02/08/2021 - 08:31

ក្រុង​កឹង​ធើ

អនុវត្ត​ល្អ​អនុក្រឹត្យ​លេខ​ ០៥ ស្តីពី​ការ​ងារ​ជន​ជាតិ​

លោក​ឡេទ្រុង​កៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ។

កាល​ពី​ថ្ងៃ​ ១៤ ខែមក​រា​ ឆ្នាំ​ ២០១១ រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​អនុក្រឹត្យ​លេខ​ ០៥/​២០១១/NĐ-CP ស្តីពី​ការ​ងារ​ជន​ជាតិ​ (ហៅ​ថា​អនុ​ក្រឹត្យ​លេខ​ ០៥ )។​ ជុំ​វិញ​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​នេះ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ដោះ​ដូរ​យោ​បល់​ជា​មួយ​នឹង​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ លោក​ឡេទ្រុង​កៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖

- ក្រុង​កឹង​ធើ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ ២៥ ជន​ជាតិ​ ដោយ​មាន​ជាង​ ១.០៦០ គ្រួ​សារ​ និង​មាន​ចំ​នួន​ប្រ​ជា​ជន​ប្រ​មាណ​ ៣១.២២០ នាក់​ ស្រូប​អត្រា​ ២,៥៣% នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​ទូទាំង​ក្រុង​។​ រយៈ​ពេល​កន្លង​ ក្រុង​បាន​ផ្សព្វ​ផ្សាយ អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ជន​ជាតិ​តាម​អនុ​ក្រឹត្យ​លេខ​ ០៥ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​។​

* សូម​លោក​លើក​ឡើង​ចំ​ណុច​លេច​ធ្លោ​មួយ​ចំ​នួន​ក្នុង​ការ​អនុ​វត្ត​អនុ​ក្រឹត្យ​លេខ​០៥ ?

- ក្រុង​បាន​ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រជាង​ ១.០៥០ គ្រួ​សារ​ ដែល​មាន​ជីវ​ភាព​លំ​បាក​ខាង​ដី​សង់​ផ្ទះ​ ដី​ផលិត​កម្ម​។​ល។​ សរុប​ប្រ​ភព​ទុន​អនុ​វត្ត​ជាង​ ៤២,៦ ពាន់​លាន​ដុង​ ក្នុង​នោះ​ ទុន​ភូមិ​ភាគ​ជាង​ ៣០ ពាន់​លាន​ដុង​។​ ពិសេស​ ការ​អនុ​វត្ត​នូវ​គោល​នយោ​បាយ​នេះ​ ក្រុង​បាន​អនុវត្ត​សម្រេច​ ១០០% ទិស​ដៅ​ដី​សង់​ផ្ទះ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រចំ​នួន​ ២១៧ គ្រួ​សារ​។​

ទន្ទឹម​នឹង​នោះ​ ក្រុង​ក៏​បាន​ផ្សព្វ​ផ្សាយ​និង​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ផ្សេង​ៗ​ទៀត​ ដូច​ជា​៖ គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០១៧- ២០២០ ។​ ឧបត្ថម្ភ​ដោយ​ផ្ទាល់​ជា​ទឹក​ប្រាក់​ជាង​ ១,៦ ពាន់​លាន​ដុង​ដល់​ប្រ​ជា​ជន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ជាង​ ១៦.៦២០ លើក​នាក់​នៅ​តំ​បន់​លំ​បាក​នៃ​ឃុំ​ចំ​នួន​ពីរ គឺ​ឃុំ​ថើយ​ដុង​ និង​ថើយ​ស្វឹង​ ស្រុក​កើ-ដ។​ ចំ​ណែក​វិស័យ​អប់​រំ សុខា​ភិបាល​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ក្រុង​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​វិនិ​យោគ​អភិវឌ្ឍ ឆ្លើ​យ​តប​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​របស់​ជន​រួម​ជាតិ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

* ចំ​ពោះ​បញ្ហា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​តាម​អនុ​ក្រឹត្យ​លេខ​ ០៥ តើ​បាន​អនុវត្ត​យ៉ាង​ដូច​ម្តេច​ ជម្រាប​ប្រ​សាសន៍​លោក​?

- ស្ថាន​ភាព​ខ្វះ​ការ​ងារ​ធ្វើ​ជន​រួម​ជាតិ​ភាគ​តិច​មួយ​ភាគ​គ្មាន​ដី​ផលិត​កម្ម​ ហើយ​ខ្លះ​ទៀត​ ខ្វះ​ដី​ផលិត​កម្ម​ ដើរ​ធ្វើ​ការ​ងារ​ឈ្នួល​ ជីវ​ភាព​មិន​លំ​នឹង​។​ល។​ គឺ​ជា​ការ​លំ​បាក​ និង​កង្វះ​ខាត​របស់​ក្រុង​ពេល​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​។​ ហេតុ​នោះ​ ក្រុង​បាន​អនុវត្ត​ទម្រង់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​រយៈ​ពេល​ខ្លី​ដល់​យុវ​ជន​ជា​ជន​រួម​ជាតិ​ភាគ​តិច​ ដោយ​មាន​គោល​នយោ​បាយ​អនុគ្រោះ​ជា​ច្រើន​ ដូច​ជា​៖ ឧបត្ថម្ភ​ថវិកា​ បង្រៀន​វិជ្ជា​ជីវៈ​ដោយ​ឥត​គិត​ថ្លៃ​ កាត់​បន្ថយ​កម្រៃ​សិក្សា​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ក្រុង​ដោះ​ស្រាយ​តម្រូវ​ការ​ការ​ងារ​ធ្វើ​បាន​លំ​នឹង​ជូន​ពលករ​ជាជន​រួម​ជាតិ​ភាគ​តិច​។​

ក្រៅ​ពី​នោះ​ ក្រុង​តែង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​មើល​ តម្រូវ​ការ​រៀន​វិជ្ជា​ជីវៈ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ដើម្បី​បើក​វគ្គ​បង្រៀន​វិជ្ជា​ជីវៈ មាន​កម្ម​វិធី​បណ្តុះ​បណ្ដាល​វិជ្ជា​ជីវ​ៈពិសេស​ដោយ​ឡែក​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​រៀន​។​ ពិសេស​ ក្រុង​មាន​ម្ចាស់​អា​ជីវ​កម្ម​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​ ៦៤ និង​មាន​អា​ជីវ​កម្ម​ចំ​នួន​ ៥៦៤ ប្រើ​ប្រាស់​ពល​ករ​ជាជន​ជាតិ​ភាគ​តិច​ចំ​នួន​ ១.៧៦៤ នាក់​។​

* តើ​ក្រុង​បាន​លើក​សំ​ណើ​អ្វី​ខ្លះ​ ដើម្បី​អនុ​វត្ត​កាន់​តែ​ល្អ​ជាង​ទៀត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ ក្នុង​ពេល​ខាង​មុខ​ ជម្រាប​ប្រ​សាសន៍​លោក​ ?

- គណៈ​ជន​ជាតិ​ក្រុង​ បាន​ដាក់​សំ​ណើ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ពិនិត្យ​ រួច​ស្នើ​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​៖ ឆាប់​ប្រ​កាស​ឱ្យ​ប្រើ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ ប្រ​កាស​ឱ្យ​ប្រើ​ឯក​សារ​ណែ​នាំ​ ស្ដី​ពីខ្លឹម​សារ​កម្រិត​ចំ​ណាយ​ពិសេស​ដោយ​ឡែក​ចំ​ពោះ​ការ​ងារ​ជន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​ជំនួស​សេច​ក្តី​សម្រេច​លេខ​ ៤៥/QĐ-TTg ចុះ​ថ្ងៃ​ទី ៩ ខែមក​រា​ ឆ្នាំ​ ២០១៩ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្តីពី​ការ​ “ផ្តល់​ផលិត​ផល​បោះ​ពុម្ព​កា​សែត​  ទស្សនា​វដ្ដី​មួយ​ចំ​នួន​ដល់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ តំ​បន់​លំ​បាក​ខ្លាំង​ ដំណាក់​កាល​ ២០១៩-២០២១” ដើម្បី​ធានា​អនុ​វត្ត​បាន​ល្អ​ការ​ផ្ដល់​ព័ត៌​មាន​ ផ្សព្វ​ផ្សា​យដល់​ជន​រួម​ជាតិ​ភាគ​តិច​៕​

* សូម​អំ​ណរ​គុណ​លោក​!

   ថាញឡុង-វិមាន

ចែករំលែកអត្ថបទ