27/09/2021 - 09:08

នគរ​បាល​សុក​ត្រាំង​ ព្រួត​ដៃ​ឧបត្ថម្ភ​ប្រ​ជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩

ទន្ទឹម​នឹង​តួនាទី​ជា​កង​កម្លាំង​ជួរ​មុខ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ធានា​ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​ កង​កម្លាំង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ថែម​ទាំង​រួម​កម្លាំង​ជួយ​គ្រួ​សារ​ក្រី​ក្រ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩ ទៀត​ផង​។​

វរសេនីយ៍​ឯក​ ង្វៀង​មិញ​ង៉ុក​ នាយក​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​វត្ត​ខ្មែរ​និង​ប្រ​ជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩។​

ប៉ុន្មាន​ថ្ងៃ​កន្លង​ កង​ជួរ​កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​រួម​ចំ​ណែក​និង​ចលនា​អា​ជីវ​កម្ម​ សប្បុរស​ជន​ ផ្ដល់​ជា​អំ​ណោយ​រាប់​ពាន់​ចំ​ណែក​ ដើម្បី​ជូន​ប្រ​ជា​ជន​ដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​COVID- ១៩។​ អំ​ណោយ​មួយ​ចំ​ណែក​ៗ​រួម​មាន៖ អង្ករ​ មី និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ ដើម្បី​ផ្ញើ​ជូន​ប្រ​ជា​ជន​និង​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ កម្ម​ករ​និង​អ្នក​លក់​ឆ្នោត​។​ល។​ វរសេនីយ៍ត្រី​ ឌាំង​វ៉ាន់​ភឿង លេខា​សម្ព័ន្ធ​យុវ​ជន​ នគរ​បាល​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ អំ​ណោយ​ទាំង​នេះ​គឺ​ជា​ទឹក​ចិត្ត​របស់​កង​កម្លាំង​នគរ​បាល​ ដើម្បី​ចែក​រំលែក​នូវ​ការ​លំ​បាក​របស់​មាមីង​ដែល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ជំងឺ​ឆ្លង​រាល​ដាល​។​  យើង​ខ្ញុំ​សង្ឃឹម​ថា​ មាមីង​នឹង​មាន​ការ​ស្ងប់​ចិត្ត​ ទំ​នុក​ចិត្ត​ទៅ​លើ​ការ​ប្រ​ឆាំង​ជំងឺ​របស់​ភូមិ​ភាគ​ ព្រួត​ដៃ​រួម​ជាមួយ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ទប់​ស្កាត់​និង​បង្ក្រាប​ជំងឺ​ឆ្លង​រាល​ដាល​ក្នុង​រយៈ​ពេល​ឆាប់​បំ​ផុត​”។​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​បំ​ផុស​ចលនា​ អំ​ពាវ​នាវ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ពង្រីក​ប្រ​វេណី​ស្នេហា​ជាតិ​ និង​កម្លាំង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ លើក​កម្ពស់​ស្មារតី​ ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហគមន៍ ដោយ​ការ​រួម​វិភាគ​ទាន​ គាំ​ទ្រការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ព្រួត​ដៃ​រួម​កម្លាំង​នឹង​ទូទាំង​ប្រ​ទេស​ យក​ឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្នុង​ពេល​ឆាប់​ៗ​ ឆ្លង​តាម​រយៈ​នៃ​ការ​បំ​ផុស​ចលនា​ ២ លើក ឃើញ​ថា​ គ្រប់​អង្គ​ភាព​ ភូមិ​ភាគ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ បញ្ជា​ការ​ដ្ឋាន​និង​កម្មា​ភិបាល​ យុទ្ធ​ជន​ នគរ​បាល​ខេត្ត​សុក​ត្រាំង​បាន​រួម​វិភាគ​ទាន​ គាំ​ទ្រដោយ​ចំ​នួន​ទឹក​ប្រាក់​សរុប​ជាង​ ៤០០ លាន​ដុង​; ក្នុង​នោះ​ ឆ្លង​តាម​រយៈ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ នគរ​បាល​ខេត្ត​បាន​រួម​វិភាគ​ទាន​ជូន​មូល​និធិ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ជាមួយ​ទឹក​ប្រាក់​ ១០០ លាន​ដុង​ផង​ដែរ​។​

វរសេនីយ៍​ឯក​ ផាម​ក្វឹក​វៀក នាយក​រង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ នាយក​នគរ​បាល​ខេត្ត​ បន្ត​កិច្ច​ចង្អុល​ការ​ដល់​អង្គ​ភាព​សមត្ថ​កិច្ច​ ក៏​ដូច​ជា​អង្គ​ការ​មហា​ជន​ សមា​គម​បំ​ពេញ​ការ​ងារ​ជា​ច្រើន​ទៀត​ក្នុង​ការ​ចលនា រួម​វិភាគ​ទាន​ ដើម្បី​ទទួល​បាន​អំ​ណោយ​សម្រាប់​ឧបត្ថម្ភ​ដល់​មាមីង​ក្រី​ក្រ កំ​ពុង​ជួប​ការ​លំ​បាក​នៅ​តំ​បន់​បិទ​ខ្ទប់​។​ ពិសេស​ ជួយ​ប្រ​ជា​ជន​ឱ្យ​បាន​ទាន់​ពេល​ ឆ្លង​កាត់​នូវ​ការ​លំ​បាក​ក្នុង​រយៈ​ពេល​ជំងឺ​ឆ្លង​រាល​ដាល​ រួម​ដំណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ទប់​ស្កាត់​និង​បង្ក្រាប​ជំងឺ​ឆ្លង​រាល​ដាល​ ដើម្បី​ឆាប់​ញុំាង​ជីវ​ភាព​បាន​វិល​មក​ដូច​ដើម​វិញ​”៕​

                                    យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ