09/08/2021 - 08:12

សកម្ម​ភាព​ជា​ច្រើន​ សំ​ដៅ​តប​ស្នង​សង​គុណ​និង​គិត​គូរ​ជូន​អ្នក​ក្រ

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​វីរមាតា​វៀត​ណាម​ ផាម​ធីគឹម​អាញ់ និង​គ្រួ​សារ​គោល​នយោ​បាយ​ចំ​នួន​ ១០ គ្រួ​សារ​ នៅ​ភូមិ​វ៉ាម​ហ៊ូ ឃុំ​អាង​ថាញ​ណាម​ ស្រុក​កូវ​ឡៅ​យុង។​ នេះ​ជា​សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​របស់​អង្គ​ភាព​ សំ​ដៅ​រំលឹក​នឹក​គុណ​ដល់​គ្រួ​សារ​វីរមា​តា​វៀត​ណាម​និង​គ្រួ​សារ​គោល​នយោ​បាយ​នានា​។​  ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ខេត្ត​ក៏​បាន​ជូន​អំ​ណោយ​ចំ​នួន​ ៤០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រនិង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​ Covid-១៩ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​អាង​ថា​ញ​បា និង​ឃុំ​អាង​ថាញ​ណាម​ ស្រុក​កូវ​ឡៅ​យុង។​  អំ​ណោយ​មួយ​ចំ​ណែក​ៗ​រួម​មាន​អង្ករ​ ១០ គីឡូ​ក្រាម​ និង​របស់​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ ពីមូល​និធិ​របស់​អង្គ​ភាព​ និង​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ ៕​

 យ្វីអា​ញ-វ៉ាន់​តឹន

                                              

អង្គ​ភាព​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​វីរមា​តា​វៀត​ណាម​ ផាម​ធីគឹម​អាញ់។​

ចែករំលែកអត្ថបទ