញ​ នគរ​បាល​ក៏​បាន​ឆ្លើយ​តប​នូវ​ចម្ងល់​ ជំនួយ​ការ​លំ​បាក​របស់​ប្រ​ជាជន​។​

ថ្មី​ៗ​នេះ​ នៅ​ឃុំ​ផុងថាញ់​តី (ទីរួម​ខេត្ត​យ៉ា​រ៉ាយ​ ខេត្ត​បាក​លីវ​) ក៏​បាន​បង្ហាញ​មុខ​ “ក្លិប​នារី​ បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​”។​ ឃុំ​ផុង​ថាញ់​តី មាន​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ជាប់​ជា​មួយ​នឹង​ឃុំ​ជា​ច្រើន​របស់​ស្រុក​ ខេត្ត​មិត្ត​ ដូច​ជា​៖ ឃុំ​ផុងថាញ់​តីB (ស្រុក​ភឿក​ឡុង​) ឃុំ​តឹង​ឡុក​ដុង​ (ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ) ឃុំ​អាង​ស្វៀង​ (ក្រុង​កាម៉ាវ) មាន​ប្រ​ឡាយ​ក្វាង​ឡោ​ផុង​ហីប​កាត់​ឆ្លង​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​។​ ថ្វី​ដ្បិត​ដូច្នោះក្តី​ នេះ​ក៏​ជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ភេទ​ឧក្រិដ្ឋ​កម្ម​បង្ក​ឱ្យ​បាត់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត​ដែរ​។​ វរៈ​សេនីយ៍​ត្រី​ ឡេ​វ៉ាន់​ដៀង ប្រ​ធាន​នគរ​បាល​ឃុំ​ផុង​ថាញ់​តី ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ សមាជិក​ក្លិប​តែង​សកម្ម​ចូល​រួម​ថ្កោល​ទោស​ឧក្រិដ្ឋ​កម្ម​ ផ្ដល់​ដំណឹង​មាន​តម្លៃ​ជា​ច្រើន​ជូន​នគរ​បាល​ឃុំ​ ជួយ​បំ​បាត់​ទីតាំង​ជន់មាន់​ស៊ី​សង​ រំសាយ​បាន​ទីតាំង​ជន់មាន់​ ២ កន្លែង​ រំសាយ​ទីតាំង​លេង​ល្បែង​ស៊ី​សង​មួយ​កន្លែង​; ឃាត់​ខ្លួន​ការ​ប្រើ​អគ្គិសនី​ឆក់ត្រី​មួយ​ករណី​ ចាត់​តាំង​សម្រុះ​សម្រួល​បាន​ជោគ​ជ័យ​ ៣ ករណី​វិវាទ​ ទំ​នាស់​ ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​ និង​បញ្ចុះ​បញ្ចូល​ឱ្យ​កែប្រែ​អប់​រំមុខ​សញ្ញា​ប្រ​ណាំង​ម៉ូតូ​ខុស​ច្បាប់​ចំ​នួន​ ២ នាក់​។​

លោក​ថា​ច់​សើង អនុប្រ​ធាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ A១ (ទីប្រ​ជុំ​ជន​ហ្វា​ប៊ិញ ស្រុក​ហ្វា​ប៊ិញ ខេត្ត​បាក​លីវ​) ឱ្យ​ដឹង​៖ “សមាជិក​ “ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ពង្រីក​បាន​ល្អ​នូវ​តួនាទី​ ប្រ​ជា​ប្រិយ​របស់​ខ្លួន​ ក្នុង​ការ​រឹត​បន្តឹង​ផែន​មហា​សាមគ្គី​ជន​ជាតិ​ ផ្សព្វ​ផ្សាយ ចលនា​ជន​រួម​ជាតិ​អភិរក្ស​នូវ​វប្ប​ធម៌​ដ៏​ល្អ​ផូរ​ផង់​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ រួម​ចំ​ណែក​អភិរក្ស​ ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ តែង​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ដល់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ សាម​គ្គី​ ជួយ​គ្នា​ទៅ​វិញទៅ​មក​ បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ រួម​ចំ​ណែក​បម្រើ​បុព្វ​ហេតុ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ភូមិ​ភាគ​”៕​

យោង​៖ កាសែត​នគរ​បាល​ប្រ​ជា​ជន​-ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ