កីឡា - ទេសចរណ៍ ទេសចរណ៍

16/08/2021 - 08:00

ភូក្វឹក លើក​ដំបូង​ស្ថិត​ក្នុង​ចំ​ណោម​ ១០០ ទីតាំង​គោល​ដៅ​ដ៏​អស្ចារ្យ​បំ​ផុត​លើពិភព​លោក​ឆ្នាំ​ ២០២១

ទស្សនា​វដ្តី​ TIME គឺ​ជាទស្សនា​វដ្ដីឈាន​មុខ​គេនៅ​លើ​ពិភព​លោក​ ទើប​ប្រ​កាស​ពីចំ​ណោម​ ១០០ ទីតាំង​គោល​ដៅ​ដ៏​អស្ចារ្យ​លើ​ពិភព​លោក​ឆ្នាំ​ ២០២១ ។​ កោះ​ភូក្វឹក របស់​វៀត​ណាម​ ជា​លើក​ដំបូង​បាន​ស្ថិត​ក្នុង​ចំ​ណោម​នេះ​ ពីព្រោះ​មាន​សម្រស់​ធម្ម​ជាតិ​ស្រស់​ស្អាត​ ព្រម​ទាំង​បាន​ព្យា​ករណ៍​ថា​ មាន​ការ​អភិ​វឌ្ឍ​មហស្ចារ្យ​មុន​និង​ក្រោយ​រោគ​រាត​ត្បាត​។​

គោល​ដៅ​ទេស​ចរណ៍​មួយ​ចំ​នួន​ដ៏​ទាក់​ទាញ​នៅ​ភូក្វឹក។​

តាម​ទស្សនា​វដ្ដី Time ភូក្វឹង​គឺ​ជា  “ទីតាំង​គោល​ដៅ​មាន​ល្បឿន​អភិ​វឌ្ឍរហ័ស​បំ​ផុត​នៅ​អា​ស៊ី​អា​គ្នេយ៍” គិត​ដោយ​ឡែក​តែឆ្នាំ​ ២០១៩​ បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ជាង​ ៥ ​លាន​លើក​នាក់​ កំ​ណើនជាង​ ៣០% បើ​ប្រៀប​នឹង​ ១ ​ឆ្នាំ​មុន​នោះ​។​ ក្រុង​កោះ​ពិត​ជា​ស្នា​ដៃ​ដ៏​ចំ​ណាន ដោយ​មាន​សម្រស់​ធម្ម​ជាតិ​ស្រស់​ស្អាត​ដែល​កម្រ​ជួប​ប្រ​ទះ​ អា​កាស​ធាតុ​ត្រូពិក​បរិសុទ្ធ​ និង​ខឿន​ម្ហូប​អា​ហារ វប្ប​ធម៌​ភូមិ​ភាគ​ទាក់​ទាញ​អា​រម្មណ៍​មិន​អាច​ប្រ​កែក​បាន​។​ ទន្ទឹម​នឹង​កន្លែង​ដែល​ធ្លាប់​ទស្សនា​ ដូច​ទីប្រ​ជុំ​ជន​យឿង​ដុង​ ភូមិ​នេសាទ​ហាម​និញ ពន្ធ​នាគារ​ភូក្វឹក ចម្ការ​ម្រេច​ ផ្ទះ​ទឹក​ត្រី​។​ល។​ ភូក្វឹក​នាបច្ចុ​ប្បន្ន​ បាន​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​មាន​ភាព​ទាក់​ទាញ​អា​រម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​មាន​មណ្ឌល​សម្រាក​លម្ហែកាយ​ដ៏​ទំ​នើប​នៃ​ផ្លាក​ពាណិជ្ជ​កម្ម​ឈាន​មុខ​គេនៅ​លើ​ពិភព​លោក​ និង​វៀត​ណាម​។​

ពិសេស​ ទស្សនា​វដ្ដី TIME  បាន​គូស​បញ្ជាក់​នៅ​ក្នុង​អត្ថ​បទ​ថា​ ភូក្វឹក Uinted Center គឺ​ជាប្រ​ជុំ​មណ្ឌល​សម្រាក​លម្ហែកាយ​ដ៏​ទំ​នើប​ បាន​បើក​សម្ពោធ​នៅ​ចុង​ខែ​មេសា​ ឆ្នាំ ២០២១។​ ការ​កសាង​ឡើង​នៃ​“មណ្ឌល​កម្សាន្ត​ចម្រុះ​ដ៏​ធំ​ រួម​មាន​ចង្កោម​មណ្ឌល​សម្រាក​លម្ហែកាយ សួន​ច្បារ​តាម​បធាន​បទ​ ទីលាន​វាយ​កូន​ហ្គោល និង​កាស៊ី​ណូ” បាន​កត់​សម្គាល់​នូវ​ការ​ខិត​ខំ​អភិ​វឌ្ឍ​ក្នុង​ដំណាក់​កាល​ជំងឺ​រាត​ត្បាត​ រួម​ចំ​ណែក​ញុាំងឱ្យ​ភូក្វឹក​ក្លាយ​ជា​ទីតាំង​គោល​ដៅ​ ១ ក្នុង​ចំ​ណោម​ ១០០ ទីតាំង​គោល​ដៅ​ដ៏​អស្ចារ្យ​បំ​ផុត​នៅ​លើ​ពិភព​លោក​ឆ្នាំ​ ២០២១។​

អាច​និយាយ​បាន​ថា​ ការ​លេច​ឡើង​នៃ​ “ទីក្រុង​មិន​ដែល​ដេក​” ដំបូង​បង្អស់​នៅ​វៀត​ណាម​ ភូក្វឹក United Center បាន​បង្ក​បង្កើត​នូវ​ចំ​ណុច​សម្គាល់​គួរ​ឱ្យ​ចំ​ណាប់​អា​រម្មណ៍​កាល​ពី​ឆ្នាំ​កន្លង​ចំ​ពោះ​ពិភព​លោក​។​ ដោយ​មាន​ទ្រង់​ទ្រាយ​ជាង​ ១.០០០ ហិកតា​ មណ្ឌល​ចម្រុះ​នេះ​មាន​រាប់​ពាន់​សំ​ណង់​កម្សាន្ត​សប្បាយ​កម្រិត​ខ្ពស់​ និង​ប្រ​ព័ន្ធ​ជីវ​ស្ថាន​សម្រាក​លម្ហែ​កាយ​ ទិញ​អី​វ៉ាន់​ “ភ្លើង​ភ្លឺ​” កុះ​ករទាំង​ ២៤ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​។​

 ឋិត​នៅ​ក្បែរ​មណ្ឌល​ក្រុង​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នេះ​ គឺ​មាន​ផ្លាក​ពាណិ​ជ្ជកម្ម​សណ្ឋា​គារ​លំ​ដាប់​ផ្កា​យ ៥​ រហូត​ដល់​ mini hotel ដូច​ជា​ Vinpearl, VinOasis, VinHolidays, Radison Blue។​ល។​ សួន​កំ​សាន្ត​ធំ​បំ​ផុត​វៀត​ណាម​ គឺ​ VinWonders ភូក្វឹ​ក ឧទ្យាន​អភិរក្ស​ពាក់​កណ្ដាល​សត្វ​ព្រៃ​ធំ​បំ​ផុត​អា​ស៊ី​ Vinpearl Safari, ប្រ​ព័ន្ធ​ MICE ផ្កា​យ៥​ Vinpearl Convention Center និង​ទីលាន​វាយ​កូន​ហ្គោល ១៨ ​រន្ធ Vinpearl Golf ព្រម​ទាំង​មន្ទីរ​ពេទ្យ​អន្តរជាតិ​ Vinmec ជាដើម​៕​

   យោង​៖ កាសែត​កឹង​ធើអនឡាញ​-វិមាន​

ចែករំលែកអត្ថបទ