18/10/2021 - 08:03

ក្រសួង​សុខា​ភិបាល​ ណែនាំ​ប្រើ​រូប​មន្ត​ឱសថ​បុរាណ​ជំ​នួយ​ការ​ព្យា​បាល​ដល់​អ្នក​ជំងឺ​ COVID-១៩

ក្រសួង​សុខា​ភិបាល​ ទើប​ចេញ​សេច​ក្ដី​ណែនាំ​បណ្ដោះ​អា​សន្ន​ពី​ការ​ប្រើ​ប្រាស់​ឱសថ​បុរាណ​សម្រាប់​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ អនុវត្ត​នៅ​គ្រប់​មូល​ដ្ឋាន​ពិនិត្យ​ ព្យា​បាល​ជំងឺ​ និង​វិធី​ប្រើ​ប្រាស់​ប្រ​ភេទ​ថ្នាំ​ ប្រេង​ដែល​មាន​ប្រ​សិទ្ធ​ភាព​សាយ​ភាយ​ក្លិន​ក្រអូប​បន្ទប់​ស្នាក់​នៅ​ កន្លែង​ធ្វើ​ការ​។​

រូប​ជា​ឧទាហរណ៍​។​

វិធី​ទី១៖ អ្នក​ជំងឺ​អាច​ប្រើ​ប្រាស់​ឈើ​ក្រអូប​ ស្លឹក​គ្រៃ ក្រូច​ឆ្មារ​ ជីរ​អង្កាម ជីរ​នាង​វង ខ្ញី​ ខ្ទឹម​ស ស្លឹក​ក្រូច​ថ្លុង​ ជីរ perilla ពណ៌​បៃតង​ និង​ពណ៌​ស្វាយ​ ស្លឹក​ស្មាច់​។​ល។​ (អាច​ប្រើ​តែ ១ មុខ​ឬ​ផ្សំ​ច្រើន​មុខ​ ក្នុង​មួយ​មុខ​ចាប់​ពី ២០០ ក្រាម​ដល់​ ៤០០ ក្រាម​ ទៅ​តាម​ទំ​ហំ​បន្ទប់​)។​ ដាក់​ឱសថ​បុរាណ​ក្នុង​ឆ្នាំង ចាក់​ទឹក​ឱ្យ​លិច​បិទ​គម្រប​ ដុត​ភ្លើ​ង​ឱ្យ​ពុះ​តិច​ៗ​ រួច​បើក​គម្រប​ដើម្បី​ចំ​ហាយ​ទឹក​ដែល​មាន​សារ​ធាតុ​ប្រេង​សាយ​ភាយ​ក្នុង​បន្ទប់​ បន្ត​ដុត​ភ្លើង​ឱ្យ​ពុះ​តិច​ៗ​រវាង​ ៣០ នាទី​ទៀត​ បិទ​ទ្វារ​បន្ទប់​ប្រ​ហែល​ ២០ នាទី​។​ ក្នុង​មួយ​ថ្ងៃ​ធ្វើ​ ២ លើក គឺ​ព្រឹក​និង​ល្ងាច​។​

វិធី​ទី ២៖ ប្រើ​ប្រេង​ឈើ​ក្រអូប​ ស្លឹក​គ្រៃ ក្រូច​ឆ្មារ​ ជីរ​អង្កាម ជីរម្រះ​ព្រៅ ក្រូច​ថ្លុង​ ទេព្វិរូ​ជាដើម​ ដែល​ស្ថាប័ន​រដ្ឋ​អំ​ណាច​ផ្ដល់​អាជ្ញា​ប័ណ្ណ​ឱ្យ​ប្រើ​ប្រាស់​ជា​ទូទៅ​។​ យោង​តាម​ទំ​ហំ​បន្ទប់​ (ពី ១០ ម២ដល់​ ៤០ ម២) លោក​អ្នក​គប្បី​យក​បរិមាណ​ប្រេង​ឱ្យ​សម​ស្រប​ (ពី ២ ដល់​ ៤ មីលីលីត្រ​) លាយ​សារ​ធាតុ​ប្រេង​ចូល​ក្នុង​ ethanol ៧៥% ក្រឡុក​ឱ្យ​ស្មើ​ រួច​ដាក់​ចូល​កំ​ប៉ុង​បាញ់​ឱ្យ​សព្វ​ក្នុង​បន្ទប់​ រួច​បិទ​ទ្វារ​បន្ទប់​ប្រ​ហែល​ ២០ នាទី​ ក្នុង​មួយ​ថ្ងៃ​បាញ់​ពី ២-៣ ដង។​

ក្រសួង​សុខា​ភិបាល​បាន​ក្រើន​រំលឹក​ថា​ មិន​ត្រូវ​ឆ្ពុង​ឱ្យ​ជ្រាប​ចូល​ខ្លួន​ប្រាណ​; មិន​ត្រូវ​ឆ្ពុង​សារ​ធាតុ​ប្រេង​ក្នុង​បន្ទប់​គេង​ដែល​មាន​កុមារ​អា​យុ​ក្រោម​ ៣០ ខែ កុមារ​មាន​ប្រវត្តិ​កន្រ្តាក់​ដោយ​សារ​គ្រុន​ខ្លាំង​ ស្កន់គ្រប​ ឬ​អ្នក​ប្រតិ​កម្ម​នឹង​សារ​ធាតុ​ប្រេង​។​

អំ​ពី​ថ្នាំ​ ក្រសួង​សុខា​ភិបាល​ណែនាំ​រូប​មន្ត​ថ្នាំ​ ង៉ុក​ប៊ិញ​ផុងតាង (ngọc bình phong tán) យិន​ស៊ិន​បាយ​ដុក​តាង (nhân sâm bại độc tán) សឹម​តូអឹម​ (sâm tô ẩm) ដាកង្វៀង​អឹម​ (đạt nguyên ẩm) ជំនួយ​ការ​ព្យា​បាល​ដល់់​អ្នក​ជំងឺ​ COVID-១៩ ដែល​គ្មាន​រោគ​សញ្ញា​។​

រូប​មន្តថ្នាំ​ទាំង​ ៤ មុខ​ខាង​លើ​ ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​ផ្ដល់​អនុ​សាសន៍​ វេជ្ជ​បណ្ឌិត​ ដកស្រង់​កត់​វេជ្ជ​បញ្ជា​និង​បង្កើន​បន្ថយ​បរិមាណ​ ឱ្យ​សម​ស្រប​នឹង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ មិន​ប្រើ​ប្រាស់​សម្រាប់​កុមារ​។​ ចំ​ពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ក្នុង​ដំណើរ​ការ​ព្យា​បាល​គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផ្លាស់​ប្ដូរ​សរីរ​សាស្រ្ត​ខណៈ​ពេល​មាន​គភ៌​។​

រូប​មន្ត​មុខ​ថ្នាំ​ង៉ុក​ប៊ិញ​ផុង​តាង សមាស​ភាគ​ រួម​មាន ហ្វាង​គី (hoàng kỳ) បាច់​ទ្រឹក (bạch truật) ក្នុង​មួយ​មុខ​ៗ​ប្រើ​ចាប់​ពី ១៦ ដល់​ ៣២ ក្រាម​ គួប​ផ្សំ​ជា​មួយ​នឹង​ផុង​ផុង (phòng phong) ចាប់​ពី ៨ ដល់​ ១៦ ក្រាម​។​

រូប​មន្ត​មុខ​ថ្នាំ​យិន​ស៊ិន​បាយ​ដុក​តាង សមាស​ភាគ​រួម​មាន សៃ​ហូ (sài hồ) បាច់​លិញ (bạch linh) យិន​ស៊ិន​ (nhân sâm) តៀង​ហូ (tiền hồ) កាក​កាញ (cát cánh) ស្វៀង​ឃុង (xuyên khung) ជី​សាក​ (chỉ xác) ខឿង​ហ្វាក (khương hoạt) ដុក​ហ្វាក (độc hoạt) ឈើ​អែម​ ក្នុង​មួយ​មុខ​ប្រើ​ ១២ ក្រាម​។​

រូប​មន្ត​មុខ​ថ្នាំ​សឹម​តូអឹម​ សមាស​ភាគ​រួម​មាន យិន​ស៊ិន​ តូយ៉ីប (tô diệp) កាក​កាំង​ (cát căn) បាច់​លិញ ក្នុង​មួយ​មុខ​ប្រើ​ ១២ ក្រាម​ គួប​ផ្សំ​ជា​មួយ​នឹង​តៀង​ហូ (tiền hồ) ត្រឹង​ប៊ី (trần bì) ឈើ​អែម​ កាក​កាញ ជីសាក​ រាល់​ប្រ​ភេទ​ ៨ ក្រាម​; ម៉ុក​ហឿង (mộc hương) ៦ ក្រាម​ បាង​ហា​ចេ (bán hạ chế) ៦ក្រាម​។​ ប្រ​សិន​បើ​គ្មាន​ យិន​ស៊ិន​ទេ អាច​ប្រើ​ដាង​សឹម (đảng sâm) ជំនួស​។​

រូប​មន្ត​មុខ​ថ្នាំ​ដាក​ង្វៀង​អឹម​ សមាស​ភាគ​ រួម​មាន ប៊ិញ​ឡាំង ​(binh lang) ១៦ ក្រាម​ ថាវ​ក្វា (thảo quả) ៤ ក្រាម​ ឈើ​អែម​ ៤ ក្រាម​ ហូវ​ផាក (hậu phác) ទ្រីម៉ូវ (tri mẫu) សឹត​ថឿង (xích thượng) ហ្វាង​កឹម (hoàng cầm) ក្នុង​មួយ​មុខ​ៗ​ ៨ ក្រាម​។​

 លើក​លែង​តែ​រូប​មន្ត​មុខ​ថ្នាំ​ដាក​ង្វៀង​អឹម​ ដែល​មិន​បាន​ច្នៃ​ជា​ម្សៅ​ស្ងួត​មុខ​ថ្នាំ​ឯទៀត​ ក្រៅ​ពីនោះ​ត្រូវ​បាន​ច្នៃ​ជា​ម្សៅ​ស្ងួត​ ថ្នាំ​ទឹក​ខាប់​ ឬ​ថ្នាំ​រំងាស់​។​

លក្ខណៈ​ថ្នាំ​រំងាស់​ អាច​ដាំ​យក​ទឹក​ ៣០០ មីលី​លីត្រ​ ចែក​ផឹក ២ លើក​ក្រោយ​ពេល​បាយ​ព្រឹក​និង​ល្ងាច​។​

ចំ​ពោះ​ថ្នាំ​ម្សៅ​ ផឹក​ម្ដង​ ៨ ក្រាម​ ឆុង​ជា​មួយ​ទឹក​ក្ដៅ​ ១៥០ មីលីលីត្រ​ ដូច​ជា​ឆុង​តែ​ផឹក នៅ​ពេល​ក្ដៅ​ឧណ្ហៗ​មួយ​ថ្ងៃ​ ២ ដង ព្រឹក​និង​ល្ងាច​។​ ដោយ​ឡែក​ចំ​ពោះ​មុខ​ថ្នាំ​យិន​ស៊ិន​ បាយ​ដុក​តាង បន្ទាប់​ពីឆុង​ត្រូវ​ដាក់​ខ្ញី​ស្រស់​ពីរបី​ចំ​ណិត​និង​ស្លឹក​ជីរ​អង្កាម​ស្រស់​ពីរ​បី​ស្លឹក​។​ ឯថ្នាំ​ទឹក​ខាប់​ប្រើ​ប្រ​ហាក់​ប្រ​ហែល​ដូច​ថ្នាំ​រំងាស់​ដែរ​។​

យោង​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ឱសថ​ទាំង​នេះ​ត្រូវ​បាន​កត់​វេជ្ជ​បញ្ជា​ ប្រើ​ប្រាស់​ក្នុង​ ៣ ថ្ងៃ​។​ ប្រ​សិន​បើ​មិន​ឃើញ​រោគ​សញ្ញា​ គឺ​បន្ត​ប្រើ​ប្រាស់​រហូត​ដល់​ធ្វើ​តេស្ដ RT-PCR អវិជ្ជ​មាន​។​ ករណី​កើត​មាន​បន្ថែម​ រោគ​សញ្ញា​គឺ​ត្រូវ​កត់​វេជ្ជ​បញ្ជា​ដោយ​មាន​ការ​បន្ថែម​បន្ថយ​រូប​មន្ត​ថ្នាំ​ លៃ​លក​ឱ្យ​សម​ស្រប​៕

​   យោង​ TTXVN/Vietnam+ ប្រែសម្រួល​៖ ថាច់​ធី

 

ចែករំលែកអត្ថបទ