មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/05/2021 - 15:45

អ្នក​គ្រូ​អស់​ពី​ចិត្ត​នឹង​អា​ជីព​

ក្នុង​ឋានៈ​ជា​នា​យិកា​រង​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ម៉្លោះ​ហើយ​អ្នក​គ្រូ​ ដាវ​ធីសារ៉ង តិច​មាន​ពេល​ចូល​បង្រៀន​។​ ថ្វី​បើ​ដូច្នោះ​ ដោយ​ការ​អស់​ពី​ចិត្ត​ជា​មួយ​ភាសា​អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ អ្នក​គ្រូ​បាន​ចំ​ណាយ​ពេល​យ៉ាង​ច្រើន​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ពី​វិធី​សាស្រ្ត​បង្រៀន​មាន​ប្រ​សិទ្ធ​ភាព​។​

 អ្នក​គ្រូ​ ដាវ​ធី​សារ៉ង ចូល​រួម​ពិធី​ជួប​ជុំ​ព្រះ​សង្ឃ​  គណៈ​កម្ម​ការ​អា​ចារ្យ​វត្ត​និង​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​គំ​រូ​ឆ្នើម​ ឆ្នាំ​ ២០២១ អា​ស្រ័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើរៀប​ចំ​។​

តាម​សម្ដី​អ្នក​គ្រូ​សារ៉ង សិស្ស​និយាយ​ភាសា​ខ្មែរ​បាន​ល្អ​ ប៉ុន្តែ​ការ​អាន​និង​សរ​សេរ​នៅ​មាន​កម្រិត​។​ ហេតុ​នេះ​ ដើម្បី​ពន្យល់​មេរៀន​ឱ្យ​សិស្ស​ឆាប់​យល់​ ទាម​ទារ​គ្រូ​បង្រៀន​ត្រូវ​អស់​ពី​ចិត្ត​នឹង​អា​ជីព​។​ ជាគ្រូ​បង្រៀន​ដំ​បូង​បង្អស់​របស់​សាលា​អន្តេ​វា​សិក​បានបណ្តុះ​បណ្តាល​ឧភយ​ភាសា​វៀត​-ខ្មែរ​ នៅ​សា​លា​គរុ​កោ​សល្យ​សុក​ត្រាំង​ ម៉្លោះ​ហើយ​ អ្នក​គ្រូ​មាន​កម្រិត​វិជ្ជា​ភាសា​ខ្មែរ​ប្រា​កដ​ប្រ​ជា​ និង​មាន​វិធី​សាស្រ្ត​បង្រៀន​បាន​ល្អ​។​ អ្នក​គ្រូ​សា​រ៉ង ឱ្យ​ដឹង​៖ "ខ្ញុំ​ចូល​ចិត្ត​វិធី​សាស្រ្ត​បង្រៀន​មើល​ឃើញ​ផ្ទាល់​ភ្នែក​ ពី​ព្រោះ​ធ្វើ​ឱ្យ​សិស្ស​ឆាប់​យល់​មេ​រៀន​ ប៉ុន្តែ​វិធី​សាស្រ្ត​នេះ​ទាម​ទារ​គ្រូ​បង្រៀន​ត្រូវ​រៀប​ចំ​គ្រោង​មេរៀន​ហ្មត់​ចត់​ ចំ​ណាយ​ពេល​ច្រើន​"។​ តិច​មាន​អ្នក​ណា​ដឹង​ថា​ អ្នក​គ្រូ​សារ៉ង គាត់​ច្នៃ​ប្រ​តិដ្ឋ​តាំង​ពី​ផ្ទាំង​គំ​នូរ​ និង​ឧប​ករណ៍​ជា​ច្រើន​ទៀត​ ដើម្បី​បម្រើ​កិច្ច​ការ​បង្រៀន​បាន​ល្អ​។​

ពេល​បច្ចេក​វិទ្យា​ព័ត៌​មាន​រីក​ចម្រើន​ អ្នក​គ្រូ​សារ៉ង បុល​ប្រាក់​ទិញ​ម៉ាស៊ី​ន​កុំ​ព្យួទ័រ​ រួច​ធ្វើ​ដំ​ណើរ​ទៅ​សុក​ត្រាំង​ពឹង​មិត្ត​ភត្តិ​ជួយ​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​គ្រោង​មេរៀន​។​ តាំង​ពី​មាន​ម៉ាស៊ីន​កុំ​ព្យួទ័រ​ គ្រោង​មេ​រៀន​អេឡិក​ត្រូនិច​របស់​អ្នក​គ្រូ​សារ៉ង ​កាន់​តែសកម្ម​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​

បន្ទាប់​ពី​បាន​តែង​តាំង​ជា​នា​យក​រង ក្នុង​តួនា​ទី​ជា​អ្នក​គ្រប់​គ្រង​ អ្នក​គ្រូ​សា​រ៉ង តិច​មាន​ពេល​ចូល​បង្រៀន​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គ្រូ​ក៏​មិន​ធ្វេស​ប្រ​ហែស​ក្នុង​ការ​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​។​ ដើម្បី​សិស្ស​ទំ​នាក់​ទំ​នង​សន្ទនា​ជា​ភាសា​ខ្មែរ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ អ្នក​គ្រូ​សារ៉ង បាន​សហកា​រនិង​កសាង​ផែន​ការ​រៀប​ចំ​ជោគ​ជ័យ​ពិធី​ប្រ​ឡង​វោ​ហារ​កោ​សល្យ​ភាសា​ខ្មែរ​ សម្រាប់​សិស្ស​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ កម្ម​វិធី​ "រីក​រាយ​ក្នុង​ការ​រៀន​" ។​ល។​ ក្រៅ​ពី​ទទួល​បាន​រង្វាន់​ពី​ផ្នែក​អប់​រំ អ្នក​គ្រូ​ថែម​ទាំង​បាន​ស្ងើច​សរ​សើរ​ក្នុង​កម្ម​វិធី​ "ចែក​រំ​លែក​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​" ឆ្នាំ​ ២០១៩។​

ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ជា​គ្រូ​បង្រៀន​ជាង​ ២០ ឆ្នាំ​ អ្នក​គ្រូ​ តែង​ទទួល​បាន​ការ​គោ​រព​ស្រ​ឡាញ់​រាប់​អាន​ពី​សិស្ស​ នោះ​គឺជា​រង្វាន់​ប្រ​សើរ​បំ​ផុត​សម្រាប់​អ្នក​គ្រូ​។​ អ្នក​គ្រូ​សា​រ៉ង រៀប​រាប់​៖ "ខ្ញុំ​ស្រ​ឡាញ់​ពេញ​ចិត្ត​អា​ជីព​គ្រូ​បង្រៀន​ ពិសេស​ គឺបង្រៀន​អក្សរ​ខ្មែរ​ គឺបំ​ពេញ​តាម​គោល​បំ​ណង​របស់​ឪ​ពុក​ខ្ញុំ​ ដែល​ជា​អ្នក​ធ្លាប់​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​សិរី​វង្សា"៕​

                                  ហា​ថាញ-មុនី

ចែករំលែកអត្ថបទ