27/09/2021 - 09:09

សកម្ម​ភាព​ជាច្រើន​ជួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​

រយៈ​ពេល​កន្លង​ កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ចលនា​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​នូវ​ទិស​ដៅ​ពីរ​គឺ​ បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ផង​ ចូល​រួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​នៅ​ភូមិ​ភាគ​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​គ្រប់​គ្រង​ ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​របស់​ខេត្ត​ផង​។​ អង្គ​ភាព​បាន​ជូន​អំ​ណោយ​ ៤០៥ ចំ​ណែក​ដល់​បណ្ដាក្រុម​ និង​ទីតាំង​ត្រួត​ពិនិត្យ​ជំងឺ​រាត​ត្បាត​ ជូន​អង្ករ​ ៣៥,៥ តោន​ មីកញ្ចប់​ ២.០០០ កេះ​ ម៉ាស់ចំ​នួន​ ៣៤.៨០០ ទឹក​អាល់​កុល​កម្ចាត់​មេ​រោគ​ ១.៥០០ ដប​ និង​ដឹក​​ជញ្ជូន​ទំ​និញ​ជាង​ ៥០ តោន​ជំនួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩។​

កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ដឹក​ជញ្ជូន​កសិផល​ ជំនួយ​ដល់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​រង​ផលប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩។

ទន្ទឹម​នឹង​នោះ​ រាល់​អង្គ​ភាព​នៅ​ទាំង​សហការ ផ្សព្វ​ផ្សាយ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ តាម​ប្រ​ព័ន្ធ​ផ្សាយ​សម្លេង​; ផ្សព្វ​ផ្សាយ​ដោយ​ទម្រង់​”សំ​ឡេង​ឧគ្ឃោ​សន​ស័ព្ទ​ការ​ពារ​ព្រំ​ដែន​” ទាំង​ ៣ ភាសា​ គឺ​ វៀត​ – ខ្មែរ​ – ចិន​នៅ​តាម​ផ្សារ តាម​មណ្ឌល​តាំង​ទីលំ​នៅ​តំ​បន់​មាត់​សមុទ្រ​បាន​ចំ​នួន​ ១.២៧៥ លើក; ផ្សព្វ​ផ្សាយ​ជា​ទ្រង់​ទ្រាយ​តូចៗ​ដល់​ប្រ​ជា​ជន​ ២០.១៤៦ គ្រួ​សារ​និង​មធ្យោ​បាយ​នេសាទ​ ៥.១៤៣ គ្រឿង​ ដោយ​មាន​នេ​សាទ​ករ ៤៦.៣៨១ នាក់​; ចែក​ចាយ​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ ១៧.៤២៣ សន្លឹក​ដល់​ប្រ​ជា​ជន​ ។​ល។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ អនុវត្ត​ម៉ឺង​ម៉ាត់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្រ្ត​ខេត្ត​៕​

                            យ្វីអាញ – ថាច់​ធី 

 

ចែករំលែកអត្ថបទ