សម្ព័ន្ធយុវជនខេត្តអាងយ៉ាង បានបំផុសចលនាប្រឡងប្រណាំង “យុវជនធ្វើមា្ចស់ព្រំដែន” ដំណាក់កាល ២០២១-២០២៣ ។ ចូលរួមប្រឡងប្រណាំង គឺកម្មាភិបាល យុទ្ធជនស្ថិតក្នុងវ័យយុវជនតាមអង្គភាពកងកម្លាំងប្រដាប់អាវុធ និងអង្គភាពគយដែលបម្រើការងារផ្ទាល់នៅតាមបន្ទាត់ព្រំដែន។ កម្មាភិបាល សមាជិក សម្ព័ន្ធយុវជន យុវជននៅតាមមូលដ្ឋាន សម្ព័ន្ធយុវជន សកម្មចូលរួមក្នុងការកសាង និងការពារមាតុប្រទេស រួមចំណែកធានាកិច្ចការការពារប្រទេស - សន្តិសុខតាមបន្ទាត់ព្រំដែន។
សមូហភាពនិងបុគ្គលជាច្រើនសម្រេចស្នាដៃឆ្នើម ត្រូវបានស្ងើចសរសើរក្នុងចលនា “យុវជនធ្វើម្ចាស់ព្រំដែន” ដំណាក់កាល ២០១៩-២០២១។
ឆ្លងតាមរយៈនោះ សមាជិកសម្ព័ន្ធយុវជននិងកងកម្លាំងប្រដាប់អាវុធ អង្គភាពគយដែលចូលរួមរាល់សកម្មភាពគ្រប់គ្រង ការពារអធិបតេយ្យទឹកដី សន្តិសុខព្រំដែនជាតិ ខ្សែបន្ទាត់ព្រំដែនដីគោក បង្គោលព្រំដែនជាតិ។ ឈានមុខអនុវត្តរាល់សកម្មភាពដែលចូលរួមតស៊ូការពារអធិបតេយ្យ បូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងសន្តិសុខនយោបាយតំបន់ព្រំដែន។ ពិសេសចូលរួមតស៊ូបង្ការប្រឆាំងឧក្រិដ្ឋកម្ម រំលោភបំពានសន្តិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម តំបន់ព្រំដែនរបស់ខេត្ត។ បំពានលើអនុសញ្ញា សន្ធិសញ្ញាស្ដីពីលក្ខន្តិកៈព្រំដែន អន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់។ ចូលរួមជំនួយដល់ប៉ុស្តិ៍ប៉មបង្ការ ប្រឆាំងជំងឺ COVID-១៩ តាមខ្សែបន្ទាត់ព្រំដែន។ សកម្មផ្សព្វផ្សាយដល់ប្រជាជនតំបន់ព្រំដែនអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ “៥K” ក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩។ សមាជិកសម្ព័ន្ធយុវជន កម្លាំងប្រដាប់អាវុធ និងអង្គភាពគយតែងសកម្មចូលរួមបង្ការប្រឆាំងគ្រោះធម្មជាតិ អគ្គិភ័យ រោគឆ្លងរាលដាល។ ស្វែងរកជំនួយសង្គ្រោះ ការពារធនធាន ធម្មជាតិ បរិស្ថានជីវសាស្រ្ត ការពារផលប្រយោជន៍ជាតិនៅតំបន់ព្រំដែន។ បង្កើនសកម្មភាពទំនាក់ទំនង កិច្ចការបរទេស ប្រជាជននៃប្រទេសទាំង ២ រួមចំណែកកសាងព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍៕
យោង៖ កាសែតអាងយ៉ាង - លីសៀ