មន្ទីរទេសចរណ៍ខេត្តគៀងយ៉ាង ឱ្យដឹង៖ ខុទ្ទកាល័យរដ្ឋាភិបាល បានចេញឯកសារយល់ស្របគោលការណ៍ស្ដីពីដំណើរការពិសោធន៍ទទួលភ្ញៀវទេសចរអន្ដរជាតិមកកាន់ភូក្វឹក ដោយប្រើប្រាស់ “លិខិតឆ្លងដែនវ៉ាក់សាំង”។
បរិយាកាសទេសចរណ៍លម្ហែកាយកម្រិតខ្ពស់ នៅសង្កាត់អាងថើយ ក្រុងភូក្វឹក។
យោងតាមនោះ ដំណើរការផ្សព្វផ្សាយអនុវត្តក្នុងរយៈពេល ៦ ខែ (ចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២) រួមមាន ២ ដំណាក់កាល បន្ទាប់ពីប្រជាជននិងពលករនៅក្រុងភូក្វឹក បានចាក់វ៉ាក់សាំងគ្រប់ដូស។ ដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ ពិសោធន៍ទទួលភ្ញៀវចាប់ពី ៣.០០០ នាក់ដល់ ៥.០០០ នាក់/ខែ ឆ្លងតាមរយៈជើងយន្តហោះ ផ្សព្វផ្សាយទទួលភ្ញៀវទេសចរក្នុងវិសាលភាពទីតាំងមានកំណត់។
ថ្វីបើដូច្នោះក្ដី ចំនួនភ្ញៀវទេសចរពី ៣.០០០ -៥.០០០ នាក់ក្នុងមួយខែ គឺជាចំនួនភ្ញៀវទេសចរដែលតិចបំផុតក្នុងដំណើរការអនុវត្តយោងទៅតាមការប្រែប្រួលនៃជំងឺ COVID-១៩ មន្ទីរទេសចរណ៍ខេត្តគៀងយ៉ាង នឹងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត សហការជាមួយនឹងក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ និងក្រសួងនានា ដើម្បីចង្អុលការ ដឹកនាំ ធ្វើយ៉ាងណាឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង។ ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២៩២២ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ក្រោយពីការវាយតម្លៃលទ្ធផលដំណាក់កាលទី ១ ដែលបានផ្សព្វផ្សាយអនុវត្តសាកល្បង ប្រសិនធានាបានតម្រូវការដាក់ចេញនឹងស្នើឱ្យបើកទូលាយទ្រង់ទ្រាយ តាមការគ្រោងទុកនឹងទទួលភ្ញៀវទេសចរចាប់ពី ៥.០០០-១០.០០០ នាក់ក្នុងមួយខែ។
ភ្ញៀវទេសចរអន្តរជាតិ ជ្រើសរើសប្រទេសនិងតំបន់ដែនដីមួយចំនួនដែលមានកម្រិតសុវត្ថិភាពខ្ពស់អំពីការបង្ការ ប្រឆាំងជំងឺ COVID -១៩ មានដូច៖ អឺរ៉ុប មជ្ឈិមបូពា៌ អាស៊ីភាគឦសាន អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង។ល។ ភ្ញៀវទេសចរអន្តរជាតិឆ្លងដែនតាមព្រលានយន្តហោះអន្តរជាតិភូក្វឹក បានចាក់វ៉ាក់សាំងគ្រប់ដូស ឬមានលិខិតទទួលស្គាល់បានព្យាបាលជាសះស្បើយជំងឺ COVID-១៩ មានក្រដាស់ធ្វើតេស្ដអវិជ្ជមានជំងឺ SARS-CoV-២ ជាដើម។
តាមប្រសាសន៍លោក ប៊ុយក្វឹកថាយ នាយកមន្ទីរទេសចរណ៍ខេត្តគៀងយ៉ាង ការផ្សព្វផ្សាយអនុវត្តដំណើរការស្ដារទេសចរណ៍គឺចាំបាច់ខ្លាំងណាស់ សំដៅស្ដារឡើងវិញសកម្មភាពទេសចរណ៍ ក៏ដូចជាផ្នែកសេដ្ឋកិច្ច សេវាកម្មជាប់ពាក់ព័ន្ធ រួមចំណែកធានាសុខុមាលភាពសង្គម នៅភូមិភាគជាមួយនឹងលក្ខឋានសុវត្ថិភាពជាចម្បង។ ចំពោះមុខ មន្ទីរទេសចរណ៍ខេត្តគៀងយ៉ាង នឹងសហការជាមួយនឹងភូមិភាគទេសចរណ៍ល្បីៗក្នុងខេត្តធ្វើការត្រួតពិនិត្យ រៀបចំឡើងវិញ រមណីយដ្ឋានទេសចរណ៍កម្សាន្ដ មូលដ្ឋានផ្គត់ផ្គង់សេវាទេសចរណ៍៖ ការស្នាក់នៅ ហូបចុក លក់របស់របរ។ល។ តាមទិសដៅធានាសុវត្ថិភាពនិងគុណភាព ដោយយកការពេញចិត្តរបស់ភ្ញៀវទេសចរជាលក្ខឋានធ្វើឱ្យសុក្រឹត។ ខេត្តគៀងយ៉ាង ក៏ម្ចាស់ការចងសម្ព័ន្ធជាមួយបណ្ដាខេត្ត ក្រុងនានា ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍អន្តរខេត្ត អន្តរតំបន់ និងឯកភាពនូវលក្ខឋានសុវត្ថិភាពរវាងភូមិភាគនីមួយៗ។ ខិតខំកៀរគររាល់ប្រភពកម្លាំង ចូលរួមក្នុងដំណើរការផ្សព្វផ្សាយអនុវត្តផែនការស្ដារ និងទាក់ទាញភ្ញៀវទេសចរក្នុងប្រទេស មកកាន់ខេត្តគៀងយ៉ាង និងផែនការសាកល្បង ទទួលភ្ញៀវទេសចរអន្ដរជាតិមកកាន់ភូក្វឹក ដោយប្រើប្រាស់”លិខិតឆ្លងដែនវ៉ាក់សាំង”៕
យោង៖ កាសែតកឹងធើអនឡាញ- ប្រែសម្រួល៖ ថាច់ធី