នៅហាណូយ ក្រុមប្រឹក្សាជនជាតិនិងសហព័ន្ធបណ្តាសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសវៀតណាម បានសហការរៀបចំសិក្ខាសាលាគោលនយោបាយដីធ្លីសម្រាប់ជនជាតិភាគតិចនៅវៀតណាម - អំពីបញ្ហាដែលកើតមានមួយចំនួន ភាពខ្វះចន្លោះនិងការផ្ដល់អនុសាសន៍។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
នៅក្នុងសិក្ខាសាលា អ្នកតំណាងបានស្តាប់និងពិភាក្សានូវបញ្ហាសំខាន់ៗមួយចំនួន ដូច៖ របាយការណ៍សង្ខេបពីគោលនយោបាយមួយចំនួន និងច្បាប់ដីធ្លីនៅតំបន់ជនជាតិភាគតិច; ការប្រទាក់លើគ្នានិងភាពខ្វះចន្លោះមួយចំនួន រវាងច្បាប់ដីធ្លីឆ្នាំ ២០១៣ និងច្បាប់រុក្ខបាល ឆ្នាំ ២០១៧; គោលនយោបាយប្រគល់ដីព្រៃ និងព្រៃឈើជូនជនជាតិភាគតិច - ភាពជាក់ស្តែងនិងដាក់ចេញបញ្ហាសំខាន់ៗមួយចំនួន; ដោះស្រាយបញ្ហាដីធ្លីជូនជនជាតិភាគតិច ធានាការរកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាព; កំណត់ច្បាស់បញ្ហាជាបន្ទាន់ក្នុងការអនុវត្តតាំងទីលំនៅឡើងវិញអាស្រ័យដកហូតដីនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ…។
អ្នកតំណាងទាំងឡាយបានឯកភាពលើកឡើង ដីធ្លីមានតួនាទីសំខាន់ក្នុងការរស់នៅរបស់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ រយៈពេលកន្លង បក្សនិងរដ្ឋបានដាក់ចេញនូវសេចក្តីសម្រេចនិងបទបញ្ជាជាច្រើន និងត្រូវបានរដ្ឋធម្មនុញ្ញកំណត់ បង្កើតឱ្យទៅជាឯកសារច្បាប់របស់រដ្ឋសភា។ ផ្អែកលើមូលដ្ឋាននេះ រដ្ឋាភិបាលបានដាក់ចេញគោលនបាយឧបត្ថម្ភជាក់ស្តែង ដើម្បីដោះស្រាយដីផលិតកម្ម ដីសង់លំនៅឋានជូនជនជាតិភាគតិច។ តាមរយៈគោលនយោបាយ មាត្រាច្បាប់ បទប្បញ្ញតិ្តក៏បង្កើតបានជាក្របខណ្ឌគតិយុត្តិដ៏សំខាន់សម្រាប់ដោះស្រាយគោលនយោបាយអំពីដីផលិតកម្ម ដីសង់លំនៅឋាន ជូនជនជាតិភាគតិចនិយាយដោយឡែក និងប្រជាជនប្រមាណ ២៥ លាននាក់នៅជនបទនិងតំបន់ភ្នំនិយាយរួម ជាមួយនឹងទិសដៅដោះស្រាយជាមូលដ្ឋានអំពីស្ថានភាពខ្វះដីផលិតកម្ម ដីសង់លំនៅឋាន។ ឆ្លងតាមរយៈនោះ រួមចំណែកធានាឱ្យជនជាតិភាគតិចនិងតំបន់ភ្នំ មានជីវភាពលំនឹងនិងការរស់នៅកាន់តែប្រសើរឡើងជាបណ្តើរៗ ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
អ្នកតំណាងលើកសំណើ គប្បីបន្តការសិក្សាជ្រាវជ្រាវ បំពេញបន្ថែមបទប្បញ្ញត្តិនៃច្បាប់ ដីធ្លីសម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; លើកកម្ពស់ប្រសិទ្ធភាព សុពលភាពនៃបទប្បញ្ញត្តិរបស់រដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអំពីដីធ្លីដល់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ គប្បីដាក់ចេញនូវគោលនយោបាយឧបត្ថម្ភអំពីហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្រ្ត បច្ចេកទេស ដាំដុះ ចិញ្ចឹមសត្វ; គោលនយោបាយផ្លាស់ប្តូរមុខរបរ គោលនយោបាយឧបត្ថម្ភទុន ។ល។ សមស្របនឹងលក្ខណពិសេសរបស់តំបន់និងភូមិភាគនីមួយៗ សំដៅពង្រីកប្រសិទ្ធភាពខ្ពស់បំផុតនៃគោលនយោបាយដីធ្លីសម្រាប់ជនជាតិភាគតិច។ ក្រៅពីនោះ ស្ថាប័នមានសមត្ថកិច្ច ក៏ត្រូវបង្កើនការងារត្រួតពិនិត្យ ឃ្លាំមើលនូវកិច្ចការអនុវត្តគោលនយោបាយដីធ្លីសម្រាប់ជនជាតិភាគតិច ដើម្បីចាត់វិធានការទាន់ពេល រាល់បទល្មើសកែប្រែរាល់ភាពខ្វះចន្លោះដែលកើតឡើងជាក់ស្តែង៕
យោង៖daibieunhandan.vn-មុនី