14/06/2021 - 15:49

ប្រ​ជា​ជន​ព្រំ​ដែន​គៀង​យ៉ាង​ សន្យា​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩

រយៈ​ពេល​កន្លង​  យុទ្ធ​ជន​ពាក់​សក្ដិ​ខៀវ​នៅ​ខេត្ត​គៀង​យ៉ាង​ បាន​ចុះ​ទៅ​គ្រប់​ច្រក​ល្ហក តាម​ផ្ទះ​និង​គ្រួ​សារ​នីមួយ​ៗ​ ដើម្បី​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ និង​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​។​

ការ​ប្រ​ជុំ​ប្រ​ជា​ជន​ផ្សព្វ​ផ្សាយ​នៅ​វត្ត​បឹង​ជុំ​កោះ​ទទា។​

នៅវត្ត​បឹង​ជុំ​កោះ​ទទា ឃុំ​ភូ​ឡើយ​ ស្រុក​ព្រំ​ដែន​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង​ វរសេនីយ៍​ទោ យ័ញ​តឹម ស្នង​ការ​នយោ​បាយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ កំ​ពុង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID -១៩ ក្នុង​នោះ​ មាន​សារ​ ៥K ដល់​ព្រះ​សង្ឃ​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​។​ ព្រះ​តេជព្រះ​គុណ​ អ៊ាង​ធន​់ ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​ជុំ​កោះ​ទទា មាន​ថេរដី​កា​ ក្នុង​នាម​ជាព្រះ​ចៅ​អធិ​ការ​វត្ត​ ព្រះ​អង្គ​ នឹង​ក្ដាប់​រាល់​ខ្លឹម​សារ​ដែល​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ និង​រដ្ឋ​អំ​ណាច​ផ្សព្វ​ផ្សាយ​ ដើម្បី​ផ្សព្វ​ផ្សាយ​បន្ត​ជូន​ព្រះ​សង្ឃ​ក្នុង​វត្ត​និង​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​ បាន​យល់​ដឹង​និង​អនុវត្ត​ឱ្យ​បាន​ល្អ​។​

 ប្រ​ជា​ជន​ចុះ​កិច្ច​សន្យា​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩។​

ក្រោយ​ពេល​ប្រ​ជុំ​ កម្មា​ភិបាល​ យុទ្ធ​ជន​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី ចែក​លិ​ខិត​ដែល​បាន​ត្រៀម​ដល់​ប្រ​ជា​ជន​ចូល​រួម​ប្រ​ជុំ​ ចុះ​កិច្ច​សន្យា​ អនុវត្ត​នូវ​ខ្លឹម​សារ​ដែល​ទើប​ផ្សព្វ​ផ្សាយ​។​ វរសេ នីយ៍ទោ យ័ញ​តឹម បាន​សំ​ណេះ​សំ​ណាល​៖ “យើង​ខ្ញុំ​រំពឹង​ថា​ រាល់​ខ្លឹម​សារ​សំ​ខាន់​ៗ​ថ្ងៃ​នេះ​ នឹង​បាន​មាមីង​ចំ​ណុះ​ជើង​វត្ត​បឹង​ជុំ​កោះ​ទទា ក៏​ដូច​ជា​មាមីង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ឃុំ​ភូឡើយ​និង​ភូមី យល់​ច្បាស់​និង​អនុវត្ត​បាន​ត្រឹម​ត្រូវ​ ដើម្បី​រួម​ចំ​ណែ​ក​កាត់​បន្ថយ​និង​ឈាន​ដល់​ការ​ច្រាន​ថយ​ជំ​ងឺ​រាល​ដាល​ដ៏​គ្រោះ​ថ្នាក់​នេះ​”។​

លោក​ត្រឿង​វ៉ាន់​ខា ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូឡើយ​  ឱ្យ​ដឹង​៖ របៀប​ផ្សព្វ​ផ្សាយ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ល្អ​ណាស់​ និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​ ក្រៅ​ពី​ចាត់​តាំង​ ប្រ​ជុំ​ប្រ​ជា​ជន​ យុទ្ធ​ជន​ពាក់​សក្តិ​ខៀវ​នៅ​ទាំង​ចុះ​ទៅ​តាម​គ្រួ​សារ​ មណ្ឌល​ប្រ​ជា​ជន​រស់​នៅ​មណ្ឌល​ផ្សារ ហាង​លក់​ភេសជ្ជៈ មណ្ឌល​គោ​រព​បូជា​សាសនា​ ដើម្បី​ចែក​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​អំ​ពី​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ មិន​ចូល​ដៃ​ចូល​ជើង​និង​បរិហា​រទង្វើ​ឆ្លង​ដែន​ខុស​ច្បាប់​។​ ខ្ញុំ​នឹង​អនុវត្ត​ម៉ឺង​ម៉ាត់ ព្រម​ទាំង​ចលនា​សាច់​ញាតិ​រួម​គ្នា​អនុវត្ត​ដើម្បី​រួម​ចំ​ណែក​បង្ការ ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​៕​

                      ប្រ​ភពៈ KienGiang online -  ប្រែ​សម្រួល​៖ ថាច់​ធី ​  

ចែករំលែកអត្ថបទ