ខេត្តបាកលីវ អនុវត្តល្អគោលនយោបាយចំពោះអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច។ ផ្តើមពីនោះ បង្កបានការទំនុកចិត្ត និងជួយអ្នកមានប្រជាប្រិយអនុវត្តល្អភារកិច្ចផ្សព្វផ្សាយ។
ក្រុមប្រតិភូមជ្ឈិមនិងខេត្ត អញ្ជើញទៅសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃវត្តគម្ភីរសាគរព្រែកជ្រៅ (រូបថតកាលជំងឺ COVID-១៩មិនទាន់កើតមានឡើង)។
ខេត្តបាកលីវ មានអ្នកមានប្រជាប្រិយចំនួន ១៣៨ នាក់ តែងទទួលបានការចែកជូនកាសែត ទស្សនាវដ្តីដោយឥតគិតថ្លៃ; បានបំពាក់បំប៉នចំណេះដឹងអំពីការងារការពារសន្តិសុខសណ្តាប់ធ្នាប់; ការងារជនជាតិនិងសាសនា; ព័ត៌មានអំពីកម្មវិធីគោលនយោបាយជនជាតិ; បានទៅទស្សនកិច្ចនិងសិក្សាបទពិសោធន៍។ល។ តាមប្រសាសន៍លោកហឿង៉ុកត្រេវ អនុប្រធានគណៈជនជាតិនិងសាសនាខេត្តបាកលីវ អ្នកមានប្រជាប្រិយលើភូមិសាស្រ្តខេត្ត តែងជឿជាក់លើការដឹកនាំរបស់បក្សនិងការគ្រប់គ្រងរបស់រដ្ឋ ម៉្លោះហើយពង្រីកល្អតួនាទី ភារកិច្ច ក្នុងការចលនា ផ្សព្វផ្សាយដល់ជនជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ អ្នកមានប្រជាប្រិយក្លាយជាកម្លាំងស្នូលក្នុងការកសាងជីវភាពវប្បធម៌ ជាគំរូល្អក្នុងការចលនា ប្រឡងប្រណាំងរបស់ភូមិភាគ។ ព្រះឧបជ្ឈាយ៍ តាំងសាវង្ស ព្រះចៅអធិការវត្តបុប្ផារាម (ខ្វែងបបែលចាស់) មានថេរដីកា៖ “ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្តបាកលីវតែងអញ្ជើញមកសួរសុខទុក្ខ ប្រគេននិងជូនទេយ្យវត្ថុដល់ព្រះសង្ឃ អ្នកមានប្រជាប្រិយនិងមាមីងខ្មែរក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ។ អាត្មាភាពតែងលើកទឹកចិត្តមាមីងពុទ្ធបរិស័ទ គប្បីរស់នៅតាមគន្លងធម៌ និងតាមសេចក្តីកំណត់របស់ច្បាប់។ ពុទ្ធសាសនាតែងទូន្មានយើងឱ្យធ្វើអំពើល្អ ចំណែករដ្ឋមានគោលនយោបាយវិនិយោគឱ្យមាមីងខ្មែរពង្រីកសេដ្ឋកិច្ច។ ហេតុនេះ មាមីងពុទ្ធបរិស័ទត្រូវខិតខំប្រឹងប្រែងធ្វើការរកទទួលទាន អប់រំកូនចៅឱ្យបានល្អ គិតគូរឱ្យរៀនសូត្របានត្រឹមត្រូវ ដើម្បីក្លាយជាមនុស្សល្អមានគុណសម្បត្តិនិងវិជ្ជាសម្បត្តិបម្រើស្រុកទេស”។
លោកហឿង៉ុកត្រេវ ឱ្យដឹង៖ “អ្នកមានប្រជាប្រិយ ពិតជាទីបង្អែកដ៏ទំនុកចិត្តរបស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាច រណសិរ្សនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចសហការផ្សព្វផ្សាយ ចលនាជនជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ អ្នកមានប្រជាប្រិយនៅទាំងព្រួតដៃនឹងរដ្ឋអំណាចភូមិភាគគ្រប់គ្រង អប់រំមុខសញ្ញាដែលប្រព្រឹត្តបទល្មើស អប់រំកូនចៅមាមីងជនជាតិភាគតិចជៀសឆ្ងាយពីបាបគ្រោះសង្គម មិនប្រព្រឹត្តអំពើហិង្សាគ្រួសារ និងខ្នះខ្នែងពង្រីកសេដ្ឋកិច្ច ដើម្បីកសាងគ្រួសារសុភមង្គល សម្បូរសប្បាយ”៕
យ្វីអាញ-មុនី