27/09/2021 - 09:08

យោធ​ភូមិ​ភាគ​ ៩ ប្រ​មូល​ទិញ​កសិផល​ជាង​ ២១ តោន​ ជំនួយ​មាមីង​នៅ​ក្រុង​ហូជី​មិញ​

បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ ទើប​ប្រ​មូល​ទិញ​កសិផល​ ៤,៥ តោន​ សម្រាប់​យក​ទៅ​ជំនួយ​មាមីង​នៅ​ក្រុង​ហូជី​មិញ​។​ មុន​នោះ​ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ ក៏​បាន​ប្រ​មូល​ទិញ​កសិផល​ជាង​ ១៦,៥ តោន​របស់​កសិករ​នៅ​ខេត្ត​សុក​ត្រាំង​ ដើម្បី​ជំនួយ​ដល់​មាមីង​នៅ​ក្រុង​ហូជី​មិញ​។​

កម្មា​ភិបាល​  យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ៩ដឹក​ជញ្ជូន​កសិផល​
ទៅ​ជំនួយ​ប្រ​ជា​ជន​ក្រុង​ហូជី​មិញ​។​

នេះ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ជា​ច្រើន​ សំ​ដៅ​គាំ​ទ្រ ចលនា​ “កង​ទ័ព​រួម​នឹង​ទូទាំង​ប្រ​ទេស​រួម​កម្លាំង​ ស្រុះ​ចិត្ត​ប្រ​ឡង​ប្រ​ណាំង​បង្ការ​ប្រ​ឆាំង​ និង​យក​ឈ្នះ​លើ​ជំងឺ​ COVID-១៩”។​ ទន្ទឹម​នឹង​នោះ​ ក៏​បង្ហាញ​ពី​មនោ​សញ្ចេតនា​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ៩ ចំ​ពោះ​ប្រ​ជា​ជន​នៅ​ក្រុង​ហូជី​មិញ​ ក្នុង​ដំណាក់​កាល​នៃ​ជំងឺ​រាត​ត្បាត​ដ៏​លំ​បាក​នេះ​៕​

យ៉ីអាញ-ពេជ្រ​សឿន

ចែករំលែកអត្ថបទ