17/05/2021 - 16:22

ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​គៀង​យ៉ាង​

ដើម្បី​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប​អេឡិច​ត្រូនិច តាម​សេច​ក្តី​កំ​ណត់​របស់​ក្រសួង​នគរ​បាល​និង​នគរ​បាល​ខេត្ត​គៀង​យ៉ាង​ ឃើញ​ថា​ នគរ​បាល​ក្នុង​ខេត្ត​ មាន​វិធី​សាស្រ្ត​ធ្វើ​ល្អ​ៗ​ជា​ច្រើន​ក្នុង​ការ​ចលនា​មហា​ជន​។​ ក្នុង​នោះ​មាន​ការ​ពង្រីក​តួនា​ទីរបស់​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៃ​នគរ​បាល​ស្រុក​ហ្គ​ក្វាវ។​

នគរ​បាល​ស្រុក​ហ្គក្វាវ ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ជូន​ព្រះ​សង្ឃ​វត្ត​ថ្នល់​ជុំ​។​

ធ្វីឡេវ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​មាមីង​ធ្វើ​សំ​ណុំ​បែប​បទ​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ នគរ​បាល​ស្រុក​ហ្គក្វាវ បាន​សហ​ការ​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ថ្នល់​ជុំ​ (ព្រែក​ស្លា) ឃុំ​ធ្វីឡេវ ចាត់​ចែង​ក្រុម​ការ​ងារ​មួយ​ចុះ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ចល័ត​នៅ​ក្នុង​បរិវេណ​វត្ត​តែ​ម្តង​។​ ក្រុម​ការ​ងារ​នេះ​ធ្វើ​ការ​ចាប់​ពី​ម៉ោង​ ៧ ព្រឹក​ដល់​ម៉ោង​ ១២ យប់​ រៀង​រាល់​ថ្ងៃ​ក្នុង​សប្តាហ៍​ រួម​ទាំង​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អា​ទិត្យ​។​ មាន​ថ្ងៃ​ខ្លះ​ធ្វើ​រហូត​ដល់​ទល់​ភ្លឺ​ “ប្រ​ជា​ជន​នៅ​មក​ គឺនៅ​តែ​ធ្វើ​”។​ ព្រះ​តេជ​ព្រះ​គុណ​លីឡុង​កុង​យ័ញ​ អនុប្រ​ធាន​គណៈ​អភិបាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​គៀង​យ៉ាង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ថ្នល់​ជុំ​ បាន​រៀប​ចំ​កន្លែង​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ ដាក់​ប្រ​ព័ន្ធ​អំ​ពូល​ភ្លើង​ កង្ហារ​បំ​ពាក់​គ្រឿង​អគ្គិ​សនី​ រួម​ទាំង​ម៉ាស៊ី​ន​តម្លើង​អគ្គិ​សនី​ តុកៅ​អី​សម្រាប់​ប្រ​ជា​ជន​មក​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​មាន​កន្លែង​សម្រាក​ទូលំ​ទូលាយ​។​ ដើម្បី​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ ពលរដ្ឋ​ ធានា​គោល​ការណ៍​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid-១៩ គណៈ​កម្ម​ការ​វត្ត​ថ្នល់​ជុំ​ ថែម​ទាំង​ឧបត្ថម្ភ​ជេល​លាង​ដៃ​រម្ងាប់​មេ​រោគ​ ម៉ាស់​ពេទ្យ​ ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ទៀត​ផង​។​ ទន្ទឹម​នឹង​នោះ​ ក្នុង​ឱកាស​ពិធី​បុណ្យ​ទាន​ គណៈ​កម្ម​ការ​វត្ត​ថ្នល់​ជុំ​ នៅ​ទាំង​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​ដល់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​អំ​ពី​ផល​ប្រ​យោជន៍​នៃ​ការ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ និង​ពេល​វេលា​ផ្តល់​ជូន​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ឃុំ​ធ្វីឡេវ មក​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​នៅ​ក្នុង​វត្ត​យ៉ាង​កុះ​ករ​។​

វរសេនីយ៍​ទោ យ័ញ​ម៉-សយ ប្រ​ធាន​នគរ​បាល​ឃុំ​ធ្វី​ឡេវ ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង​៖ “អា​ស្រ័យ​មាន​ការ​ឧបត្ថម្ភ​ពី​សំ​ណាក់​ព្រះ​សង្ឃ​ក្នុង​វត្ត​ថ្នល់​ជុំ​ ដូច​ជា​មាន​ការ​រៀប​ចំ​មធ្យោ​បាយ​ បំ​ពាក់​គ្រឿង​បរិក្ខារ​ ពុំ​នោះ​សោត​មាន​កន្លែង​ហូប​ចុក ឈប់​សម្រាក​សម្រាប់​កម្មា​ភិបាល​ យុទ្ធ​ជន​ ម្ល៉ោះ​ហើយ​ការ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ជូន​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ក្នុង​វត្ត​មាន​ភាព​ងាយ​ស្រួល​និង​ឆាប់​រហ័ស​។​ ពិសេស​កម្មា​ភិបាល​ យុទ្ធ​ជន​ហូប​ចុក​នៅ​នឹង​កន្លែង​ ដូច្នេះ​មាន​ពេល​វេលា​ច្រើន​សម្រាប់​ទទួល​សំ​ណុំ​លិខិត​ធ្វើ​ជូន​ប្រ​ជា​ជន​ ចៀស​វាង​ការ​រង់​ចាំ​យូរ​”៕​

 ​  យោ​ង៖ កា​សែត​ប្រ​ជា​ជន​ -លីសៀ

ចែករំលែកអត្ថបទ