02/08/2021 - 08:32

ល្បិច​កល​បោក​ប្រាស់​តាម​ប្រ​ព័ន្ធ​អីុន​ធឺ​ណិតដោយ​ឆ្លៀត​ឱកាស​ជំងឺ​ COVID-១៩

យោង​តាម​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​សុវត្ថិ​ភាព​អីុនធឺ​ណិត​ជាតិ​ (NCSC) នា​យក​ដ្ឋាន​សន្តិ​សុខ​ព័ត៌​មាន​ (ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​) ស្ថាន​ភាព​ក្លែង​បន្លំ​ព័ត៌​មាន​របស់​អង្គ​ការ​សុខា​ភិបាល​ក្នុង​ប្រ​ទេស​ ឬ​អន្តរ​ជាតិ​ តាម​ប្រ​ព័ន្ធ​អីុនធឺ​ណិត​រយៈ​ពេល​ជិត​ៗ​នេះ​កើន​ឡើង​យ៉ាង​ខ្លាំង​។​

 វែប​សៃថ៍​ក្លែង​បន្លំ​មួយ​ដែល​មាន​ខ្លឹម​សារ​ទាក់​ទង​នឹង​ជំងឺ​ COVID-១៩។​

ជាក់​ស្ដែង​ ពួក​ជន​ទុច្ចរិត​បាន​ក្លែង​បន្លំ​ធ្វើ​ជា​បុគ្គ​លិក​សុខា​ភិបាល​នៃ​វិទ្យា​ស្ថាន​ អនា​ម័យ​រោគ​រាត​ត្បាត​មជ្ឈិម​ មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​រាត​ត្បាត​ (CDC) ឬ​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO) ផ្ញើ​សារ​អេឡិច​ត្រូនិក​ឱ្យ​ជន​រង​គ្រោះ​ដោយ​មាន​ឯក​សារ​ភ្ជាប់​ជា​មួយ​ ឬ​ការ​ភ្ជាប់​ប្រ​ព័ន្ធ​ចូល​ទៅ​កាន់​ខ្លឹម​សារ​ស្ដី​ពីការ​ធ្វើ​បច្ចុប្បន្ន​ភាព ​ស្ថាន​ភាព​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ COVID-១៩។​ ពេល​បើក​ឯក​សារ​ភ្ជាប់​ជា​មួយ​ ឬ​ចុច​ចូល​ការ​ភ្ជាប់​ប្រ​ព័ន្ធ​ម៉ា​ស៊ីន​កុំ​ព្យូទ័រ​របស់​ជន​រង​គ្រោះ​នឹង​រង​ការ​ជ្រៀត​ចូល​លេខ​សម្ងាត់ ឬ​បែក​ធ្លាយ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ ព័ត៌​មាន​កាត ​ATM ។​ល។​

ដឹង​អំ​ពី​ចិត្ត​សាស្រ្ត​ភ័យ​ខ្លាច​ឆ្លង​ជំងឺ​ COVID- ១៩ ទើប​ជន​បោក​ប្រាស់​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ វេទិកា​តាម​ប្រ​ព័ន្ធ​អន​ឡាញ​សម្រាប់​ផ្សព្វ​ផ្សាយ​ផលិត​ផល​ក្លែង​បន្លំ​ មាន​សមត្ថ​ភាព​ បង្ការ​វីរុស ដូច​ជា​វ៉ាក់​សាំង​ជា​ដើម​ ដើម្បី​បោក​ប្រាស់​។​ ជន​ទុច្ច​រិត​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ពី​មុខ​ថ្នាំ​ដែល​មិន​ទាន់​បាន​ពិនិត្យ​បញ្ជាក់​ ក្លែង​បន្លំ​ធ្វើ​ជា​វេជ្ជ​បណ្ឌិត​ ឬ​បុគ្គ​លិក​មន្ទីរ​ពេទ្យ​ក្លែង​បន្លំ​ថា​ ពួក​គេ​ធ្លាប់​បាន​ព្យា​បាល​ឱ្យ​មិត្ត​ភក្តិ​ ឬ​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​ឱ្យ​ជា​សះ​ស្បើយ​ពី​ជំងឺ​ COVID-១៩ និង​សំ​ណូម​ពរ​ជន​រង​គ្រោះ​ទូទាត់​ កម្រៃ​សម្រាប់​ដំណើរ​ការ​ព្យា​បាល​ទាំង​នោះ​។​ល។​ ជន​ទុច្ច​រិត​នៅ​ទាំង​បោក​ប្រាស់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ដែល​ទាក់​ទង​នឹង​សកម្ម​ភាព​សប្បុ​រស​ធម៌​ វិនិ​យោគ​ទុន​ (ផ្គត់​ផ្គង់​សេវា​ធ្វើ​តេស្ដ ព្យា​បាល​ជំងឺ​ ផ្គត់​ផ្គង់​សម្ភារៈ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​) ដើម្បី​បោក​ប្រាស់​ កិប​កេង​ប្រាក់​ទៀត​ផង​។​ល។​

ព្រោះ​ហេតុ​ដូច្នោះ​ អ្នក​ប្រើ​ប្រាស់​អីុន​ធឺ​ណិត អាច​ផ្ញើ​ដោយ​ផ្ទាល់​នូវ​តំ​ណភ្ជាប់​ (link) ហេតុ​ការណ៍​បោក​ប្រាស់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ឬ​សង្ស័យ​ថា​ត្រូវ​បោក​ប្រាស់​ ចូល​កាន់​អា​សយដ្ឋាន​ https://canhbao.ncsc.gov.vn។​  មជ្ឈ​មណ្ឌល​ NCSC នឹង​បូក​សរុប​និង​សហ​ការ​ជា​មួយ​ស្ថាប័ន​ មាន​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​ សំ​ដៅ​កាត់​បន្ថយ​ការ​បោក​ប្រាស់​តាម​ប្រ​ព័ន្ធ​អីុនធឺ​ណិត។​ ក្រៅ​ពីនោះ​ ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ជឿ​ទុក​ចិត្ត​បណ្ដាញ​ https://tinnhiemmang.vn របស់​មជ្ឈ​មណ្ឌល​ NCSC បាន​ផ្គត់​ផ្គង់​ព័ត៌​មាន​ជាក់​លាក់ ស្ដី​ពី​អង្គ​ការ​ជួយ​អ្នក​ប្រើ​ប្រាស់​ ក្ដាប់​ច្បាស់​ព័ត៌​មាន​ ដែល​ទំ​នុក​ចិត្ត​ (វែបសៃថ៍​អុីម៉ែល លេខ​ទូរ​ស័ព្ទ​ ។​ល។​) របស់​អង្គ​ការ​។​ ព្រម​ជា​មួយ​នោះ​ ប្រ​ជា​ជន​ក៏​គប្បី​លើក​កម្ពស់​ការ​ប្រុង​ប្រ​យ័ត្ន​ បង្ការ​ខ្ពស់​បំ​ផុត​សម្រាប់​ការ​ពារ​ខ្លួន​និង​សាច់​ញាតិ​ចំ​ពោះ​ហានិ​ភ័យ​បោក​ប្រាស់​។​ អ្នក​ប្រើ​ប្រាស់​អីុន​ធឺ​ណិត​អាច​ផ្ញើ​ដោយ​ផ្ទាល់​នូវ​តំ​ណ​ភ្ជាប់​នៃ​ការ​បោក​ប្រាស់​ ឬ​សង្ស័យ​ថា​ត្រូវ​បោក​ប្រាស់​ទៅ​កាន់​វែប​សៃថ៍ https://canhbao.ncsc.gov. vn/#!/ ៕​                 

                                   យោង​៖ Vietnam+ប្រែ​សម្រួល​៖ ថាច់​ធី

 ​

ចែករំលែកអត្ថបទ