ខេត្តហូវយ៉ាង អនុវត្តល្អគោលនយោបាយចំពោះអ្នកមានប្រជាប្រិយ។ ផ្តើមពីនោះ អ្នកមានប្រជាប្រិយកាន់តែនឹងនរចិត្តអនុវត្តល្អតួនាទីផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់តំបន់ជនរួមជាតិភាគតិច។
លោកឡេសើុងហាយ អនុប្រធានគណៈកម្មាធិការជនជាតិ ជូនប័ណ្ណសរសើរដល់អ្នកមានប្រជាប្រិយខេត្តហូវយ៉ាង។ (រូបថតកាលពីជំងឺ COVID-១៩ មិនទាន់រាតត្បាត)។
តាមប្រសាសន៍លោកត្រឹងក្វឹកទែវ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ទូទាំងខេត្តមានអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ៧២ រូប។ ខេត្តតែងអនុវត្តគ្រប់សព្វនូវគោលនយោបាយ ដូច៖ សួរសុខទុក្ខនិងជូនទេយ្យវត្ថុក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិភាគតិច សួរសុខទុក្ខពេលមានជំងឺតម្កាត់ ហ្វឹកហ្វឺនចំណេះដឹងជូនអ្នកមានប្រជាប្រិយ ចាត់តាំងនាំអ្នកមានប្រជាប្រិយទៅទស្សនាកិច្ចនិងសិក្សាបទពិសោន៍នៅតាមខេត្តនានានៅភូមិភាគកណ្តាលតីង្វៀន និងខេត្តជិតខាង ព្រមទាំងផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ល។ គិតជាថវិកាសរុបជិត ១ ពាន់លានដុង។ ផ្តើមពីនោះ អ្នកមានប្រជាប្រិយសកម្មចូលរួមជាមួយនឹងរដ្ឋអំណាចអនុវត្តល្អការផ្សព្វផ្សាយ ជួយពាំនាំនូវសេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទៅក្នុងជីវភាពប្រជាជន។ លោកសើុងគិត អ្នកមានប្រជាប្រិយនៅឃុំសាភៀង ឱ្យដឹង៖ “អ្នកមានប្រជាប្រិយ គឺតំណាងឱ្យសំឡេងរបស់មាមីងក្នុងទូទាំងភូមិស្រុក ម្ល៉ោះហើយ ខ្ញុំមានកិត្តិយសខ្លាំងណាស់ពេលបានមាមីងទំនុកចិត្តបោះឆ្នោតជ្រើសធ្វើជាអ្នកមានប្រជាប្រិយ។ ខ្ញុំតែងអនុវត្តល្អតួនាទីជាអ្នកពាំនាំនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជូនដល់មាមីងខ្មែរ”។ ចំណែកលោកឡឹមខែម អ្នកមានប្រជាប្រិយនៅឃុំលឿងងៀ ឱ្យដឹង៖ “មាមីងខ្មែរទំនុកចិត្តបោះឆ្នោតខ្ញុំជាអ្នកមានប្រជាប្រិយ ម្ល៉ោះហើយខ្ញុំកាន់តែសកម្មចូលរួមវគ្គហ្វឹកហ្វឺនដែលខេត្តចាត់តាំងឡើង អានសៀវភៅច្បាប់ កាសែតជាច្រើន។ល។ ដើម្បីក្ដោបក្តាប់ព័ត៌មាន។ អាស្រ័យមាមីងជឿទុកចិត្ត ម្ល៉ោះហើយខ្ញុំសម្រុះសម្រួលបានជោគជ័យករណីវិវាទដីធ្លី ទំនាស់ ទាស់ទែងក្នុងគ្រួសារ ព្រមទាំងចលនាមាមីងរួមវិភាគទានបានទឹកប្រាក់រាប់រយលានដុង សម្រាប់កសាងស្ពានជនបទថ្មី រស់នៅសាមគ្គី ផ្តុំកម្លាំងពលកម្មផលិត និងគោរពម៉ឺងម៉ាត់តាមសេចក្តីកំណត់របស់ច្បាប់ជាដើម”។
លោកត្រឹងក្វឹកទែវ ឱ្យដឹង៖ “អ្នកមានប្រជាប្រិយបានបង្ហាញនូវតួនាទី ភាពទំនួលខុសត្រូវ ជាស្ពានតភ្ជាប់ជាមួយនឹងរដ្ឋអំណាចភូមិភាគក្នុងការឃោសនា ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ អ្នកមានប្រជាប្រិយនៅទាំងជាគំរូចូលរួមរាល់ការចលនាប្រឡងប្រណាំងរបស់ភូមិភាគ និងរួមចំណែកយ៉ាងធំធេងក្នុងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស សន្តិសុខក្នុងស្ថានភាពថ្មី”៕
លីធាន-វិមាន