មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/06/2021 - 15:49

ចាក់​វ៉ាក់​សាំង​ឱ្យ​គោ​ ក្របី​ ដើម្បី​បង្ការ​ជំ​ងឺ​ដុំ​ពក​លើ​ស្បែក​

នៅ​វៀត​ណា​ម ជំ​ងឺ​ដុំ​ពក​លើ​ស្បែក​គោ​ ក្របី​ កើត​មាន​ដំ​បូង​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០២០ មក​ទល់​សព្វ​ថ្ងៃ​ជំ​ងឺ​នេះ​កើត​មាន​ចំ​នួន​ ២.៣០០ ឃុំ​ នៅ​ខេត្ត​ ក្រុង​ចំ​នួន​ ៣២ បូក​សរុប​ចំ​នួន​គោ​ ក្របី​ កើត​ជំ​ងឺ​នេះ​ជាង​ ៦០.០០០ ក្បាល​ ងាប់​និង​កម្ទេច​ចោល​ជាង​ ៩.៥០០ ក្បាល​។​

ទម្រង់​ចិញ្ចឹម​ក្របី​របស់​គ្រួ​សារ​លោក​ ង្វៀង​វ៉ាន់​ភឿក នៅ​ភូមិ​៥ ឃុំ​តឹង​ឡុក​បាក់ ស្រុក​ថើយ​ប៊ិញ។​

យោង​តាម​អង្គ​ការ​សុខ​ភាព​សត្វ​ពិភព​លោក​ (OIE) ជំ​ងឺ​ដុំ​ពក​លើ​ស្បែក​គោ​ ក្របី​ កើត​មាន​លើ​ពិភព​លោក​ជិត​ ១០០ ឆ្នាំ​មក​ហើយ​ ជំ​ងឺ​បាន​រីក​រាល​ដាល​ជាង​ ២០ ប្រ​ទេ​ស​ បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធំ​ដល់​ផ្នែក​សេដ្ឋ​កិច្ច​។​

ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ឱ្យ​ដឹង​៖ មក​ទល់​ចុង​ខែ​ឧសភា​ ឆ្នាំ​ ២០២១ ទូទាំង​ប្រ​ទេស​នៅ​មាន​សម្បុក​រោគ​ជាង​ ១.៤០០ នៅ​ស្រុក​ចំ​នួន​ ២០១ នៃ​ខេត្ត​ ក្រុង​ចំ​នួន​ ២៧ ដែល​មិន​ទាន់​ឆ្លង​ផុត​ពី​ ២១ ថ្ងៃ​ រួម​មាន​សត្វ​ពាហនៈ​កើត​ជំ​ងឺ​ជាង​ ៤៨.៤០០ ក្បាល​ងាប់​ និង​កម្ទេច​ចោល​ជាង​ ៧.០០០ ក្បាល​។​ ហា​និភ័យ​នៃ​ជំ​ងឺ​នឹង​បន្ត​ឆ្លង​រាល​ដាល​ខ្ពស់​ក្នុង​ពេល​ខាង​មុខ​។​  យោង​តាម​អនុរដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ភុង​ឌឹក​តៀង​ ឱ្យ​ដឹង​៖ វិធាន​ការ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​សម្រាប់​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​ គឺការ​ចាក់​វ៉ាក់​សាំង​។​ ក្រសួង​បាន​អនុញ្ញាត​ឱ្យ​អា​ជីវ​កម្ម​ចំ​នួន​ ២ ធ្វើ​ការ​នាំ​ចូល​វ៉ាក់​សាំង​ ៣ ប្រ​ភេទ​របស់​រោង​ចក្រ​ផលិត​ចំ​នួន​ ៣ នៅ​ប្រ​ទេស​ហ្ស័ក​ដានី, តួកគី​ និង​អេស៊ីប បូក​សរុប​ ៤,២ លាន​ដូស។​

ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​ ២០២០ មក​ទល់​ឥឡូ​វ ការ​ចាក់​វ៉ាក់​សាំង​សម្រេច​ជាង​ ២ លាន​ដូស នៅ​ខេត្ត​ ក្រុង​ចំ​នួន​ ៣៣ និង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ចំ​នួន​ ២៨ ក្នុង​ទូទាំង​ប្រ​ទេស​សម្រេច​ជាង​ ៨០% ។​ ក្រោយ​ពី​ចាក់​វ៉ាក់​សាំង​ ស្ថាន​ភាព​ជំ​ងឺ​ឆ្លង​រាល​ដាល​លើ​សត្វ​ពា​ហនៈ​នៅ​ភូមិ​ភាគ​បាន​ថយ​ចុះ​ចាប់​ពី​ ៣០% ដល់​ ៦០% មិន​មាន​ករណី​សត្វ​ពាហនៈ​ឆ្លង​ជំ​ងឺ​នេះ​ទៀត​។​

អនុរដ្ឋ​មន្រ្តី​ ភុងឌឹកតៀង​ ឱ្យ​ដឹង​៖  តាម​ការ​គ្រោង​ទុក​ ជំ​ងឺ​ដុំ​ពក​លើ​ស្បែក​គោ​ ក្របី​ នឹង​ត្រូវ​បាន​ដាក់​បញ្ជូលក្នុង​បញ្ជី​ឈ្មោះ​ជំ​ងឺ​លើ​សត្វ​ពាហនៈ​ដែល​បាន​ប្រ​កាស​ឆ្លង​ជំ​ងឺ​នេះ​។​

យោង​តាម​ស្ថិតិ​ថ្មី​បំ​ផុត​ សព្វ​ថ្ងៃ​ទូទាំង​ខេត្ត​កាម៉ាវ មាន​គោ​ក្របី​ប្រ​ហែល​ ៥០០ ក្បាល​ ត្រូវ​បាន​ប្រ​ជា​ជន​ចិញ្ចឹម​សម្រាប់​លក់​។​ លោក​ង្វៀង​ថាញ​ហ្វី ប្រ​ធាន​នា​យក​ដ្ឋាន​ចិញ្ចឹម​សត្វ​និង​បសុពេទ្យ​ ឱ្យ​ដឹង​៖ ជំ​ងឺ​ដុំ​ពក​លើ​ស្បែក​ អាច​កើត​តែ​លើ​គោ​ ក្របី​ មិន​ឆ្លង​លើ​មនុស្ស​។​ ជំ​ងឺ​មាន​វ៉ាក់សាំង​ចាក់​បង្ការ​ តម្លៃ​ប្រ​ហែល​ ៣៨.០០០ ដុង​/ដូស/ក្បាល​។​  សូម​ផ្ដល់​អនុសាសន៍​ដល់​អ្នក​ចិញ្ចឹម​គោ​ក្របី​ទាំង​អស់​ គប្បី​អនុវត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ដើម្បី​ការ​ពារ​សត្វ​ចិញ្ចឹម​។​

អនុរដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ភុង​ឌឹក​តៀង​ បាន​សំ​ណូម​ពរ​គ្រប់​ភូមិ​ភាគ​គប្បី​កសាង​ផែន​ការ​ត្រៀម​ថវិកា​ទិញ​វ៉ាក់​សាំង​និង​ចាក់​បង្ការ​ដល់​សត្វ​ពាហនៈ​ ដើម្បី​ម្ចាស់​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​ ដាច់​ខាត​មិន​ត្រូវ​ដឹក​ជញ្ជូន​ ពិឃាត​និង​ជួញ​ដូរ​គោ​ ក្របី​ដែល​មាន​ជំ​ងឺ​។​ ពេល​ប្រ​ទះ​ឃើញ​គោ​ក្របី​ មាន​ជំ​ងឺ​ គប្បី​រាយ​ការណ៍​ជូន​ស្ថា​ប័ន​បសុ​ពេទ្យ​នៅ​ជិត​បំ​ផុត​ រួម​ចំ​ណែក​ការ​ពារ​និង​អភិវឌ្ឍន៍​ផលិត​កម្ម​៕​

ប្រ​ភពៈ baocamau.com.vn  ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ