“វប្បធម៌ខ្មែរមានលក្ខណៈសម្បូរបែប ប្រកបដោយអត្តសញ្ញាណជនជាតិ និងមានចំណុចពិសេសត្រង់ថា ប្អូនៗកុមារខ្មែរក៏មានលក្ខណៈនេះដែរ”។
កុមារីសារ៉ន ឧទ្ទេសនាមពីរបងវិទ្យាស្ថានទើបកសាងថ្មី។
នោះគឺការចែករំលែករបស់សិប្បករឆ្នើម យ័ញតៀង នៅគៀងយ៉ាង ពេលដែលយើងខ្ញុំជួបសំណេះសំណាលជាមួយលោកអំពីក្រុមភ្លេងពិណពាទ្យចូលរួមសម្ដែងក្នុងពិធីបុណ្យថ្នាក់ខេត្ត។ មិនត្រឹមតែប្រគំជាផ្លូវការក្នុងថ្ងៃបើកឆាកប៉ុណ្ណោះទេ ក្រុមភ្លេងពិណពាទ្យវត្តអូរជុំវង្សា (អំពាចវែងចាស់) ថែមទាំងចូលរួមប្រគំស្ទើររាល់ពិធីបុណ្យ តាំងពីបុណ្យអកអំបុកសំពះព្រះខែ រហូតដល់ពិធីប្រណាំងទូកទៀតផង។ សិប្បករឆ្នើម យ័ញតៀង ឱ្យដឹង៖ “សមាជិកក្នុងក្រុមភ្លេងពិណពាទ្យនេះ ប្អូនដែលធំបំផុតមានអាយុ ១៤ឆ្នាំ ប្អូនតូចបំផុតរៀនថ្នាក់ទី ៥ ។ ក្រៅពីរៀនក្នុងវត្ត នៅថ្ងៃឈប់សម្រាក ប្អូនៗថែមទាំងបានរៀននៅសាលាអនុវិទ្យាល័យ ខណៈពេលសាលាជ្រើសរើសបង្រៀនវិញ្ញាសាភ្លេងពិណពាទ្យក្នុងម៉ោងបង្រៀនបទភ្លេងផងដែរ។ រូបខ្ញុំផ្ទាល់យល់ឃើញថា នេះគឺជាទង្វើដ៏ល្អដើម្បីអភិរក្សវប្បធម៌ខ្មែរ”។ ប្អូនយ័ញថាញ់ កំពុងរៀនថ្នាក់ទី ៣ នៅឌិញអាង ទៅតាមជីតាមើលប្រណាំងទូក-ង មើលក្រុមភ្លេងពិណពាទ្យប្រគំយ៉ាងជក់ចិត្ត។ ប្អូនថាញ់ ឱ្យដឹង៖ “កូនចង់ប្រគំភ្លេងពិណពាទ្យ ដូចជាបងៗទាំងនេះ។ កូនចូលចិត្តស្ដាប់ភ្លេងពិណពាទ្យណាស់ ពេលស្នូរស្គរប្រគំឡើងម្តងៗ ក្នុងចិត្តកូនមានអារម្មណ៍រំភើបរីករាយ”។
សិស្សសាលាជនជាតិអន្តេវាសិកស្រុកចូវថាញ់ ខេត្តគៀងយ៉ាង ប្រគំភ្លេងពិណពាទ្យ។
មិនត្រឹមតែមានភ្លេងពិណពាទ្យប៉ុណ្ណោះទេ មានប្អូនៗយុវ័នយុវតីរាប់រយនាក់ធ្វើដំណើរគគ្រឹកគគ្រេងទៅកាន់ពិធីបុណ្យវប្បធម៌ខ្មែរ។ ប្អូនៗមើលឡើងស្លុងសម្លៀកបំពាក់របាំយក្ស ហនុមាន។ល។ ក្រសោបដាក់លើខ្លួន ពេលខ្លះក៏ហក់លោតតាមចង្វាក់រាំដែលសិល្បករកំពុងសម្តែងលើកឆាក។ ប្អូនខ្លះមិនបានឆ្លងកាត់សាលាទេ ប៉ុន្តែរាំត្រូវចង្វាក់ដោយកាយវិការទន់ភ្លន់មួយៗ។
យើងខ្ញុំមានអ្នកស្ម័គ្រចិត្ត”វ័យក្មេង”មួយរូប នាំដើរទស្សនាវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ កុមារីនោះឈ្មោះសារ៉ន ជាកូនរបស់ពុទ្ធបរិស័ទម្នាក់នៅជើងវត្តសង្វរពោធិញ្ញាណ។ ប្អូនបាននាំយើងខ្ញុំទស្សនាតាំងពីព្រះវិហារដែលកំពុងកសាងសាលាពុទ្ធិកសិក្សា នាឱកាសបុណ្យចូលឆ្នាំកងទ័ពប្រជាជនឆ្នាំ ២០២១ នៅខណ្ឌអូរម៉ូង ក្រុងកឹងធើ។ បន្ទាប់មក ប្អូនក៏បាននាំយើងខ្ញុំទៅកាន់វត្តសង្វរពោធិញ្ញាណវិញ ប៉ុន្តែនៅទីនេះគេធ្លាប់ហៅថាវត្តចាស់ ដើម្បីកុំឱ្យច្រឡំនឹងវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ដែលកំពុងកសាងនៅក្បែរនោះ។ ពេលយើងខ្ញុំសួរនាំហេតុអ្វីបានជាប្អូនស្គាល់ច្បាស់ទីនេះម៉្លេះ ម្តាយប្អូនបានប្រាប់៖ “បើថ្ងៃណាមិនទៅរៀនទេ គឺក្មួយតែងតាមជីដូនទៅវត្តបំពេញបុណ្យកុសល ម្ល៉ោះហើយ ក្មួយស្ទាត់ណាស់។ ថ្ងៃណាជីដូនរវល់មិនបានទៅ គឺទារខ្ញុំនាំទៅឱ្យទាល់តែបាន។ បើថ្ងៃបុណ្យ ក្មួយក្រាញ់នៅវត្តមិនព្រមមកផ្ទះឡើយ”៕
ហាថាញ-លីសៀ