ដើម្បីសម្រេចទិសដៅដល់ឆ្នាំ ២០២៥ ទទួលភ្ញៀវទេសចរចំនួន ២,៥ លាននាក់ និងដល់ឆ្នាំ ២០៣០ ទទួលភ្ញៀវទេសចរចំនួន ៣,៦ លាននាក់ ខេត្តត្រាវិញកំពុងផ្តោតលើដំណោះស្រាយជាច្រើន ដើម្បីស្តារឡើងវិញសកម្មភាពទេសចរណ៍ក្នុងបរិការណ៍ប្រក្រតីភាពថ្មី។
ភ្ញៀវទេសចរទស្សនាសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ។
ផ្តើមដំណើរការសកម្មភាពទេសចរណ៍ក្នុងបរិការណ៍ “សម្របនឹងសុវត្ថិភាព បត់បែន គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺ COVID-១៩” មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ ទើបសហការជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ក្រុងហូជីមិញ រៀបចំដំណើរទស្សនកិច្ច ឧទ្ទេសនាមនូវគោលដៅទេសចរណ៍របស់ខេត្តដល់អ្នកជំនាញ អ្នកវិទ្យាសាស្រ្តដែលសកម្មភាពក្នុងវិស័យវប្បធម៌ ទេសចរណ៍និងអាជីវកម្ម ទេសចរណ៍ក្នុងនិងក្រៅខេត្ត។
តាមការវាយតម្លៃពីវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ក្រុងហូជីមិញ ត្រាវិញមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយមានប្រភពធនធានទេសចរណ៍ធម្មជាតិនិងវប្បធម៌ដ៏សម្បូរបែប។ ត្រាវិញស្ថិតនៅចន្លោះទន្លេតៀងនិងទន្លេហូវ ដោយមានឆ្នេរសមុទ្រប្រវែង ៦៥ គីឡូម៉ែត្រ ត្រាវិញមានភូមិសាស្រ្តឆ្នេរសមុទ្រលេចធ្លោបង្កើតជាប្រព័ន្ធជីវចំរុះពិសេសប្លែកនឹងខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ ត្រាវិញក៏មានប្រភពធនធាន “ទេសចរណ៍បៃតង” តែមួយគត់ក្នុងតំបន់ គឺក្រុងបៃតងតាមដងផ្លូវ បានគ្របដណ្តប់ដោយម្លប់ត្រជាក់នៃដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំ។ ម្យ៉ាងទៀត ថែមទាំងមានកូនកោះជាច្រើននិងចម្ការផ្លែឈើ ផ្តល់ផលទាំងប្រាំងវស្សា សមស្របអភិវឌ្ឍ ទម្រង់អេកូទេសចរណ៍តំបន់ចម្ការ។ មួយអន្លើដោយការរស់នៅលាយឡំដ៏យូរអង្វែងនៃជនជាតិទាំង ៣ កិញ ខ្មែរ ចិន នៅលើតំបន់ដីត្រាវិញ។ នេះគឺជាលក្ខណៈសម្បត្តិដើម្បីខេត្តបង្កើតផលិតផលទេសចរណ៍វប្បធម៌ខុសប្លែក ពីភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង។
កេរដំណែលរមណីយដ្ឋានគូស្រះស្រី (ក្រុងត្រាវិញ)។
ក្រៅពីនោះ ក្នុងឆ្នាំ ២០២១ សំណង់វាយោអគ្គិសនីជាច្រើនលើភូមិសាស្រ្តខេត្ត ត្រូវបានកសាងសម្រេចរួចរាល់ តភ្ជាប់នឹងបណ្តាញអគ្គិសនីជាតិ បង្កើតបានជា “វាលវាយោអគ្គិសនី” ដ៏ពិសេសនៅតំបន់ឆ្នេរសមុទ្រត្រាវិញ។ ត្រាវិញ ក៏ទើបតែដាក់បង្ហាញទម្រង់ទេសចរណ៍សហគមន៍កោះចីម នៅឃុំហ្វាមិញ ស្រុកចូវថាញ់ និងកោះហូ នៅឃុំឌឹកមី ស្រុកកាងឡុង នាំមកនូវភាពថ្មីថ្មោង ទាក់ទាញភ្ញៀវទេសចរ។
លោកយឿងហ្វាងស៊ុម នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ ឱ្យដឹង៖ ដើម្បីបើកទ្វារទេសចរណ៍ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរនិងប្រជាជនត្រាវិញ អង្គភាពកំពុងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត កសាងនិងដាក់ចេញក្រមលក្ខឋានសុវត្ថិភាពក្នុងការប្រយុទ្ធ ប្រឆាំងជំងឺ COVID-១៩ ចំពោះសកម្មភាពទេសចរណ៍លើភូមិសាស្រ្ត។ យោងតាមនោះ នៅតាមមណ្ឌលកេរដំណែល គោលដៅទេសចរណ៍ មូលដ្ឋានផ្គត់ផ្គង់សេវា ទេសចរណ៍ និងទីតាំងស្នាក់នៅពេលបើកដំណើរការឡើងវិញ ត្រូវធានាសម្រេចក្រុមលក្ខឋានចំនួន ៤ គឺគ្រប់គ្រងសុវត្ថិភាព បម្រើភ្ញៀវ សុវត្ថិភាព លក្ខណៈធ្វើការនៃបុគ្គលិកសុវត្ថិភាព និងទទួលភ្ញៀវសុវត្ថិភាព៕
យោង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម-មុនី