13/09/2021 - 07:18

ភាព​កក់​ក្ដៅ​នៃ​មនោ​សញ្ចេត​នា​កង​ទ័ព​-ប្រ​ជា​ជន​

ប៉ុន្មាន​ថ្ងៃ​កន្លង​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ៩  បាន​ចាត់​តាំង​សកម្ម​ភាព​ជាក់​ស្ដែង​ជា​ច្រើន​និង​មាន​អត្ថ​ន័យ​ ជួយ​ឧបត្ថម្ភ​ទាន់​ពេល​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ឆ្លង​កាត់​ជំងឺ​ COVID-១៩។​

 ​ កម្មា​ភិបាល​ យុទ្ធ​ជន​កង​ពល​ធំ​លេខ​ ៣៣០ នៃ​យោធ​ភូមិ​ភាគ​ ៩ ជួយ​ប្រ​ជា​ជន​ប្រ​មូល​ផល​ស្រូវ​។

វរសេនីយ៍​ឯក​ ង្វៀង​វៀត​ហុង​  ប្រ​ធាន​កង​ពល​ធំ​លេខ​ ៣៣០ ឱ្យ​ដឹង​៖ “អនុវត្ត​គម្លាត​សង្គម​ កសិករ​ភាគ​ច្រើន​ជួប​លំ​បាក​ ខណៈ​ពេល​ប្រ​មូល​ផល។​ ដើម្បី​ជួយ​មាមីង​ កង​ពល​ធំ​បាន​ចាត់​កម្មា​ភិបាល​ យុទ្ធ​ជន​ប្រ​ចាំ​ការ​ ២០០ នាក់​ និង​រថយន្ត​ដឹក​ទំ​និញ​ឯក​ទេស​ ១០ គ្រឿង​ រួម​ជា​មួយ​នឹង​រថ​យន្ត​បញ្ជា​ការ ​២ គ្រឿង​ រៀប​ចំ​ត្រៀម​ចេញ​ដំណើរ​ដើម្បី​ជួយ​ប្រ​ជា​ជន​ប្រ​មូល​ផល ដឹក​ជញ្ជូន​កសិផល​ និង​នាំ​ទៅ​លក់​”។​

បញ្ជា​ការ​ដ្ឋាន​យោធា​ក្រុង​កឹង​ធើ បាន​បញ្ជូន​កង​កម្លាំង​ចុះ​ទៅ​ជួយ​ប្រ​ជា​ជន​នៅ​ ២ ស្រុក​ គឺ​ វិញ​ថាញ​និង​កើ-ដ ជួយ​ប្រ​មូល​ផល​និង​លក់​កសិផល​។​ អ្នក​មីង​ ឡេ​ធី​ហឿង នៅ​ឃុំ​ថាញ​ឡុក​ ស្រុក​វិញ​ថាញ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ គ្រួ​សារ​គាត់​មាន​ផ្ទៃ​ដី​ដាំ​ស្ពៃ​មើម ១.០០០ ម២ ដល់​​ពេល​ប្រ​មូល​ផល ប៉ុន្តែ​គ្មាន​ឈ្មួញ​ចុះ​មក​ទិញ​។​ កំ​ពុង​តែ​បារម្ភ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ស្រាប់​តែ​បាន​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​កឹង​ធើ ចុះ​ប្រ​មូល​ទិញ​និង​ជួយ​ប្រ​មូល​ផល។​  “នៅ​ពេល​មាន​ការ​លំ​បាក​ ក្រៅ​ពី​បក្ស​ រដ្ឋ​ និរដ្ឋ​អំ​ណាច​ភូមិ​ភាគ​ គឺ​កម្លាំង​កង​ទ័ព​ តែង​មាន​មុខ​ទាន់​ពេល​ ដើម្បី​ជួយ​ប្រ​ជា​ជន​យើង​ខ្ញុំ​។​  ចំ​នួន​មើម​ស្ពៃ​ដែល​លក់​បាន​គឺ​គ្រប់​ដើម​ទុន​។​  ប្រ​សិន​បើ​គ្មាន​ក្មួយ​ៗ​កង​ទ័ព​ជួយ​ គ្រួ​សារ​ខ្ញុំ​ច្បាស់​ជា​គ្មាន​ដើម​ទុន​សម្រាប់​ផលិត​ រដូវ​បន្ទាប់​នោះ​ទេ” អ្នក​មីង​ហឿង បាន​រ៉ាយ​រ៉ាប់​ដូច្នោះ​។​

កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ៩ នៅ​ទាំង​ផ្សព្វ​ផ្សាយ​ទម្រង់​ “ល្វែង​ទំ​និញ​ ០ ដុង​” សំ​ដៅ​ចែក​រំលែក​ជួយ​មាមីង​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ឆ្លង​កាត់​ជំងឺ​រាល​ដាល​។​ ទន្ទឹម​នឹង​នោះ​ ការ​អនុវត្ត​កម្ម​វិធី​ “រថ​យន្ត​លឿន​ស្លេវ ប្ដេជ្ញា​យក​ឈ្នះ​ជំងឺ​ COVID-១៩ ដើម្បី​ភាព​សុខ​សាន្ត​របស់​ប្រ​ជា​ជន​” បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ បាន​ជូន​អំ​ណោយ​ជា​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ជាង​ ៧.៣០០ ចំ​ណែក​ រួម​មាន៖ អង្ករ​ ១៣៩ តោន​ និង​ទឹក​ប្រាក់​ជូន​ដល់​មាមីង​ជន​ជាតិ​ខ្មែរ​ ចាម គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​; សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ដល់​វិហារ​ឥស្លាម វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​ឆ្លង​រាល​ដាល​នៅ​ខេត្ត​នានា​ ដូច​៖ ត្រា​វិញ​ ដុង​ថាប សុក​ត្រាំង​ អាង​យ៉ាង​ តៀង​យ៉ាង​ និង​ក្រុង​កឹង​ធើ; សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​ ឧបត្ថម្ភ​នៅ​តាម​ទីតាំង​ដែល​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​ ។​ល។​ សរុប​ថវិកា​ប្រ​មាណ​ ៦ ពាន់​លាន​ដុង​។​

ឧត្ដម​សេនីយ៍​ត្រី​ ង្វៀង​មិញ​ទ្រីវ មេបញ្ជា​ការ​រង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៃ​យោធ​ភូមិ​ភាគ​ ៩ មាន​ប្រ​សាសន៍​៖ “យោធ​ភូមិ​ភាគ​ ៩ បាន​ឧបត្ថម្ភ​ស្បៀង​អា​ហារ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ដល់​ប្រ​ជា​ជន​ សរុប​តម្លៃ​ទឹក​ប្រាក់​ជាង​ ៤៦ ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ នៅ​ទាំង​ចាត់​តាំង​រថយន្ត​ចេញ​ដំណើរ​ចំ​នួន​ ១២៩ ជើង​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ជាង​ ២.០០០ នាក់​  ចូល​រួម​ជួយ​ប្រ​ជា​ជន​ប្រ​មូល​ផល​ចំ​នួន​ ៧៤,៥ ហិកតា​ និង​ប្រ​មូល​ទិញ​កសិផល​ជិត​ ២៤០ តោន​ ទង្វើ​ទាំង​នេះ​ត្រូវ​នឹង​ស្មារ​តី​ “ទីណាត្រូវ​ការ​ ទីណាលំ​បាក​ គឺ​មាន​កង​ទ័ព​”៕​  

                            ធ្វីអាង​ - ថាច់​ធី

 

ចែករំលែកអត្ថបទ