តាមប្រសាសន៍លោកគីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ទោះបីជួបការលំបាកច្រើនដោយសារជំងឺ COVID-១៩ ក៏ដោយ ប៉ុន្តែគណៈជនជាតិតែងខិតខំអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិរបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច។
ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិខ្មែរខេត្តហូវយ៉ាង។
ឆ្លងតាមរយៈនោះ គណៈជនជាតិសហការជាមួយមន្ទីរ គណៈ ផ្នែកដែលពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុង អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ ធ្វើការពិនិត្យផ្ទៀងផ្ទាត់មុខសញ្ញា ភូមិសាស្រ្តដែលទទួលផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់វិនិយោគដំណាក់កាល ២០២១-២០២៥។ ក្នុងនោះ បានធ្វើការកំណត់ឃុំតំបន់ III, II, I និងភូមិលំបាកខ្លាំង តាមសេចក្ដីសម្រេចលេខ ៣៣/២០២០/QĐ-TTg ចុះថ្ងៃទី១២/១១/២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីភាគកម្រិតកំណត់តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ តាមកម្រិតអភិវឌ្ឍដំណាក់កាល ២០២១- ២០២៥។ ដំណាក់កាលកសាងផែនការឃើញថា តម្រូវការដើមទុនសរុបដើម្បីអភិវឌ្ឍន៍តំបន់ជនរួមជាតិភាគតិចនៅហូវយ៉ាង ក្នុង ៣ឆ្នាំ (២០២២-២០២៤) ប៉ាន់ស្មានជិត ២០០ ពាន់លានដុង។
ពិធីប្រណាំងទូក-ង លើដងព្រែកសា-ណ (រូបថតកាលជំងឺ COVID -១៩ មិនទាន់ផ្ទុះរាលដាល)។
ចំពោះមុខ គណៈជនជាតិនឹងសហការជាមួយគណៈគ្រប់គ្រងគម្រោង កសាងសំណង់ ស៊ីវិលនិងឧស្សាហកម្ម ខេត្តធ្វើការផ្សព្វផ្សាយ កសាងឈាបនដ្ឋានដល់វត្តពោធិវណ្ណវង្សាកៃរន្តខាងកើត នៅភូមិ ៤ នៅឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង សរុបថវិកាសាងសង់ ៤៥ ពាន់លានដុង តាមរយៈប្រភពទុនវិនិយោគ បុព្វហេតុបរិស្ថានមជ្ឈិម។ បងស្រីសើុងធីម៉េរី នៅឃុំសាភៀង បង្ហើបឱ្យដឹង៖ “ឮថារដ្ឋវិនិយោគ កសាងឈាបនដ្ឋាន មាមីងក្នុងភូមិសប្បាយរីករាយគ្រប់គ្នា ពីព្រោះឃើញច្បាស់នូវការយកចិត្តទុកដាក់គិតគូររបស់រដ្ឋចំពោះជនរួមជាតិខ្មែរ”។
លោកគីហ៊ីវថាញ ឱ្យដឹងបន្ថែម ទោះបីឆ្នាំ ២០២១ ប្រឈមនឹងការលំបាកច្រើនដោយសារជំងឺ COVID-១៩ ក៏ដោយ ប៉ុន្តែគណៈជនជាតិបានរៀបចំលកលៃទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីនៅតាមវត្តខែ្មរ ជូនអំណោយដល់អ្នកមានប្រជាប្រិយ កម្មាភិបាលចូលនិវត្តន៍ និងគ្រួសារគោលនយោបាយជាជនជាតិខ្មែរ។ ទន្ទឹមនឹងនោះ សហការជាមួយគណៈកម្មាធិការជនជាតិជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់សមូហភាពនិងបុគ្គល ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការងារជនជាតិ។ ពិសេស គណៈជនជាតិបានសហការជាមួយមន្ទីរ ផ្នែក អង្គភាពពាក់ព័ន្ធរៀបចំសកម្មភាពគាំទ្រ “ទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម ១៩ មេសា”។ ក្នុងនោះ មានការរៀបចំប្រឡងសរសេរអត្ថបទ ជាមួយបធានបទ “ស្វែងយល់ពីវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ” និងរៀបចំមហោស្រពសិល្បៈ គាំទ្រ” ទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម ១៩ មេសា” ប្រកបដោយសុវត្ថិភាព៕
ហាថាញ-ពេជ្រសឿន