អនុវត្តការគម្លាតសង្គមតាមបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្រ្តី មានអង្គការ បុគ្គល ស្ថាប័ន អាជីវកម្មជាច្រើន ។ល។ នៅសុកត្រាំង បានជួយឧបត្ថម្ភគាំទ្រ រួមគ្នាឆ្លងកាត់ជំងឺរាតត្បាត COVID - ១៩ ។
សមាគមសហព័ន្ធនារីស្រុកចូវថាញ់ ជួយប្រមូលផលនិងដឹកជញ្ជូនកសិផលរបស់កសិករយកទៅលក់។
សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់នៅខេត្តសុកត្រាំង បានខិតខំជួយសមាជិកនិងប្រជាជន ស្វែងរកច្រកប្រើប្រាស់ កសិផលជាង ១៥ តោន។ បងស្រីចូវធីហុងហ្វា ប្រធានសមាគមសហព័ន្ធនារីស្រុកចូវថាញ់ មានប្រសាសន៍ថា៖ យើងខ្ញុំបានរកគ្រប់វិធានការដូចជា៖ ចុះផ្សាយលក់កសិផល និងកោះហៅមិត្តភក្តិតាមប្រព័ន្ធ ហ្សាឡូ ហ្វេសប៊ុក និងតភ្ជាប់ជាមួយសមាគមសហព័ន្ធនារីខេត្ត ដើម្បីជួយគាំទ្រ ទិញកសិផលជាង ១០ តោន រួមមាន៖ ផ្លែប៉ោម ស្រកានាគ ក្រូចឆ្មារ និងពោត ជិត ១០.០០០ ផ្លែ ។ល។ ទន្ទឹមនឹងនោះ រដ្ឋអំណាចមូលដ្ឋាន ក៏បានជួយឱ្យការដឹកជញ្ជូនកសិផល ៤ ជើង បានឆ្លងបារាសត្រួតពិនិត្យរោគទៅដល់ទីតាំងប្រមូលផ្តុំទំនិញ។ ទង្វើនោះ បានជួយមួយផ្នែកណាដល់កសិផលរបស់សមាជិកកសិករមានច្រកចេញ លំនឹងជីវភាពក្នុងរដូវជំងឺរាតត្បាត” ។
សមាជិកក្នុងចង្ក្រានបាយមនុស្សធម៌ត្រៀមអាហារឧបត្ថម្ភដល់បុគ្គលិកពេទ្យនិងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង។
ជារៀងរាល់ថ្ងៃ មានអាហារជាង ២.៦០០ ចំណែក ពីចង្រ្កានបាយមនុស្សធម៌ទាំង ៣ បង្កើតដោយសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង នាំយកទៅមន្ទីរពេទ្យសុកត្រាំង ដើម្បីជូនដល់បុគ្គលិកពេទ្យ អ្នកជំងឺ និងអ្នកថែទាំអ្នកជំងឺ ។ មន្ទីរពេទ្យត្រូវបានបម្រាមគោចរដោយសារតែមានករណីវិជ្ជមាននឹងជំងឺ COVID -១៩ ។ ព្រះឧបជ្ឈាយ៍ ធិតមិញហាញ អនុប្រធានប្រចាំការនៃគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត មានថេរដីកា៖ “ពង្រឹងប្រពៃណីព្រះពុទ្ធសាសនាវៀតណាម “ជួយមនុស្សដូចបដិបត្តិ ព្រះសម្មាសម្ពុទ្ធ” ដូច្នេះទើបអាត្មារៃអង្គាសពុទ្ធបរិស័ទរួមវិភាគទាន ដើម្បីកសាងចង្រ្កានបាយមនុស្សធម៌នេះ។ ចង្រ្កានបាយនេះនៅតែរក្សារហូតដល់មន្ទីរពេទ្យបើកបម្រាមគោចរហើយសង្ឃឹមថានឹង “បន្តកម្លាំង” ជាមួយកម្លាំងជួរមុខប្រឆាំងជំងឺរាតត្បាត និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ឆ្លងផុតការលំបាក” ។ តាមប្រសាសន៍លោក ដោតឹងហូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង គណៈកម្មាធិការរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ទទួលប្រាក់ឧបត្ថម្ភបានជាង ២៦ ពាន់លានដុង និងទំនិញ ស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ចាំបាច់ជាង ១៤៤ តោន។ អាស្រ័យដោយអង្គការ បុគ្គល ស្ថាប័ននិងអាជីវកម្ម ចូលរួមដើម្បីឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺ COVID - ១៩ ។ ផ្តើមពីប្រភពកៀរគរ មានជើងរថយន្ត មនុស្សធម៌ ៤ ជើងដឹកបន្លែ ផ្លែឈើ អង្ករ និងសម្ភារៈប្រើប្រាស់ចាំបាច់ ចំនួន ១៤៤ តោន ផ្ញើជូនប្រជាជននៅទីក្រុងហូជីមិញនិងប្រជាជនសុកត្រាំងដែលកំពុងរស់នៅសិក្សា និងធ្វើការនៅទីក្រុង។ នេះគឺទង្វើស្តែងបង្ហាញឱ្យឃើញពីក្តីស្រឡាញ់ជនរួមជាតិ អ្នកនៅរួមស្រុកកំណើត ការចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកក្នុងពេលជំងឺរាតត្បាត COVID-១៩ ៕
វ៉ាន់តឹន - លីធាន