កីឡា - ទេសចរណ៍ ទេសចរណ៍

19/07/2021 - 14:53

វិល​ទៅ​រក​វ័យ​កុមារ​នៅ​​"ក្វេមិញ​''

មិន​អាច​ទៅ​ទីណាឆ្ងាយ​បាន​ក្នុង​ដំណាក់​កាល​ជំងឺ​ COVID-១៩ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ភ្ញៀវ​ទេស​ចរ​គប្បី​មក​កាន់​មណ្ឌល​ភោជ​នីយដ្ឋាន​”ក្វេមិញ​” ដើម្បី​ស្វែង​យល់​ពី​លក្ខណៈ​អតីត​កាល​។​

រូប​៖​១-២-៣ ទិដ្ឋ​ភាព​នៃ​ភោជ​នីយដ្ឋាន​”ក្វេមិញ​”។​

មណ្ឌល​ភោជ​នីយដ្ឋាន​”ក្វេមិញ​” តែង​បាន​មិត្ត​ភ័ក្ដិនិយម​ហៅ​យ៉ាង​ខ្លី​នៅ​ពេល​បបួល​គ្នា​ទៅ​ផឹក​កាហ្វេ​៖ “ក្វេមិញ​”ណ៎ា ឬ​ផឹក​កាហ្វេ​ “ក្វេមិញ​”ចុះ​មិត្ត​អើយ​ “ក្វេមិញ​” មាន​ន័យ​ថា​ “ភូមិ​យើង​”។​ ព្រោះ​ហេតុ​នេះ​ គ្រាន់​តែ​ឮ​ឈ្មោះ​ហាង​ក៏​ហាក់​មាន​ភាព​ស្និទ្ធ​ស្នាល​ គួរ​ឱ្យ​ចូល​ចិត្ត​ទៅ​ហើយ​។​ ហាង​ឋិត​នៅ​ត្រង់​មជ្ឈ​មណ្ឌល​ដែល​មាន​មនុស្ស​ម្នា​អ៊ូ​អរ​បំ​ផុត​របស់​ក្រុង​កឹង​ធើ ម្ល៉ោះ​ហើយ​មាន​ភ្ញៀវ​ជា​ច្រើន​ទៅ​រក​ហាង​នេះ​នៅ​អា​សយ​ដ្ឋាន​លេខ​ ៣៦ វិថី​លេខ​ ០៣ មណ្ឌល​តាំង​ទីលំ​នៅ​ Metro ខ័ណ្ឌ​និញ​កេវ​។​ ភោជ​នីយ​ដ្ឋាន​ត្រូវ​បាន​កសាង​លើ​ផ្ទៃ​ដី​ប្រ​មាណ​ ៧.០០០ម២ មាន​ភាព​ទាក់​ទាញ​ភ្ញៀវ​ដោយ​សារ​លក្ខណៈ​ជន​បទ​សុទ្ធ​សាធ។​ នោះ​គឺ​ផ្ទះ​ ៣ ល្វែង​ សង់​តាម​លំ​នាំ​ស្ថា​បត្យ​កម្ម​ណាម​បូ​បុរាណ មាន​វត្ថុះធ្វើ​ពី​ស្ពាន​់​ ចង្កៀង​ប្រេង​កាត​ តុតាំង​បុរាណ រូប​គំ​នូរ កុម្ភ​ការ​ភ័ណ្ឌ​ណាម​បូ​។​ល។​  ជុំ​វិញ​ផ្ទះ​ គឺ​ទ្រើង​ឃ្លោក​ ទ្រើងន​នោង ផ្លែ​រណែង​រណោង​ លើ​ស្រះ​ចិញ្ចឹម​ត្រី​។​ មាន​គំ​នរ​ឧស​មួយ​ចំ​នួន​ ត្រូវ​បាន​តម្រៀប​ឡើង​ត្រង់​ភ្លឹង​ក្បែរ​ផ្លូវ​ដើរ​។​ នៅ​ក្បែរ​នោះ​គឺ​ចង្រ្កាន​ដុត​ឧស​មួយ​ចំ​នួន​ដែល​ឆេះ​នៅ​សល់​កន្ទុយ​ឧស។​ បង​ស្រី​ត្រឹង​ធី​ថាញ​ធ្វី ផ្ទះ​នៅ​សង្កាត់​ហឹង​ឡើយ​ ខ័ណ្ឌ​និញ​កេវ​ បាន​រ៉ាយ​រ៉ាប់​៖ “រយៈ​ពេល​ជាង​មួយ​ខែនេះ​ នាង​ខ្ញុំ​នឹក​ស្រុក​ នឹក​ម្ដាយ​ មិន​ទាន់​ទៅ​បាន​ ពេល​មក​កាន់​ភោជ​នីយ​ដ្ឋាន​”ក្វេមិញ​” ធ្វើ​ឱ្យ​នាង​ខ្ញុំ​នឹក​ស្រ​ណោះ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​។​ ប្រ​ហែល​ជា​ម្ចាស់​ភោជ​នីយ​ដ្ឋាន​”ក្វេមិញ​” ធ្លាប់​ជា​អ្នក​នៅ​ជន​បទ​ដែរ​ ទើប​គាត់​អាច​យក​ទិដ្ឋ​ភាព​នៅ​តំ​បន់​ជន​បទ​ណាម​បូ​ទាំង​ស្រុក​មក​ទីនេះ​។​ គ្រាន់​តែ​សម្លឹង​ឃើញ​ទូ​ចាន​ធ្វើ​អំ​ពី​ឈើ​សាមញ្ញ​ អម​ដោយ​របស់​របរ​ធ្វើ​ចុង​ភៅ​ពី​បុរាណ ដាក់​នៅ​សំ​ពីង​សំ​ពោង​ ក៏​អាច​ដឹង​ថា​ម្ចាស់​ហាង​មាន​ការ​ប៉ិន​ប្រ​សប់​យ៉ាង​ណា”។​

មិន​ត្រឹម​តែមាន​ផ្ទះ​បុរាណ ៣ ល្វែង​ប៉ុណ្ណោះ​ទេ ភោជ​នីយដ្ឋាន​”ក្វេមិញ​” នៅ​ទាំង​មាន​កម្រង​ សមុច្ច័យ​ពិសេស​នៃ​ទសវត្សរ៍មុន​ៗ​ទៀត​។​ នោះ​ គឺ​ម៉ា​ញេ ម៉ាស៊ីន​ចាក់​សំ​ឡេង​ដែល​នៅ​ដំ​ណើរ​ការ​បាន​ល្អ​ជាង​ ១០០ គ្រឿង​ ចង្កៀង​មុាំង​សុង​ដែល​នៅ​ល្អ​ចំ​នួន​ ២០០ គ្រឿង​។​ ពិសេស​គឺ​កម្រង​សមុច្ច័យ​ម៉ាស៊ីន​ Kohler ៤ ជាង​ ១០០ គ្រឿង​ សម្រាប់​រត់​ទូក​ឬ​បូម​ទឹក​អណ្ដូង​។​ល។​ ម៉ាស៊ីន​ខ្មៅ​ព្រីក ដ៏​កញ្ចាស់​នេះ​ គឺ​ជា​ក្ដី​ស្រមៃ​របស់​មនុស្ស​ច្រើន​គ្នា​ កាល​ពី​ ៣០-៥០ ឆ្នាំ​មុន​។​ បង​ស្រី​ង្វៀង​ធី​ភឿង នៅ​ឃុំ​ញើុង​អាយ ស្រុក​ផុង​ដៀង ឱ្យ​ដឹង​៖ មើល​ឃើញ​ម៉ាស៊ីន​ Kohler ៤ ធ្វើ​ឱ្យ​នាង​ខ្ញុំ​នឹក​ឃើញ​សម័យ​នាំ​ផ្លែ​ឈើ​ទៅ​លក់​ នៅ​ផ្សារ​អណ្ដែត​ផុង​ដៀង។​ ម៉ាស៊ីន​កន្រ្តាក់​មិន​ឆេះ​ម្តង​ហើយ​ម្តង​ទៀត​ ទូក​ ៣ សន្លឹក​ទឹក​នា​ចរ​សាត់​ទៅ​ដល់​ប្រ​ឡាយ​ត្រា​នៀង​។​ នាង​ខ្ញុំ​តែង​នឹក​ស្រ​ណោះ​កាល​ពី​នៅ​វ័យ​កុមារ​ ខណៈ​ពេល​ប្រ​ទះ​ឃើញ​ឧបករណ៍​ប្រើ​ប្រាស់​នៅ​ភោជ​នីយដ្ឋាន​”ក្វេមិញ​”។​ ព្រោះ​ហេតុ​នោះ​ ទោះ​បី​ជា​ផឹក​កា​ហ្វេ​មួយ​កែវ​ក៏​ដោយ​ នាង​ខ្ញុំ​ច្រើន​តែ​មក​កាន់​ទីនេះ​ដើម្បី​នឹក​ឃើញ​គ្រា​កាល​ខ្លួន​ធ្លាប់​ជួប​លំ​បាក​ ដើម្បី​កាន់​តែ​ជឿ​ជាក់​សម្រាប់​បោះ​ជំហាន​ឈាន​ទៅ​មុខ​ទៀត​”៕​ 

ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ